ពត៌មានសិក្សា · ពិសិដ្ឋ

លទ្ធផលសិស្សពូកែទូទាំងប្រទេសថ្នាក់ទី៩ ឆ្នាំ ២០១០

អក្សរសាស្ត្រខ្មែរ ១. ចាន់ ស៊ី (ភេទប្រុស មកពី វិ.ជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ) ២. សី ដាណែត (ភេទស្រី មកពី វិ.សម្ដេចឪ ខេត្តតាកែវ) ៣. ពៅ ដាលីន (ភេទស្រី មកពី វិ.ហ៊ុនសែនសេរីភាព ខេត្តកណ្ដាល) ៤. ជា វីជាន (ភេទស្រី មកពី វិ.ប៊ុនរ៉ានីហ៊ុនសែនមេមត់ ខេត្តកំពង់ចាម) ៥. អ៊ីវ ពុទ្ធារ៉ា (ភេទស្រី មកពី វិ.សុខអាន១ឧសភា ខេត្តតាកែវ) ៦. ជុំ ចន្ទលីនដា (ភេទស្រី មកពី វិ.ប៊ុនរ៉ានីហ៊ុនសែនបាទី ខេត្តតាកែវ) ៧. រ៉ង ខន្តី (ភេទស្រី មកពី វិ.ហ៊ុនសែនមង្គលបូរី ខេត្តបន្ទាយមានជ័យ) ៨. ផល សុផាន់ណារី (ភេទស្រី មកពី… Continue reading លទ្ធផលសិស្សពូកែទូទាំងប្រទេសថ្នាក់ទី៩ ឆ្នាំ ២០១០

ពិសិដ្ឋ

ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ

ហេហេ… ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ! ប្រហែល​ជា​រយៈ​ពេល​មួយ​ខែ​មុននេះ ដោយ​សារ​តែ​រវល់​ក្នុង​ការ​ងារ​ជាគ្រូបង្រៀន និង​រវល់​នឹង​រឿង​ប្រឡង​ផង​នោះ ធ្វើ​ឲ្យ​ខ្ញុំ​អាក់​ខាន ពុំ​បាន​ចូល​មក​ សរសេរ​អត្ថបទ​នៅ​ទីនេះ​បន្ថែម​។ តែ​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​​មាន​ក្ដី​សោមនស្ស​រីករាយ ជាអតិ​បរមា​ ដែល​បាន​មក​ជួប​អ្នក​ទាំង​អស់​គ្នា​សាជាថ្មី​ ប៉ុន្តែ មិន​ដឹង​ថា ពេល​ក្រោយ ខ្ញុំ​មាន​ពេល​នឹង​មក​ទីនេះទៀត ឬ​អត់​ទេ ព្រោះ ឥលូវ​ខ្ញុំ​រឹត​តែ​រវល់​ជាង​មុន​ទៀត​។ ឆ្នាំ​ក្រោយ​ខ្ញុំ​ត្រូវ​ប្រឡង​បញ្ចប់ មធ្យម​សិក្សា។ ដូចនេះ ខ្ញុំ​ត្រូវ​រៀន​

ពិសិដ្ឋ

អាទិត្យ​ដំបូង​នៅ​សាលា​បង្រៀន​កុំ​ព្យូទ័រ

ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​ខ្ញុំ​បាន​ក្លាយ​ជា​គ្រូបង្រៀន​កុំ​ព្យូទ័រ​មួយ​រូប កាល​ពី​អាទិត្យ​មុន​នេះ​។ ក្នុង​អាទិត្យ​ដំបូង​នេះ ការ​បង្រៀន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​តែ​ម្ដង​។ តែ​ខ្ញុំ​នៅ​ឆ្ងល់ នៅ​សាលា​ គ្មាន​កុំ​ព្យូទ័រ​ណាមួយ ដាក់​កម្មវិធី Khmer Unicode សោះ​តែ​ម្ដង​។ ហើយ​ដូច​ជា​គ្មាន​គ្រូ​ណា​ម្នាក់ ឬ​សិស្ស​ណា​ម្នាក់ និយាយ​អំពី​ Khmer Unicode ឡើយ​។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​ទេ។ ឬ​ក៏​ពួក​គេ មិន​ទាន់​ដឹង​ពី Khmer Unicode ទេ​? នេះ​គឺ​ជា​បញ្ហាមួយ ដែល​ប៉ះ​ពាល់​ ដល់​វិវឌ្ឍន៍​នៃអក្សរសាស្ត្រ​ខ្មែរ លើ​វិស័យ​ព័ត៌មាន​វិទ្យា​។ ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ប្រាប់​ពួក​គេ​អំពី​ Khmer Unicode នេះ ថា​តើ​វា​មាន​សារៈសំខាន់​យ៉ាង​ណា ចំពោះ​យើង​ទាំង​អស់​គ្នា​។ ដោយសារ​តែ​បញ្ហា​នេះ ខ្ញុំ​ត្រូវ​បង្រៀនជា​លក្ខណៈ Legacy ទាំង​អស់​។ ខាន​ប្រើ Legacy ហ្នឹង ជាង​បី​ឆ្នាំ​ទៅ​ហើយ ត្រូវ​មក​ហ្វឹក​ហាត់​ពង្រឹង​វិញ​ម្ដង​ទៀត​ហើយ​ខ្ញុំ​៕​

ពិសិដ្ឋ

ក្លាយ​ជា​គ្រូ​កុំព្យូទ័រហើយ​ខ្ញុំ​

ហេ ហេ!!! តាំង​ពី​ប្រព័ន្ធ ០៩៧ បិទ​លែង​ឲ្យ​ប្រើ​អិនធឺណែត​ឥតគិត​ថ្លៃ​រួច​មក ខ្ញុំ​ពុំ​សូវ​មាន​ពេល​មក​លេង​ភូមិ WordPress ទេ សូម​អ្នក​ទាំង​អស់​គ្នាអធ្យាស្រ័យ​ផង​។ ថ្ងៃ​នេះ ខ្ញុំ​មាន​ក្ដី​សោមនស្សណាស់ នឹង​យក​ដំណឹង​ល្អ​មួយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​។ បន្ទាប់​ពី​មិត្ត​ភក្តិ​ខ្ញុំ​ គេ​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​បារាំង រួច​មក​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូ​បង្រៀន​កុំព្យូទ័រ​នឹង​គេ​ដែរ។ ឥលូវ​គេ​ទទួល​ពាក្យ​ខ្ញុំ​ហើយ។ ហេហេ ជិត​ក្លាយ​ជា​គ្រូ​នឹង​គេ​ហើយ​ខ្ញុំ​។ តែ​ប្រាក់​ខែ ប្រហែល​ជា​មិន​បាន​ច្រើន​ទេ​។ ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហាទេ​។ 😀 😀 😀

ពិសិដ្ឋ

មិត្តភាពប្រេះឆា

ឥលូវ​នេះ ខ្ញុំ​កំពុង​តែ​មាន​រឿង​វិវាទ​ជា​មួយ​មិត្ត​ខ្ញុំ​ម្នាក់​។ និយាយ​ទៅ ប្រហែល​នេះ​ជា​កំហុស​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​គេ​ខឹង​ រហូត​ដល់​មិន​ព្រម​ហាស្ដី​មក​រក​ខ្ញុំ សូម្បី​តែ​ពាក្យ​មួយ​ម៉ាត់​។ ខ្ញុំ​អាច​និយាយ​បាន​ថា គេ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់។ ពេល​គេ​ មាន​ព័ត៌មាន​អ្វីល្អៗ គេ​តែង​យក​មក​ចែក​រំលែក​ដល់​ខ្ញុំ ក៏​ដូច​ជា​មិត្ត​ឯទៀត​ៗ ដែល​គេ​រាប់​អាន​។ តែ​ទាស់​បន្តិច ត្រង់​អ្វី​ៗដែល​ប្រាប់​មក​យើងហើយ គេ​មិន​ចង់​ឲ្យ​ផ្សេង​ទៀត ដឹង​រឿង​នេះ​ឡើយ​។ ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​មួយ​ពី​គេ ឲ្យ​ទៅ​រៀន​នៅ​ភ្នំពេញ​។ ចៃ​ដន្យ មាន​មិត្ត​ម្នាក់​ទៀត មក​សួរ​ខ្ញុំ​អំពី​រឿង​នេះ។ ដោយសារ​តែ​មិត្ត​ភាព ខ្ញុំ​ពិត​ជា​មិន​អាច​លាក់​កំបាំង​រឿង​នេះ​បាន​ឡើយ។ ខ្ញុំ​ក៏​ជ្រុល​មាត់ ទំលាយ​រឿង​នេះ​ទៅ​។ ក្រោយ​ពី​​ដឹង​ថា ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ទៅ​អ្នក​ផ្សេង​ទៀត គេ​ក៏​ខឹង​នឹង​ខ្ញុំ។ រាល់​ថ្ងៃ​គេ​លែង​ និយាយ​ស្ដី​រក​ខ្ញុំ​ហើយ​។ តើ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ? ខ្ញុំ​ពិត​ជា​ទទួល​ស្គាល់​ថា ខ្ញុំ​មាន​កំហុស​មែន​។ 😥

ពិសិដ្ឋ

ថ្ងៃ​បញ្ចប់​នៃ​ជីវិត

ឱទេព្តា​អើយ! តើ​ខ្ញុំ​ខុស​អ្វី? បាន​ជា​លោក​ដាក់​ទោស​ខ្ញុំ​ម្ល៉េះ។ ខ្ញុំ​បាន​ធ្វើ​អំពើ​មួយ​ ដ៏​គួរ​ឲ្យ​សោក​ស្ដាយ ដែល​ហាក់​ដូច​ជា​ខ្ញុំ​ជ្រុស​បាត់​ប្រាក់​អស់​១០០០​ដុល្លារ​ដ៏​កម្រ​ដូច្នោះ​ដែរ​។ ដោយ​សារ​តែ​ឈឺ​ចិត្ត​ពេក ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​ទៅ​សាលា​ទេ។ ហេតុ​អី​ក៏​ជីវិត​ខ្ញុំ​ជួប​តែ​បរាជ័យ​ដូច្នេះ​? ប្រហែល​៤ ៥​ថ្ងៃ​ទៀត ខ្ញុំ​ត្រូវ​ចុះ​ចេញ​ពី​តំណែង​សកម្មជន​ WordPress ទៀត​ ដោយ​សារ​តែ​គ្មាន​អិនធឺណែត​ប្រើ​។ ហេតុ​អ្វី​? 😥 😥 😥

ពិសិដ្ឋ

ត្រៀម​ចូល​ប្រកួត ក្នុង​កម្មវិធី​ខ្ញុំ​និង​អ្នក

ស្អែកនេះ ខាង​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​អញ្ជើញ​ថ្នាក់​ខ្ញុំ ចូល​រួម​ក្នុង​ការ​ប្រកួត​កម្មវិធី​ខ្ញុំ​និង​អ្នក​ហើយ។ អត់​មាន​ប្រាប់​អី​ទុក​មុន​ មួយ​អាទិត្យ​អី​អត់​ទេ ប្រាប់​ថ្ងៃ​នេះ ឲ្យ​ទៅ​ស្អែក​តែ​ម្ដង យ៉ាប់​មែន​ 😀 ។