គំនិតខ្ញុំ · ចំណេះដឹង · Uncategorized

ឥទ្ធិពលនៃរបៀបនិយាយ

ការនិយាយគឺជារបៀបមួយក្នុងរបៀបជាច្រើនដែលមនុស្សទូទាំងសកលលោកប្រើប្រាស់សំរាប់ទាក់ទងគ្នាទៅវិញទៅមក។ ការនិយាយក៏ជាសកម្មភាពមួយផ្នែក ដែលអាចធ្វើអោយការងារមួយជោគជ័យឬបរាជ័យផងដែរ។ អ្នក “ចេះនិយាយ” តែងតែទទួលបានការស្រលាញ់ចូលចិត្តពីអ្នកនៅជុំវិញខ្លួន។ ពេលខ្លះសូម្បីតែ ស្ដីបន្ទោស ឬវាយតំលៃអវិជ្ជមានអ្នកណាម្នាក់ ក៏ម្នាក់នោះស្ម័គ្រចិត្ត និងរីករាយនឹងស្ដាប់ដោយយកចិត្តទុកដាក់ទៀតផង។ មនុស្សទូទៅមិនចូលចិត្តអ្នក “មិនចេះនិយាយ” ទេ។ នៅពេលអ្នកទាំងនោះនិយាយម្ដងៗ គ្មានអ្នកណាចូលចិត្តស្ដាប់ ឬយកចិត្តទុកដាក់ឡើយ។ វាថែមទាំងអាចធ្វើអោយ អ្នកស្ដាប់កើតអារម្មណ៍ធុញថប់ ស្អប់ខឹងទៀតផង។ គ្រាន់តែនិយាយថា “សួស្ដី ជំរាបសួរ” អ្នកស្ដាប់លែងមានអារម្មណ៍ស្ដាប់បាត់ទៅហើយ។ ការនិយាយគឺជាជំនាញមួយដែលមនុស្សគ្រប់រូបគួរតែក្ដាប់អោយជាប់។ ការប្រាស្រ័យទាក់ទង ការសិក្សា ការងារ សុទ្ធតែត្រូវការការនិយាយមួយដែលទទួលបានការចូលចិត្តពីអ្នកដទៃ មានប្រសិទ្ធភាព និងមានបែបបទត្រឹមត្រូវ។ ការនិយាយមានរបៀបរបបច្បាស់លាស់ នឹងធ្វើអោយជីវិតយើងជោគជ័យ។

Uncategorized

ប្រើ Touchpad មែនទេ?

ប្រសិន​បើ​បង​ប្អូន​ណា​ប្រើ Laptop ប្រាកដ​​ជា​ស្គាល់​ហើយ​អ្វី​ជា​ Touchpad និង​​ដឹង​ពី​របៀប​ប្រើ​ប្រាស់​វា​ហើយ​។ ខ្ញុំ​មក​នេះ គឺ​គ្រាន់​តែ​ប្រាប់​ពី​របៀប​ប្រើ​ប្រាស់​មួយ​ដែល​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ដឹង អ្នក​ខ្លះ​ទៀត​ក៏​មិន​ដឹង។ ខ្ញុំ​ប្រាប់​តែ​អ្នក​អត់​ដឹង​ទេ​ អ្នក​ដែល​ដឹង​ហើយ​កុំ​ប្រកែ​ប្រកាន់​អី 😀 ។ នៅ​ពេល​យើង​ចង់​ Scroll Windows នៅ​លើ​ Mouse យើង​ត្រូវ​បង្វិល Scroll Wheel នៅ​លើវា។ នៅ​លើ​ Touchpad យើង​ក៏​​អាច​ Scroll Windows បាន​ដែរ ដោយ​មិន​​បាច់​ចុចប៊ូតុង Left Click ឡើយ​។ បើ​យើង​ចង់​ Scroll Windows ឡើង​លើ ឬ​ចុះ​ក្រោម យើង​ត្រូវ​ចង្អុល​​អោយ​ជាប់​លើ​ Touchpad ត្រង់​ផ្នែក​គែម​ខាង​ស្ដាំ​បង្អស់​ ហើយ​អូស​ចុះ​ឡើង​អោយ​ចេញ Cursor ទៅ​ជា ។ បើ​យើង​ចង់​ Scroll Windows ទៅ​ឆ្វេង ឬ​ស្ដាំ យើង​ត្រូវ​ចង្អុល​អោយ​ជាប់​លើ​ Touchpad ត្រង់​ផ្នែក​ខាង​ក្រោម​បង្អស់​ ហើយ​អូស​ទៅ​ឆ្វេង​ស្ដាំអោយ​ចេញ Cursor ទៅ​ជា ​ជា​ការ​ស្រេច​៕

Uncategorized

នាំ​គ្នា​ស្ដាប់​ចាប៉ី​

នេះ​ជា​ចាប៉ី ដែល​លេង​ដោយ​លោក​តា​ប្រាជ្ញ​ឈួន សូម​ស្ដាប់​ដោយរីករាយ 😀 ដក​ស្រង់​ចេញ​ពី​គេហទំព័រ ពុទ្ធិកសមាគមខ្មែរ ប្រចាំ​ក្រុង​សាន់ឌីអេហ្គោ http://watkhemararatanaram.org/ ប្រសិន​ចង់​ស្ដាប់​ចាប៉ី​រឿង​ផ្សេងៗ​ទៀត​អាច​ចូល​ទៅ​ទាញ​យក​បាន៕

Uncategorized

យល់​តែ​មិន​អាច​ពន្យល់​បាន​

ក្នុងការធ្វើកិច្ចការងារអ្វីក៏ដោយ គេទាមទារការយល់ជាដំបូងបំផុត។ បើសិនយើងយល់ យើងនឹងធ្វើការងារនោះដោយរលូន។ នៅពេលខ្លះ ជាពិសេសនៅពេលរៀនសូត្រនៅសាលា អ្នកដែលមិនយល់ ជានិច្ចកាលតែងចង់បានការយល់ ហើយដើម្បីយល់បាន ពួកគេត្រូវទៅសួរអ្នកដែលយល់។ តើពួកគេសុទ្ធតែទទួលបានការពន្យល់ដែលពួកគេត្រូវការមែនទេ? ចម្លើយ អាចមែន ឬមិនមែន។ ជាការពិតណាស់មនុស្សម្នាក់ សុទ្ធតែមានការគិត និងការយល់ខុសៗគ្នា។ ដោយសារតែហេតុផលនេះ យើងអាចវាយតម្លៃបានថា ប្រសិនមានមនុស្សម្នាក់យល់កិច្ចការអ្វីមួយ គេពុំអាចពន្យល់មនុស្សម្នាក់ទៀតអោយយល់ដូចខ្លួនមួយរយភាគរយបានឡើយ។ ជួនកាលអ្នកដែលយល់នោះ ពុំអាចរកនឹងឃើញថា តើគេនឹងត្រូវពន្យល់ថាដូចម្ដេចទេ ប៉ុន្តែខ្លួនគេពិតជាយល់អំពីរឿងនោះ។ ជួនកាល អ្នកដែលមិនសូវយល់ ទទួលបានការពន្យល់ រួមទាំងវិធីសាស្ត្រផ្ទាល់ខ្លួនមួយទៀត ធ្វើអោយពួកគេអាចយល់បានដែរ ដែលវិធីសាស្ត្រផ្ទាល់ខ្លួននោះ គេគ្រាន់តែគិតឃើញខ្លួនគេប៉ុណ្ណោះ ហើយគេពុំអាចពន្យល់អោយអ្នកដទៃទៀតយល់បានឡើយ។ ចំពោះខ្លួនខ្ញុំ ខ្ញុំធ្លាប់បានទទួលបទពិសោធរឿងនេះរួចមកហើយ។ មានរឿងជាច្រើនដែលខ្ញុំយល់ ហើយខ្ញុំពុំអាចពន្យល់អោយអ្នកផ្សេងយល់បាន។ ប៉ុន្តែ ក៏មានអ្នកខ្លះទៀត អាចធ្វើកិច្ចការផ្សេងៗដោយរលូន តែពួកគេពុំយល់ថាកិច្ចការនោះជាថ្មី គឺដូចជាពាក្យគេថា មានតែការអនុវត្ត គ្មានទ្រឹស្ដី។ យើងអាចមើលឃើញច្រើនទៅលើជាងសំណង់ ជាងជួសជុលឧបករណ៍ផ្សេងៗ។ ពួកគាត់ចេះជួលជុល មានជំនាញធ្វើយ៉ាងស្ទាត់ជំនាញ តែភាគច្រើនគាត់ពុំបានយល់ស៊ីជំរៅពីអ្វីដែលគាត់កំពុងធ្វើឡើយ។ ឬយើងអាចនិយាយបានថា ប្រសិនបើគេមិនប្រាប់គឺ គាត់ធ្វើមិនបាន គាត់ពុំអាចស្វែងយល់ដោយខ្លួនឯងបាន។ មិនថា អ្នកយល់… Continue reading យល់​តែ​មិន​អាច​ពន្យល់​បាន​