មិត្ត​ខ្ញុំ​ · មិត្តភាព · អនុស្សាវរីយ៍ · អំពីពិសិដ្ឋ

មកដល់ស្រុកចិន

ហាហា… មិននឹកស្មានថាខ្ញុំនឹងមានថ្ងៃនេះសោះ។ ឥលូវនេះខ្ញុំកំពុងរស់នៅក្នុងទីក្រុង ណានីងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំ​បាន​មក​ដល់​ទីនេះ​តាំងពីថ្ងៃច័ន្ទ ទី៥ ខែ កញ្ញា ឆ្នាំ២០១១ មកម្ល៉េះ។ ហេតុអ្វីខ្ញុំមកដល់ទីនេះ? ហេហេ… គឺ​ខ្ញុំ​បានប្រលងជាប់អាហារូបករណ៍ របស់​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ខេត្តក្វាងស៊ី។ នៅឆ្នាំដំបូងនេះ ខ្ញុំត្រូវរៀនភាសាចិនជាមុនសិន។ នៅឆ្នាំបន្ទាប់ទើបខ្ញុំ ចូលរៀនមុខវិជ្ជារបស់ខ្ញុំ។ គ្រប់ការបង្រៀន ឯកសារ គឺ​ជា​ភាសា​ចិន​ទាំងអស់។ ស្ដាប់ទៅវាដូចជាពិបាកណាស់ តែចាំមើលឆ្នាំក្រោយសិនទៅមើស៎ 😀 ។ នៅក្នុងអន្តេវាសិកដ្ឋាន ខ្ញុំស្នាក់នៅជាមួយជនជាតិខ្មែរម្នាក់ដែលប្រលងជាប់ជាមួយគ្នា ជនជាតិកាណាដាម្នាក់ និងជនជាតិថៃម្នាក់។ ជនជាតិថៃម្នាក់នោះ មិនសូវចេះភាសាអង់គ្លេសទេ តែគាត់ស្ទាត់ខាងភាសាចិន ព្រោះថា គាត់រៀនភាសាហ្នឹង តាំងពីគាត់នៅតូចៗមកម្ល៉េះ។ ចំណែកឯជនជាតិកាណាដាវិញ ទើបតែមករៀនភាសាចិនឆ្នាំទីមួយដូចខ្ញុំដែរ។ គិតទៅល្អ អាចនិយាយទាំងភាសាចិន និងភាសាអង់គ្លេស 🙂 ។ ជាចុងក្រោយនេះ ខ្ញុំសូមផ្ដាំផ្ញើដល់ឪពុកម្ដាយខ្ញុំ បងប្អូន មិត្តភក្តិ ទាំងអស់ថា ខ្ញុំនៅទីនេះសុខសប្បាយទេ ព្រោះសីតុណ្ហភាពនៅស្មើយើងនៅកម្ពុជាទេ រហូតដល់ខែត្រជាក់ទើបត្រជាក់ខ្លាំង។ ហើយខ្ញុំសូមអរគុណជាខ្លាំង ដល់មិត្តភក្តិខ្ញុំ ដែលបានជូនខ្ញុំដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានជូនពរ… Continue reading មកដល់ស្រុកចិន

មិត្តភាព · អន្តរបណ្ដាញ

ធុញថប់ត្បិតមិនបាន Post

​ដោយ​សារ​តែ​រវល់ផង និង​ដោយសារ​តែ​ខ្ជិល​ផង​នោះ ខ្ញុំ​បាន​សំរេច​ចិត្ត​ផ្ដាច់​ខ្លួន​ចេញ​ពី​ពិភព​ WordPress មួយ​រយៈ ប៉ុន្តែ​ថ្មីៗ​នេះ ចេះ​តែ​នៅ​មិន​សុខ ឃើញ​ញាតិ​មិត្ត​បង​ប្អូន​យើង​ច្រើន​កុះ​ករ​ទាំង​ថ្មី ទាំង​ចាស់​នៅ​ភូមិ វើតប្រេស​ នេះបញ្ចេញ​យោបល់​ ចំណេះ​ដឹង​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ធ្វើ​អោយ​ខ្ញុំ​ទប់​ចិត្ត​មិន​បាន​ ចង់​មក​បញ្ចេញ​យោបល់​ និង​រាប់​អាន​បង​ប្អូន​យើង​ថ្មីៗ​ខ្លះ។ ហេតុ​ដូច​នេះ ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​រាប់​អាន​ពី​បង​ប្អូន ញាតិ​មិត្ត​ថ្មីៗ 😀 ៕