គណិតវិទ្យា · ចំណេះដឹង · ល្បងប្រាជ្ញា

នាំ​គ្នា​លេង​ចាក់​ទឹក

យើង​មាន​ធុង​បី​ចំនុះ​១០លីត្រ, ៧លីត្រ និង ៣លីត្រ។ យើង​យក​ធុង​មួយ​ផ្សេង​ទៀត ចំនុះ​១០លីត្រ មាន​ទឹកពេញ ទៅ​ចាក់​​ចូល​ធុង​ទាំង​បី​ ដោយ​ចាក់​ម្ដង​ទាំង​អស់ៗ​។ ចូរ​ចាក់​ទឹក​​ក្នុង​ធុង​ទាំង​៤​ត្រឡប់​ចុះ ត្រឡប់​ឡើង​ ដើម្បី​ឲ្យ​ធុងទាំង​បី​ដែល​គ្មាន​ទឹក ​មាន​ចំនុះ​ទឹក​រៀង​គ្នា ៥លីត្រ, ៥លីត្រ និង​០លីត្រ​។ តើ​អ្នក​ណា​អាច​ចាក់​បាន​​តិច​ដង​ជាង​គេ​?

ល្បងប្រាជ្ញា

ល្បងប្រាជ្ញាមួយទៀត

មាន​បុរស​បីនាក់ នាំ​គ្នា​ទៅ​ហូប​អាហារនិងផឹក​ស៊ី​បន្តិច​បន្តួច នៅ​ក្នុង​ហាង​មួយ​។ បន្ទាប់​ពី​អង្គុយ​ហូប​អាហារ និង​ផឹក​ស៊ី​ មួយ​សន្ទុះ​ធំ​រួច​មក ពួក​គេ​ក៏​ហៅ​អ្នក​បំរើ​គិត​លុយ​។ អ្នក​បម្រើគិត​ចុះ​គិត​ឡើង ក៏ប្រាប់​ថា អស់​ទាំង​អស់​ ៣០ដុល្លារ ។​ អ្នក​ទាំង​បី ក៏​ចែក​គ្នា​ចេញ​ម្នាក់​១០ដុល្លារ រួច​ហុច​ទៅ​ឲ្យ​អ្នក​បម្រើ​។ អ្នក​បម្រើ​ក៏​យក​លុយ​នេះ​ទៅ​ឲ្យ​ថៅកែ​។ សំណាង​ល្អ​ថ្ងៃនេះ ថៅកែ​មាន​សទ្ធា​ជ្រះថ្លា​ ក៏​បញ្ចុះ​តម្លៃ​ឲ្យ​អ្នក​ទាំង​បី​៥ដុល្លារ ដោយ​ហុច​៥ដុល្លារ​ ឲ្យ​បម្រើ​យក​ទៅ​ឲ្យ​ពួក​គាត់​វិញ​។ ប៉ុន្តែ​អ្នក​ទាំង​បី​នៅ​តែ​សំណាង​មិន​ល្អ អ្នក​បម្រើ​ចិត្ត​ខ្មៅ​បាន​លួច​កេង​ប្រវ៏ញ្ច​ទុក​អស់​២ដុល្លារ ដោយ​យក​តែ​៣​ដុល្លារ​មក​ឲ្យ​អ្នក​ទាំង​បី​។ អ្នក​ទាំង​បី​ក៏​ចែក​គ្នា​ម្នាក់​១ដុល្លារ​។