រូបថត · អំពីពិសិដ្ឋ

ជីវិត​នៅ​ស្រុក​ចិន​មួយ​ឆ្នាំ

ពេលវេលាដើរពិតជាលឿនមែន។ ខ្ញុំបានមករៀននៅស្រុកចិនជិតមួយឆ្នាំហើយ។ ក្នុងរយៈពេលមួយឆ្នាំ ខ្ញុំឃើញថាជីវិត គំនិត របស់ខ្ញុំបានផ្លាស់ប្ដូរបន្តិចបន្តួច (ហេសហេ)។ ខ្ញុំបានយល់ដឹងពីវប្បធម៌មួយចំនួន របស់ជនជាតិចិន ក៏ដូចជាជនឡាវ ជនជាតិថៃ និងជនជាតិយួនផងដែរ។ ជីវិតរបស់អ្នកស្រុកនេះ ឃើញថាចំណុចខ្លះ ល្អជាងអ្នកស្រុកយើង ប៉ុន្តែក៏មានចំណុចខ្លះ ខុសពីអ្នកស្រុកយើងដែរ។ និយាយពីខ្ញុំវិញ កាលពីដំបូង ភាសាចិនមួយម៉ាត់មិនចេះផង ប៉ុន្តែឥលូវចេះនិយាយគួរសម អាចត្រឹមមួយរស់បាន ហើយប្រហែលមាន សមត្ថភាពអាចទាក់ទងស្រីៗចិនបាន (ហាហា និយាយលេងទេ) ។ រ៉ាយរ៉ាប់ប៉ុណ្ណឹងសិនចុះ ចាំពេលក្រោយសរសេរបន្ថែមទៀត។ ឥលូវសូមរីករាយទស្សនា រូបថតមួយចំនួនសិន! 😀

ចំណេះដឹងផ្សេងៗ · បទពិសោធន៍ខ្លីៗ · រូបថត

សិលាចារឹក និង​រូបសំនាក​នៅ​វត្តភ្នំ

នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនារាជធានីភ្នំពេញ គេឃើញ​មាន​​សិលាចារឹកពីរផ្ទាំង និងរូបសំណាក ដែលបានកសាងនៅដើម្បីសតវត្សទី២០។ បើសិនបើគេ ពុំបានសិក្សាប្រវត្តិសាស្ត្រ និងពិនិត្យ អោយបានច្បាស់លាស់ ទៅលើសិលាចារឹកនោះទេ គេនឹងមិនដឹងថា តើសិលាចារឹកនោះនិយាយពីអ្វីឡើយ។ ផ្ទុយទៅវិញ បើគេពិនិត្យបានច្បាស់ និងសិក្សាបានស៊ីជម្រៅ គេនឹងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅ នៃសិលាចារឹក និងរូបសំណាកទាំងនោះ។ ដោយសារសិលាចារឹកទាំងនោះ មានផ្នែកខ្លះត្រូវរលប់មើលមិនសូវច្បាស់ ដូចនេះ ខ្ញុំសូមលើកអត្ថន័យទាំងស្រុង នូវសិលាចារឹកដែលខ្ញុំអាចមើលបាន ដែលមានអត្ថន័យដូចតទៅ៖ សិលាចារឹកជាភាសាខ្មែរ៖ តេជះព្រះគុណ