ចំណេះដឹង · ទូរស័ព្ទ · បទពិសោធន៍ខ្លីៗ

សារអនាមិក

តើ​អ្នក​ទាំង​អស់​គ្នា​ ដែល​មាន​ទូរស័ព្ទ​ហើយ​ប្រើ​ប្រព័ន្ធ​Mobitel មាន​ដែល​ទទួល​សារ​ពី​លេខ​812 ដែល​សរសេរ​ថា «Transaction failed. The PIN of the originating user is not enabled.» ដែរ​ឬ​ទេ? តើ​អ្នក​ចង់​ដឹង​ថា អ្នក​ណា​ជា​អ្នក​ផ្ញើ​សារ​នេះ​ទៅ​អ្នក​ដែរ​ឬ​ទេ? ការ​​ពិត​ទៅ​ គ្មាន​អ្នក​ណា​ក្រៅ​ពី​មិត្តភក្តិ​របស់​អ្នក​ទេ​។ អ្នក​ប្រាកដ​ជា​ឆ្ងល់​ថា តើ​គេ​ផ្ញើសារ​នេះ​ដូច​ម្ដេច​? ហេតុ​អី​សារ​បង្ហាញ​លេខ​របស់​ក្រុមហ៊ុន​(812) ហើយ​មិន​បង្ហាញ​លេខ​​របស់​អ្នក​ផ្ញើ​? វា​ជា​ការ​ងាយ​ស្រួល​ទេ​ ក្នុង​ការ​ផ្ញើ​សារ​អនាមិក​នេះ​។ ដើម្បី​ផ្ញើ​សារ​អនាមិក​នេះ​បាន​ លុះ​ត្រា​តែ​អ្នក​ផ្ញើ​ និង​អ្នក​ទទួល​ប្រើ​ប្រព័ន្ធ​Mobitel ដូចគ្នា ហើយ​អ្នក​ផ្ញើ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក្នុង​សេវា Pass”N”Talk ទើប​អាច​ផ្ញើ​បាន​។ ប្រសិន​បើ​ទូរស័ព្ទ​របស់​អ្នក បំពេញ​លក្ខខណ្ឌ​នេះ​ហើយ សូម​វាយ​លេខ​​តាម​ដំណាក់​ខាង​ក្រោម​៖ *133* លេខ​ទូរស័ព្ទ​របស់​អ្នក​ទទួល​ ដោយ​មិន​ត្រូវ​វាយ​លេខ​សូន្យ។ ឧទា. 12345678 ។ ចំនួន​ទឹក​ប្រាក់​ គឺ​វាយ​* ហើយ​ថែម​ចំនួន​ដែល​អ្នក​ពេញ​ចិត្ត​។ ឧទា. *15 ។ លេខ​សម្ងាត់ គឺ​វាយ​* ហើយ​ថែម​លេខ​ប្រាំ​ខ្ទង់ លេខ​ណា​ក៏​បាន​។ ឧទា. *86574 ។… Continue reading សារអនាមិក