ពត៌មានកំសាន្ដ · ព័ត៌មាន · អន្តរបណ្ដាញ

៣២ប្រទេស​ឆ្ពោះ​ទៅ​កាន់ FIFA World Cup 2010

ទ្វី​ប​អាស៊ី កូរ៉េខាង​ជើង កូរ៉េ​ខាង​ត្បូង ជប៉ុន អូស្ត្រាលី ទ្វីប​អឺរ៉ុប ក្រិច ដាណឺម៉ាក បារាំង នេដឺលែន

ពត៌មានសិក្សា · ព័ត៌មាន

លទ្ធផលសិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ឆ្នាំ ២០១០

អក្សរសិល្ប៍ខ្មែរ ១. លី ច័ន្ទមករា (ភេទស្រី មកពី វិ.ព្រះមុនីវង្ស ខេត្តបាត់ដំបង) ២. ម៉ៅ ស្រីណា (ភេទស្រី មកពី វិ.ក្រចេះក្រុង ខេត្តក្រចេះ) ៣. ប៊ូ បូរិទ្ធិ (ភេទប្រុស មកពី វិ.ហ៊ុនសែនស្អាង ខេត្តកណ្ដាល) ៤. សៀ លីហួង (ភេទស្រី មកពី វិ.ឫស្សីកែវ រាជធានីភ្នំពេញ) ៥. តាំង អេង (ភេទស្រី មកពី វិ.ព្រះមុនីវង្ស ខេត្តបាត់ដំបង) ៦. ម៉ឹង សុខវិសិដ្ឋ (ភេទប្រុស មកពី វិ.ទួលទំពូង រាជធានីភ្នំពេញ) ៧. ភា សុធារី (ភេទស្រី មកពី វិ.ព្រះអង្គដួង ខេត្តព្រៃវែង) ៨. សុផល សុរាសី (ភេទស្រី មកពី… Continue reading លទ្ធផលសិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ឆ្នាំ ២០១០

ពត៌មានសិក្សា · ព័ត៌មាន

កម្មវិធីប្រលងសិស្សពូកែទូទាំងប្រទេស ២០១០

នៅ​ឆ្នាំ​២០១០ ការ​ប្រលង​សិស្ស​ជ្រើស​រើស​សិស្សពូកែ រូបវិទ្យា គណិតវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ ថ្នាក់​ទី៩ ទី១២ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ នា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ កម្មវិធី​មាន​ដូច​តទៅ៖

ពត៌មានសិក្សា · ព័ត៌មាន

លទ្ធផលប្រលងសិស្សពូកែថ្នាក់ទី១២

គណិតវិទ្យា ១.ស្រាង សុធារិទ្ធភេទប្រុសមកពី វិ.បាក់ទូក ២.ង៉ុយ គាឡុងភេទប្រុសមកពី វិ.ឫស្សីកែវ ៣.តាន់ ប៊ុនណុងភេទប្រុសមកពី វិ.បាក់ទូក ៤.ហ៊ុយ ចាន់ដារ៉ាភេទប្រុសមកពី វិ.ព្រះស៊ីសុវត្ថិ ៥.ជា ពុំសក្ខីណាភេទប្រុសមកពី វិ.ជស សន្ធរម៉ុក ៦.សយ មេត្តាភេទប្រុសមកពី វិ.ព្រះស៊ីសុវត្ថិ ៧.ឈួ ខេមបុត្រភេទប្រុសមកពី វិ.បាក់ទូក ៨.គឹម សុទ្ធាភេទប្រុសមកពី វិ.ជស សន្ធរម៉ុក ៩.ផាវ មករាភេទប្រុសមកពី វិ.បាក់ទូក ១០.ចាន់ សុខយ៉ាណាភេទប្រុសមកពី វិ. ព្រះស៊ីសុវត្ថិ ១១.ឈុន វណ្ណគន្ធាភេទស្រីមកពី វិ. បាក់ទូក ១២.ហួត សំណាងភេទប្រុសមកពី វិ. ព្រះស៊ីសុវត្ថិ ១៣.អ៊ូ ទីឈីមភេទប្រុសមកពី វិ. ព្រះស៊ីសុវត្ថិ អក្សរសិល្ប៍ខ្មែរ ១.ម៉ឹង សុខវិសិដ្ឋភេទប្រុសមកពី វិ.ទួលទំពូង ២.ស្រិន សុខមានភេទប្រុសមកពី វិ.បាក់ទូក ៣.លុយ យូអ៊ីភេទស្រីមកពី… Continue reading លទ្ធផលប្រលងសិស្សពូកែថ្នាក់ទី១២

គណិតវិទ្យា · ព័ត៌មាន · អំពីពិសិដ្ឋ

ប្រលងសិស្សពូកែ

កាល​ពី​ថ្ងៃ​ទី​១៨ និង​១៩ខែ​កុម្ភៈ​នេះ មាន​ការ​ប្រលង​សិស្ស​ពូកែគណិតវិទ្យា រូប​វិទ្យា អក្សរសាស្ត្រ​ខ្មែរ ថ្នាក់​ទី​៩ និង​ទី១២ នៅ​វិទ្យា​ល័យ​ជាស៊ីម​សាមគ្គី។ ខ្ញុំ​ក៏​បាន​ចូល​រួម​ដែរ។ ហាស ហា… ធ្វើ​បាន​ប្រហែល​ជា​៧០ភាគរយ ប្រហែល​ជា​មិន​ជាប់​ទេ​មើល​ទៅ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ត្រេក​អរ គឺ​បាន​ជួប​ប្រទះ​នឹង​ជើង​ខ្លាំង​ម្នាក់​នៅ​វើត​ប្រែស​នេះ​ផង ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ហើយ។ ពេល​ខ្ញុំ​ទៅ​មើល​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រលង ដើម្បី​ដឹង​លេខ​តុ និង​លេខ​បន្ទប់​ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ព្រើត​តែ​ម្ដង​៖ អ្នក​ដែល​ខ្ញុំ​និយាយ​នោះគឺ អ៊ឹង ភុយឡៃ ។ ហេហេ… និយាយ​ដើម​ស្ងាត់ៗ​ចុះ​កុំ​ឲ្យ​ភុយឡៃ​ ដឹង។ កាលទៅ​ប្រលង​ហ្នឹង ភុយ​ឡៃ​ មក​យឺត​ទាំង​ពីរ​ថ្ងៃ សង្ស័យ​តែ​សម្ងំ​យក​ពិស​ហើយ​មើល​ទៅ។ នៅ​ថ្ងៃទីមួយ ឃើញ​ចេញ​មុន​ម៉ោង​ សង្ស័យ​ធ្វើ​ហើយ​អស់​មើល​ទៅ​។ នៅ​មាន​ទៀត ជួប​មុខ​ខ្ញុំ​ហើយ​ធ្វើ​ដូច​ជា​មិន​ស្គាល់​ចឹង​ ខ្ញុំ​ខំ​ញញឹមដាក់​ស្ទើរ​ស្ងួត​ជើង​ធ្មេញ​ហើយ នៅ​ធ្វើ​ព្រងើយ​។ ពិត​ជា​យ៉ាប់​ មែន! មើល​ទៅ​ប្រហែល​ជា​ភុយឡៃ​សង្ឃឹម​ច្រើន​ជាង​ខ្ញុំ​។ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ទេ មាន​តែ​ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈនេះ​ហើយ៕

ព័ត៌មាន

Terrible Fire

នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ វិច្ឆិកា ម៉ោង​ប្រហែល​៨ កន្លះ ពេល​ខ្ញុំ​កំពុង​អង្គុយ​រៀន​នៅ​សាលា ស្រាប់​តែ​មាន​ពាក្យ​លេច​ឮ​ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា មាន​ភ្លើង​ឆេះ នៅ​​ផ្សារ​គីឡូ​ម៉ែត​លេខ​​៧។ ពេល​នោះ​អារម្មណ៍​​ខ្ញុំ​ដូច​ជា​ស្ទាក់​ស្ទើរ​​ចង់​ទៅ​មើល​បន្តិច អត់​បន្តិច​។ ប៉ុន្តែ ខ្ញុំ​ក៏​សម្រេច​ចិត្ត ទាញ​កង់​ធាក់​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​។ ទៅ​ដល់​ស្រាប់​តែ​ម៉ែអ្ហើយ ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ពី​ចម្ងាយ​បាត់​ទៅ​ហើយ​។ ផ្ទះ​ខ្ញុំ​​នៅ​ម្ដុំ​ផ្សារ​នឹង​ដែរ​។ ទៅ​ដល់​មិន​បាន​ចូល​ដល់​ផ្ទះ​ទេ ដោយសារ​តែ​ប៉ូលីស​បាន​បិទ​ផ្លូវ​បាត់​ទៅ​ហើយ។ ខ្ញុំ​ក៏​ស្ទុះ​​ស្ទា ប្រញាប់​ចូល​ទៅ​តាម​ផ្លូវ​ក្រោយ​ ឆ្លង​ភក់​ ឆ្លង​ទឹក​ល្មម​ទៅ​ដល់​ផ្ទះ​។ ទៅ​ដល់​ផ្ទះ ឪពុក​ខ្ញុំ​ ពូ​ខ្ញុំ បាន​រៀប​ចំ​អីវ៉ាន់​ ជា​បណ្ដើរ​រួច​ទៅ​ហើយ។ ទៅ​ដល់​ខ្ញុំ​ក៏​ជួយ​ពួក​គាត់ ដោយ​ឮ​ថា ភ្លើង​កៀក​នឹង​មក​ដល់​ទៅ​ហើយ​។ ប៉ុន្តែ​ជា​សំណាង​ល្អ ពួក​ប៉ូលីស​ក៏​បាន​ជួយ​ពន្លត់​ទាន់​ពេល​វេលា​ដោយ​មិន​ឲ្យ​ឆ្លង​មក​ដល់​។ នេះ​គឺ​ពិត​ជា​គ្រោះ​មហន្តរាយ​មួយ​ដ៏​ធំ​មែន​៕