មិត្ត​ខ្ញុំ​ · មិត្តភាព · អនុស្សាវរីយ៍ · អំពីពិសិដ្ឋ

មកដល់ស្រុកចិន

ហាហា… មិននឹកស្មានថាខ្ញុំនឹងមានថ្ងៃនេះសោះ។ ឥលូវនេះខ្ញុំកំពុងរស់នៅក្នុងទីក្រុង ណានីងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំ​បាន​មក​ដល់​ទីនេះ​តាំងពីថ្ងៃច័ន្ទ ទី៥ ខែ កញ្ញា ឆ្នាំ២០១១ មកម្ល៉េះ។ ហេតុអ្វីខ្ញុំមកដល់ទីនេះ? ហេហេ… គឺ​ខ្ញុំ​បានប្រលងជាប់អាហារូបករណ៍ របស់​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ខេត្តក្វាងស៊ី។ នៅឆ្នាំដំបូងនេះ ខ្ញុំត្រូវរៀនភាសាចិនជាមុនសិន។ នៅឆ្នាំបន្ទាប់ទើបខ្ញុំ ចូលរៀនមុខវិជ្ជារបស់ខ្ញុំ។ គ្រប់ការបង្រៀន ឯកសារ គឺ​ជា​ភាសា​ចិន​ទាំងអស់។ ស្ដាប់ទៅវាដូចជាពិបាកណាស់ តែចាំមើលឆ្នាំក្រោយសិនទៅមើស៎ 😀 ។ នៅក្នុងអន្តេវាសិកដ្ឋាន ខ្ញុំស្នាក់នៅជាមួយជនជាតិខ្មែរម្នាក់ដែលប្រលងជាប់ជាមួយគ្នា ជនជាតិកាណាដាម្នាក់ និងជនជាតិថៃម្នាក់។ ជនជាតិថៃម្នាក់នោះ មិនសូវចេះភាសាអង់គ្លេសទេ តែគាត់ស្ទាត់ខាងភាសាចិន ព្រោះថា គាត់រៀនភាសាហ្នឹង តាំងពីគាត់នៅតូចៗមកម្ល៉េះ។ ចំណែកឯជនជាតិកាណាដាវិញ ទើបតែមករៀនភាសាចិនឆ្នាំទីមួយដូចខ្ញុំដែរ។ គិតទៅល្អ អាចនិយាយទាំងភាសាចិន និងភាសាអង់គ្លេស 🙂 ។ ជាចុងក្រោយនេះ ខ្ញុំសូមផ្ដាំផ្ញើដល់ឪពុកម្ដាយខ្ញុំ បងប្អូន មិត្តភក្តិ ទាំងអស់ថា ខ្ញុំនៅទីនេះសុខសប្បាយទេ ព្រោះសីតុណ្ហភាពនៅស្មើយើងនៅកម្ពុជាទេ រហូតដល់ខែត្រជាក់ទើបត្រជាក់ខ្លាំង។ ហើយខ្ញុំសូមអរគុណជាខ្លាំង ដល់មិត្តភក្តិខ្ញុំ ដែលបានជូនខ្ញុំដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានជូនពរ… Continue reading មកដល់ស្រុកចិន

បទពិសោធន៍ខ្លីៗ · អនុស្សាវរីយ៍ · អំពីពិសិដ្ឋ

ខ្ញុំ និងកុំព្យូទ័រ

បើតាមការរាប់ដៃ រាប់ជើងទៅ ខ្ញុំបានស្គាល់កុំព្យូទ័រជាងមួយទសវត្សហើយ គិតចាប់ពីខ្ញុំបានឃើញ និងប្រើកុំព្យូទ័រដំបូងកាលពីខ្ញុំនៅរៀនថ្នាក់ទី២។ កាលពីពេលនោះ ឪពុកម្ដាយរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅរៀនភាសាអង់គ្លេស និងកុំព្យូទ័រនៅសាលាឯកជនមួយ ជាមួយបងស្រីជីដូនមួយរបស់ខ្ញុំ។ នៅពេលចូលរៀនកុំព្យូទ័រដំបូង បើតាមខ្ញុំចាំបានគឺគេប្រើ Microsoft Windows 98។ ពេលចូលរៀននោះ ខ្ញុំពុំបានដឹងអោយប្រាកដថា តើកុំព្យូទ័រជាអ្វី ប្រើសំរាប់ធ្វើអ្វី និងកើតចេញពីប្រភពណានោះទេ។ ដល់បន្ទប់កុំព្យូទ័រគ្រូអោយខ្ញុំរៀនវាយអក្សរដំបូងដោយប្រើកម្មវិធី TOUCH ។ ខ្ញុំពុំបានដឹងថា តើគេរៀនវាដើម្បីអ្វីនោះទេ ពោលខ្ញុំធ្វើអ្វីតាមតែគ្រូប្រាប់តែប៉ុណ្ណោះ។ ជួនកាលខ្ញុំអត់ដាក់ម្រាមដៃតាមគ្រូទៀតផង ដោយសារតែធុញទ្រាន់នឹងការវាយអក្សរខុស។ ខ្ញុំក្រឡេកឃើញកម្មវិធីនោះអោយវាយអក្សរអ្វី ខ្ញុំសម្លឹងមើល Keyboard ហើយវាយតែម្ដង។ គិតទៅគួរអោយអស់សំណើចមែន។ ដោយសារតែមួយថ្ងៃៗ គ្រូចេះតែបង្រៀនមេរៀនដដែលៗ ជាមួយការវាយអក្សរ ខ្ញុំធុញទ្រាន់ជាខ្លាំង។ខ្ញុំបានក្រលេកទៅមើលជុំវិញ ឃើញសិស្សផ្សេងទៀត កំពុងប្រើប្រាស់កម្មវិធី Microsoft Office Word ដែលខ្ញុំមិនចាំថា គេប្រើជំនាន់អ្វីនោះទេកាលនោះ ។ ឃើញដូចនេះ ខ្ញុំក៏ព្យាយាមរកកន្លែងសម្រាប់ចាកចេញពីកម្មវិធី TOUCH។ កាលនោះខ្ញុំចំណាយពេលយ៉ាងយូរ។ ទីបំផុតខ្ញុំអាចចាកចេញពីកម្មវិធី TOUCH បានដោយសារឃើញសិស្សនៅក្បែរនោះចាកចេញពីកម្មវិធី TOUCH ដែរ។ ខ្ញុំក៏បានចូលទៅប្រើកម្មវិធី Word… Continue reading ខ្ញុំ និងកុំព្យូទ័រ

ពិសិដ្ឋ · មិត្ត​ខ្ញុំ​ · អនុស្សាវរីយ៍

ការប្រកួតធ្វើបទបង្ហាញក្នុងគំរោងប្រជាពលរដ្ឋ កាល​ពី​ឆ្នាំ​២០០៦

គំរោង​ប្រជាពលរដ្ឋគឺជា​គំរោង​មួយ​ដែល​គេ​បាន​ធ្វើ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​កំរិត​មធ្យម​សិក្សាធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ធ្វើ​បទបង្ហាញ នៅ​ក្នុង​សហរដ្ឋអាមេរិក។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៦ គំរោង​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ សាកលវិទ្យាបញ្ញាសាស្ត្រ​ ដោយ​មាន​ការ​ចូលរួម​ពី​សិស្ស​មក​ពី​គ្រប់​វិទ្យាល័យ ក្នុង​ទីក្រុង​ភ្នំពេញ​។ ក្នុង​នោះ​ខ្ញុំ​ និង​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន​ក៏​មាន​វត្ត​មាន​នៅ​ទីនោះ​ដែរ គឺ​តំណាង​ឲ្យ​សិស្ស​មក​ពី​វិទ្យាល័យឫស្សីកែវ​​។ អ្នក​ដែល​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​រួម​មាន​ ខ្ញុំ លីហួង ចំរើន លីដា សុប៊ន គាឡុង មរកត ​ម៉ារ៉ា និង បារាំង​។ នេះ​ជា​វីដេអូ​ខ្លះ ក្នុង​ការ​ប្រកួត​ប្រជែង​៖

មិត្ត​ខ្ញុំ​ · អនុស្សាវរីយ៍

ដំណើរទស្សនកិច្ច ទៅកាន់ព្រះបរមរាជវាំង និង​សារមន្ទីរជាតិ

នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០០៨នេះ គ្រប់​សិស្ស​ថ្នាក់​ទី​១១​មក​ពី​វិទ្យាល័យ​ទាំង​អស់​ ក្នុង​រាជធានីភ្នំពេញ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ទស្សនកិច្ច នៅ​ព្រះបរមរាជវាំង និង​សារមន្ទីរ​ជាតិ​។ ក្នុង​នោះ​ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​ ក៏​បាន​ចូល​រួមផងដែរ​​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​ប្រវត្តិខ្លះៗនៃព្រះបរម​រាជវាំង និង​សារមន្ទីរជាតិ​។ ខ្ញុំ​សូម​និយាយ​ត្រួស​ៗអំពី​ ព្រះបរម​រាជវាំង និង​សារមន្ទីរ​ជាតិ​។ ព្រះបរមរាជវាំង​ត្រូវ​បាន​កសាង​ឡើង​ចំនួន​ពីរ​លើក​ គឺ​លើក​ទី​មួយ ក្នុង​រជ្ជកាល​ព្រះបាទពញាយ៉ាត នា​ឆ្នាំ​១៤៣៤ និង​លើក​ទី​២ ក្នុង​រជ្ជកាល​ព្រះបាទនរោត្ដម នា​ឆ្នាំ​១៨៦៦​។ ព្រះបរមរាជវាំង​ ត្រូវ​បាន​រុះ​រើ​សាង​សង់​ជា​ថ្មី​នៅ​ឆ្នាំ​១៩១៣​ ក្នុង​រាជ្យ​ព្រះបាទនរោត្ដមសីហនុ​។ ព្រះបរមរាជ​វាំង​ មាន​ឈ្មោះ​ជា​ផ្លូវ​ការ ព្រះបរមរាជវាំង​ចតុមុខ​មង្គល ត្រូវ​បាន​គេ​សាង​សង់​បែរ​មុខ​ទៅ​ខាង​កើត​ មាន​កំពែង​ព័ទ្ធ​ជុំវិញ​ប្រវែង​១៧៧២​ម៉ែត មាន​ក្លោង​ទ្វារ​ចូល​ចំនួន​ប្រាំ។ នៅ​ក្នុង​ព្រះបរម​រាជវាំង មាន​ប្រាសាទ​ផ្សេងៗ​ទៀត​ ដែលមាន​ដូច​ជា​៖ ប្រាសាទទេវាវិច្ឆ័យ សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩១៣ – ១៩១៧ សម្ពោធ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ១៩១៩ ជា​ទីកន្លែង​សម្រាប់​ ធ្វើ​ពិធី​រាជាភិសេក​ព្រះមហាក្សត្រឡើង​សោយ​រាជ្យ​។ ប្រាសាទខេមរិន្ទ កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៧ – ១៩៣០ ជា​ទីកន្លែង​សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស ឬ​បណ្ដា​ប្រមុខ​រដ្ឋ ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ប្រាសាទសហមេត្រី កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៥០ ពី​មុនជា​ព្រះរាជដំណាក់​របស់​ព្រះមហាក្សត្រីយានី… Continue reading ដំណើរទស្សនកិច្ច ទៅកាន់ព្រះបរមរាជវាំង និង​សារមន្ទីរជាតិ

មិត្ត​ខ្ញុំ​

នឹក​ឃើញ​ដល់​មិត្ត​ចាស់​

បែក​គ្នា​ជិត​ពីរ​ឆ្នាំ​ទៅ​ហើយ តែ​នៅ​តែ​នឹក​នា​ដល់​ពួក​គេ​ជានិច្ច​។ ធ្លាប់​សប្បាយ​ ធ្លាប់​រីករាយ​ជាមួយ​ពួកគេ​។ ពេល​នេះ​មិន​ដឹង​ពួក​គេ​សុខ​សប្បាយ​ឬ​អត់​ហ្ន៎? សង្ឃឹម​ថា​ពួក​គេ​នៅ​នឹក​នា​ដល់​ខ្ញុំ ដូច​ខ្ញុំ​នឹក​នា​ដល់​ពួក​គេ​ដែរ​។