ចំណេះដឹង · ចំណេះដឹងផ្សេងៗ · បទពិសោធន៍ខ្លីៗ · អន្តរបណ្ដាញ

ការ​ប្រើប្រាស់​អ៊ិនធឺណែត​នៅ​ក្នុង​ស្រុក​ចិន

នៅ​ក្នុង​ស្រុក​ចិន​នេះ ការ​ប្រើ​ប្រាស់​អ៊ិនធឺណែត​ដូច​ជា​តឹង​តែង​ដល់​ហើយ​។ រដ្ឋាភិបាល​ស្រុក​ចិន គ្រប់​គ្រង​លើ​ប្រព័ន្ធ​អ៊ិនធឺណែត​ទាំង​អស់​។ មាន​វែបសាយ​ជា​ច្រើន​ត្រូវ​គេ​បិទ​មិន​អោយ​ចូល ​មាន​ដូច​ជា​ Facebook; YouTube; Dailymotion; Google Plus; Mediafire; 4shared… និង​ច្រើន​ទៀត ហើយ​សូម្បី​តែ​វែបសាយ​មួយ​ចំនួន​សរសេរ​ជាភាសា​ខ្មែរ​ក៏​ត្រូវ​បាន​បិទ​ដែរ ដូច​ជា វែបសាយ​វិទ្យុអាស៊ីសេរី http://rfa.org/khmer វែបសាយលោក​គ្រូវិចិត្រ http://dahlina.com (ខ្ញុំ​កំពុង​ឆ្ងល់​ ហេតុអី​ចិន​បិទ​វែបសាយ​របស់​លោក​គ្រូវិចិត្រ​ដែរ?) ។ ចំណែក​ឯការ​ចុះ​ឈ្មោះ​ប្រើ​អ៊ិនធឺណែត​​ដូច​ជា​រញ៉ែរញ៉ៃ​ដល់​ហើយ។ ខ្ញុំ​ត្រូវ​ដាក់​ MAC Address លេខបន្ទប់​ លេខ​អន្តេវាសិកដ្ឋាន ដាក់​អីណា តែ​ដូច​គ្មាន​ប្រយោជន៍​ផង យក​តែ​ Username និង​ពាក្យ​សម្ងាត់​មក ប្រើ​បាន​គ្រប់​តែ​កុំព្យូទ័រ ចង់​យក​ទៅ​ដោត​បន្ទប់​ក៏​ប្រើ​បាន​ដូច​តែ​គ្នា​។ ហេតុអី​បាន​ជា​រដ្ឋាភិបាល​ចិន​ធ្វើ​ដូច​នេះ? ចម្លើយ​សាមញ្ញ​​ដែល​ខ្ញុំ​ដឹង គឺ ចិន​មាន​វែប​សាយ​ខ្លួន​ឯង​ទាំង តាំង​ពី Search Engine; វែបសាយ​វីដេអូ ចម្រៀង បណ្ដាញ​សង្គម ចែក​រំលែក​ឯកសារ​ និង​វែបសាយ​ផ្សេងៗ​ទៀត​​។ ប៉ុន្តែ​សំណាង​ដែរ ដែល​មាន​អ្នក​បង្កើត​កម្មវិធី​មួយ​ចំនួនដែល​ធ្វើ​អោយ​ខ្ញុំ​អាច​បើក​វែបសាយ​ផ្សេង​នៅ​ក្នុង​ស្រុក​ចិន​បាន​។ កម្មវិធី​ទាំង​នោះ​អាច​រក​បាន​នៅ http://freenuts.com/free-vpn-softwares/​ ។ បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​ប្រើ… Continue reading ការ​ប្រើប្រាស់​អ៊ិនធឺណែត​នៅ​ក្នុង​ស្រុក​ចិន

គណិតវិទ្យា · ចំណេះដឹងផ្សេងៗ

ធរណីមាត្រ​សម័យ​ក្រិច​បុរាណ

គេ​មាន​អង្កត់​ពីរ​ដែល​មាន​ប្រវែង និង ។ ដោយ​ប្រើ​បន្ទាត់​ដែល​គ្មាន​គំនូស​ក្រិត និង​​ដែក​ឈាន ចូរ​គូស​អង្កត់​​មួយ​ផ្សេង​ទៀត​ដែល​មាន​ប្រវែង​៖

ចំណេះដឹង · ចំណេះដឹងផ្សេងៗ · បទពិសោធន៍ខ្លីៗ · អន្តរបណ្ដាញ

សរសេរប្រកាស WordPress នៅ​ក្នុង​ Live Writer

យើង​ឃើញ​ថា នៅ​ក្នុង​ WordPress ប្រសិន​បើ​យើង​ចង់​សរសេរ​ប្រកាស​ដាក់​ក្នុង​​ប្លក​របស់​យើង យើង​ត្រូវ​ចូល​ឡុក​អ៊ីន​ចូល​ នៅ​លើ​ Browser។ ប្រសិន​បើ​អ្នក​ដែល​មាន​អ៊ីនធឺណែត​យឺ​ត​វិញ​ត្រូវ​រង់​ចាំ​ទម្រាំតែ​ Tools ទាំង​អស់​ឡូត​ចេញ​មក​។ តែ​ប្រសិន​បើ​យើង​​ចង់​សរសេរ​ប្រកាស​អោយ​បាន​លឿន​ដោយ​មិន​បាច់​រង់​ចាំទេ យើង​អាច​ប្រើ​ប្រាស់​កម្មវិធី Microsoft Live Writer ជំនួស​វិញ​។ វែបសាយ http://explore.live.com/windows-live-writer?os=other ពេល​ដែល​ទាញ​យក​ចប់ រួច​ហើយ​ធ្វើ​តាម​ការ​ណែ​នាំ​ដោយ​ភ្ជាប់​ជាមួយ WordPress របស់​លោក​អ្នក​ជាការ​ស្រេច៕

ចំណេះដឹងផ្សេងៗ · បទពិសោធន៍ខ្លីៗ · រូបថត

សិលាចារឹក និង​រូបសំនាក​នៅ​វត្តភ្នំ

នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនារាជធានីភ្នំពេញ គេឃើញ​មាន​​សិលាចារឹកពីរផ្ទាំង និងរូបសំណាក ដែលបានកសាងនៅដើម្បីសតវត្សទី២០។ បើសិនបើគេ ពុំបានសិក្សាប្រវត្តិសាស្ត្រ និងពិនិត្យ អោយបានច្បាស់លាស់ ទៅលើសិលាចារឹកនោះទេ គេនឹងមិនដឹងថា តើសិលាចារឹកនោះនិយាយពីអ្វីឡើយ។ ផ្ទុយទៅវិញ បើគេពិនិត្យបានច្បាស់ និងសិក្សាបានស៊ីជម្រៅ គេនឹងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅ នៃសិលាចារឹក និងរូបសំណាកទាំងនោះ។ ដោយសារសិលាចារឹកទាំងនោះ មានផ្នែកខ្លះត្រូវរលប់មើលមិនសូវច្បាស់ ដូចនេះ ខ្ញុំសូមលើកអត្ថន័យទាំងស្រុង នូវសិលាចារឹកដែលខ្ញុំអាចមើលបាន ដែលមានអត្ថន័យដូចតទៅ៖ សិលាចារឹកជាភាសាខ្មែរ៖ តេជះព្រះគុណ