គណិតវិទ្យា · ចម្ងល់ · បទពិសោធន៍ខ្លីៗ

ជួយផង!

លំហាត់​នេះ ខ្ញុំ​ខំ​ដោះ​ស្រាយ​ហើយ ដោះ​ស្រាយ​នៅ​តែ​រក​មិន​ឃើញ​ចម្លើយ​។ ប្រសិន​បើ​បង​ប្អូន​ណា​រក​ឃើញ​សូម​ជួយ​ប្រាប់​ខ្ញុំ​ផង​។ រក និង ដែលផ្ទៀង​ផ្ទាត់៖ សម្គាល់៖ និង គឺ​ជា​ម៉ាទ្រីស ៕

អន្តរបណ្ដាញ

ពាក្យ​ចចាមរ៉ាម​​​ចំពោះ Facebook

តាម​ខ្ញុំ​ស្វែង​រក​តាម Google ថ្មីៗនេះ ​មាន​វែបសាយ​ជាច្រើន​បាន​សរសេរ​ថា បណ្ដាញ​សង្គម​ដ៏​ល្បី​នៅ​លើ​ពិភព​លោក Facebook នឹងបិទ នៅ​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ ២០១១។ ពាក្យ​ចចាមរ៉ាម​នោះ​ បាន​និយាយថា លោក Mark Zuckerberg និយាយ​ថា គាត់​មិន​អាច​គ្រប់​គ្រង​លើ​គេហទំព័រ Facebook បាន​ទេ។ នេះ​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។ គ្រាន់​តែ​គិត​ត្រួសៗក៏​ឃើញ​ហេតុ​ផល​បាត់​ទៅ​ហើយ។ ប្រសិន​បើ​មាន​គេ​អោយ​លុយ​យើង​ចាយ​មួយខែៗ រាប់​រយ​រាប់​ពាន់​ដុល្លារ តើ​យើង​នឹង​សុខ​ចិត្ត​បោះ​បង់​វា​ចោល​ទេ? ប្រភព​ http://www.firetown.com/blog/2011/01/08/will-facebook-shut-down-march-15th/ http://weeklyworldnews.com/headlines/27321/facebook-will-end-on-march-15th/

Uncategorized

ប្រើ Touchpad មែនទេ?

ប្រសិន​បើ​បង​ប្អូន​ណា​ប្រើ Laptop ប្រាកដ​​ជា​ស្គាល់​ហើយ​អ្វី​ជា​ Touchpad និង​​ដឹង​ពី​របៀប​ប្រើ​ប្រាស់​វា​ហើយ​។ ខ្ញុំ​មក​នេះ គឺ​គ្រាន់​តែ​ប្រាប់​ពី​របៀប​ប្រើ​ប្រាស់​មួយ​ដែល​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ដឹង អ្នក​ខ្លះ​ទៀត​ក៏​មិន​ដឹង។ ខ្ញុំ​ប្រាប់​តែ​អ្នក​អត់​ដឹង​ទេ​ អ្នក​ដែល​ដឹង​ហើយ​កុំ​ប្រកែ​ប្រកាន់​អី 😀 ។ នៅ​ពេល​យើង​ចង់​ Scroll Windows នៅ​លើ​ Mouse យើង​ត្រូវ​បង្វិល Scroll Wheel នៅ​លើវា។ នៅ​លើ​ Touchpad យើង​ក៏​​អាច​ Scroll Windows បាន​ដែរ ដោយ​មិន​​បាច់​ចុចប៊ូតុង Left Click ឡើយ​។ បើ​យើង​ចង់​ Scroll Windows ឡើង​លើ ឬ​ចុះ​ក្រោម យើង​ត្រូវ​ចង្អុល​​អោយ​ជាប់​លើ​ Touchpad ត្រង់​ផ្នែក​គែម​ខាង​ស្ដាំ​បង្អស់​ ហើយ​អូស​ចុះ​ឡើង​អោយ​ចេញ Cursor ទៅ​ជា ។ បើ​យើង​ចង់​ Scroll Windows ទៅ​ឆ្វេង ឬ​ស្ដាំ យើង​ត្រូវ​ចង្អុល​អោយ​ជាប់​លើ​ Touchpad ត្រង់​ផ្នែក​ខាង​ក្រោម​បង្អស់​ ហើយ​អូស​ទៅ​ឆ្វេង​ស្ដាំអោយ​ចេញ Cursor ទៅ​ជា ​ជា​ការ​ស្រេច​៕

Uncategorized

នាំ​គ្នា​ស្ដាប់​ចាប៉ី​

នេះ​ជា​ចាប៉ី ដែល​លេង​ដោយ​លោក​តា​ប្រាជ្ញ​ឈួន សូម​ស្ដាប់​ដោយរីករាយ 😀 ដក​ស្រង់​ចេញ​ពី​គេហទំព័រ ពុទ្ធិកសមាគមខ្មែរ ប្រចាំ​ក្រុង​សាន់ឌីអេហ្គោ http://watkhemararatanaram.org/ ប្រសិន​ចង់​ស្ដាប់​ចាប៉ី​រឿង​ផ្សេងៗ​ទៀត​អាច​ចូល​ទៅ​ទាញ​យក​បាន៕

Uncategorized

យល់​តែ​មិន​អាច​ពន្យល់​បាន​

ក្នុងការធ្វើកិច្ចការងារអ្វីក៏ដោយ គេទាមទារការយល់ជាដំបូងបំផុត។ បើសិនយើងយល់ យើងនឹងធ្វើការងារនោះដោយរលូន។ នៅពេលខ្លះ ជាពិសេសនៅពេលរៀនសូត្រនៅសាលា អ្នកដែលមិនយល់ ជានិច្ចកាលតែងចង់បានការយល់ ហើយដើម្បីយល់បាន ពួកគេត្រូវទៅសួរអ្នកដែលយល់។ តើពួកគេសុទ្ធតែទទួលបានការពន្យល់ដែលពួកគេត្រូវការមែនទេ? ចម្លើយ អាចមែន ឬមិនមែន។ ជាការពិតណាស់មនុស្សម្នាក់ សុទ្ធតែមានការគិត និងការយល់ខុសៗគ្នា។ ដោយសារតែហេតុផលនេះ យើងអាចវាយតម្លៃបានថា ប្រសិនមានមនុស្សម្នាក់យល់កិច្ចការអ្វីមួយ គេពុំអាចពន្យល់មនុស្សម្នាក់ទៀតអោយយល់ដូចខ្លួនមួយរយភាគរយបានឡើយ។ ជួនកាលអ្នកដែលយល់នោះ ពុំអាចរកនឹងឃើញថា តើគេនឹងត្រូវពន្យល់ថាដូចម្ដេចទេ ប៉ុន្តែខ្លួនគេពិតជាយល់អំពីរឿងនោះ។ ជួនកាល អ្នកដែលមិនសូវយល់ ទទួលបានការពន្យល់ រួមទាំងវិធីសាស្ត្រផ្ទាល់ខ្លួនមួយទៀត ធ្វើអោយពួកគេអាចយល់បានដែរ ដែលវិធីសាស្ត្រផ្ទាល់ខ្លួននោះ គេគ្រាន់តែគិតឃើញខ្លួនគេប៉ុណ្ណោះ ហើយគេពុំអាចពន្យល់អោយអ្នកដទៃទៀតយល់បានឡើយ។ ចំពោះខ្លួនខ្ញុំ ខ្ញុំធ្លាប់បានទទួលបទពិសោធរឿងនេះរួចមកហើយ។ មានរឿងជាច្រើនដែលខ្ញុំយល់ ហើយខ្ញុំពុំអាចពន្យល់អោយអ្នកផ្សេងយល់បាន។ ប៉ុន្តែ ក៏មានអ្នកខ្លះទៀត អាចធ្វើកិច្ចការផ្សេងៗដោយរលូន តែពួកគេពុំយល់ថាកិច្ចការនោះជាថ្មី គឺដូចជាពាក្យគេថា មានតែការអនុវត្ត គ្មានទ្រឹស្ដី។ យើងអាចមើលឃើញច្រើនទៅលើជាងសំណង់ ជាងជួសជុលឧបករណ៍ផ្សេងៗ។ ពួកគាត់ចេះជួលជុល មានជំនាញធ្វើយ៉ាងស្ទាត់ជំនាញ តែភាគច្រើនគាត់ពុំបានយល់ស៊ីជំរៅពីអ្វីដែលគាត់កំពុងធ្វើឡើយ។ ឬយើងអាចនិយាយបានថា ប្រសិនបើគេមិនប្រាប់គឺ គាត់ធ្វើមិនបាន គាត់ពុំអាចស្វែងយល់ដោយខ្លួនឯងបាន។ មិនថា អ្នកយល់… Continue reading យល់​តែ​មិន​អាច​ពន្យល់​បាន​

បទពិសោធន៍ខ្លីៗ · អនុស្សាវរីយ៍ · អំពីពិសិដ្ឋ

ខ្ញុំ និងកុំព្យូទ័រ

បើតាមការរាប់ដៃ រាប់ជើងទៅ ខ្ញុំបានស្គាល់កុំព្យូទ័រជាងមួយទសវត្សហើយ គិតចាប់ពីខ្ញុំបានឃើញ និងប្រើកុំព្យូទ័រដំបូងកាលពីខ្ញុំនៅរៀនថ្នាក់ទី២។ កាលពីពេលនោះ ឪពុកម្ដាយរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅរៀនភាសាអង់គ្លេស និងកុំព្យូទ័រនៅសាលាឯកជនមួយ ជាមួយបងស្រីជីដូនមួយរបស់ខ្ញុំ។ នៅពេលចូលរៀនកុំព្យូទ័រដំបូង បើតាមខ្ញុំចាំបានគឺគេប្រើ Microsoft Windows 98។ ពេលចូលរៀននោះ ខ្ញុំពុំបានដឹងអោយប្រាកដថា តើកុំព្យូទ័រជាអ្វី ប្រើសំរាប់ធ្វើអ្វី និងកើតចេញពីប្រភពណានោះទេ។ ដល់បន្ទប់កុំព្យូទ័រគ្រូអោយខ្ញុំរៀនវាយអក្សរដំបូងដោយប្រើកម្មវិធី TOUCH ។ ខ្ញុំពុំបានដឹងថា តើគេរៀនវាដើម្បីអ្វីនោះទេ ពោលខ្ញុំធ្វើអ្វីតាមតែគ្រូប្រាប់តែប៉ុណ្ណោះ។ ជួនកាលខ្ញុំអត់ដាក់ម្រាមដៃតាមគ្រូទៀតផង ដោយសារតែធុញទ្រាន់នឹងការវាយអក្សរខុស។ ខ្ញុំក្រឡេកឃើញកម្មវិធីនោះអោយវាយអក្សរអ្វី ខ្ញុំសម្លឹងមើល Keyboard ហើយវាយតែម្ដង។ គិតទៅគួរអោយអស់សំណើចមែន។ ដោយសារតែមួយថ្ងៃៗ គ្រូចេះតែបង្រៀនមេរៀនដដែលៗ ជាមួយការវាយអក្សរ ខ្ញុំធុញទ្រាន់ជាខ្លាំង។ខ្ញុំបានក្រលេកទៅមើលជុំវិញ ឃើញសិស្សផ្សេងទៀត កំពុងប្រើប្រាស់កម្មវិធី Microsoft Office Word ដែលខ្ញុំមិនចាំថា គេប្រើជំនាន់អ្វីនោះទេកាលនោះ ។ ឃើញដូចនេះ ខ្ញុំក៏ព្យាយាមរកកន្លែងសម្រាប់ចាកចេញពីកម្មវិធី TOUCH។ កាលនោះខ្ញុំចំណាយពេលយ៉ាងយូរ។ ទីបំផុតខ្ញុំអាចចាកចេញពីកម្មវិធី TOUCH បានដោយសារឃើញសិស្សនៅក្បែរនោះចាកចេញពីកម្មវិធី TOUCH ដែរ។ ខ្ញុំក៏បានចូលទៅប្រើកម្មវិធី Word… Continue reading ខ្ញុំ និងកុំព្យូទ័រ