ចម្រៀង · ពិសិដ្ឋ

ក្រោយ​ពី​ចូល​ឆ្នាំ​រួច​

នៅ​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​បាន​ទៅ​លេង​ខេត្ត​កំពង់​ចាម​ចំនួន​ពីរ​ថ្ងៃ។ ក្នុង​ពេល​នោះ​ខ្ញុំ​បាន​ ទៅ​លេង​ពីរស្រុក​​ គឺ​ថ្ងៃទីមួយ​ទៅ​ឃុំ​ព្រែក​តានង់ ស្រុក​កោះ​សូទិន​ (ស្រុក​ខាង​លោក​ឪពុក) និង​ឃុំ​ពាមជីកង ស្រុក​កង​មាស ​(ស្រុក​ខាង​អ្នក​ម្ដាយ​) ខេត្ត​កំពង់ចាម​។ កាល​ដែល​ទៅហ្នឹង គឺ​គ្មាន​ដើរ​ ឬ ជិះ​ទៅណា​ឆ្ងាយ​ទេ​។ បើ​ពេល​ថ្ងៃ មាន​តែ​ជុំៗ​គ្នាអង្គុយ​វាត​វង់​ ហើយ​ដាក់​លុយ​ពី​មុខ​។ បើ​ពេល​យប់ គឺ​ទៅ​មើល​​គេ​រាំ​ធុង​ប៉ាស់ (ចង់​រាំ​ដែរ តែ​មិន​ហ៊ានចូល​ទេ បាន​តែ​លួច​រាំ​តិចៗខ្លួន​ឯង​ហ្នឹង​ហើយ)​។ គិត​ថា​ចង់​ថតរូប ផ្ដិត​យក​ទេស​ភាព​ស្រុក​ស្រែ​ចំការ​មក​ដែរ តែ​សំណាង​អាក្រក់​ គ្មាន​លុយ​ទិញ​ម៉ាស៊ីន​ថត​ នឹង​គេ​ទេ​។ មាន​តែ​ទូរស័ព្ទ ថតមិន​បាន​ធំ​ ហើយ​ច្រើន​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ខ្ញុំ គ្មាន​បាន​ថត​អី​សំខាន់​ទេ​ ថត​បាន​រូប​ក្មេង​ៗ​មួយ​ គិត​ថា​ស្អាត​ ហើយ​ឡូយ​គួរ​សម​ ក៏​យក​ដាក់​ទៅ​។ បន្ទាប់​ពី​នេះ ត្រូវ​ចាប់​សៀវ​ភៅ​មក​រៀប​ចំ​កិច្ច​ការ​សាលា​ម្ដង​ហើយ ព្រោះ​គេ​ចូល​រៀន​ថ្ងៃទី ២១ នេះ​ហើយ​។ អូ ភ្លេច​ឲ្យ​ឈឹង! ខ្ញុំ​មាន​បទ​ចម្រៀង​មួយ​ដែរ ដែល​គេ​នាំគ្នា​ចាក់​រាំ​នៅថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​ គឺ​បទ ចង់​បាន​ប្រពន្ធ​ខ្មែរ ច្រៀង​ដោយ ខេមរៈ សេរីមន្ត​៖

ចម្រៀង · ពត៌មានកំសាន្ដ · ព័ត៌មាន

ក្រុមតន្ត្រី​បង​ប្អូន​

ក្រុម​តន្ត្រី​បង​ប្អូន ឬ Sibling Band គឺ​ជា​ក្រុម​តន្ត្រី​ដែល​បាន​ចាប់​កំណើត​នៅ​ថ្ងៃទី ១៤ ខែ កញ្ញា​ ឆ្នាំ ២០០៧ មាន​សមាជិក​ទាំង​អស់ ៦​នាក់​។ សមាជិក​ទាំង​នោះ​រួម​មាន​៖ ភីស កាន់ ហ្គីតា សូឡូ និង​ជា​ប្រធាន​ក្រុម (ឈរ​នៅ​ខាង​ស្ដាំ​ដៃ​បំផុត) ភុត​ចាន់ណា កាន់​អកកាដង់ និង​ជា​អនុប្រធានក្រុម (ឈរ​ខាង​ឆ្វេង​ដៃ បន្ទាប់​ពីភីស) ស្រីនា កាន់ខាង​ស្គរ (ឈរ​ខាង​ឆ្វេង​ដៃ បន្ទប់​ពី​ចាន់ណា) លីវ៉ន កាន់​ហ្គីតាប៉ាស់  (ឈរ​ខាង​ឆ្វេង​ដៃ​បំផុត) កាកា កាន់ក្លារីណែត និង វាយ​​ស្គរដៃ (អង្គុយខាង​ស្ដាំ​បំផុត) ប៉ាវ រ៉ៃចូ កាន់​ក្លារីណែត និង វាយ​ស្គរដៃ (អង្គុយ​ខាង​ឆ្វេង​ដៃ​បំផុត​)។ សមាជិក​ទាំង​ប្រាំមួយ​នាក់​នេះ ត្រូវ​បាន​ហ្វឹកហាត់​ដោយ​លោក​គ្រូ កែវ ផេន។ កាល​ពី​មុន​ពួក​គេ​ជា​កុមារ​ ដែល​រស់​នៅ​ក្នុង​គ្រួសារ​ក្រី​ក្រ​លំបាក​។ ដោយ​សារ​ស្រឡាញ់​តន្ត្រី ធ្វើ​ឲ្យ​ពួក​គេ ចង់​ទៅ​រៀន​ភ្លេង​។ ឪពុក​ម្ដាយ​ របស់​ពួក​គេ បាន​បដិសេធ​នូវ​សំណើ​របស់​ពួក​គេ។ ប៉ុន្តែ… Continue reading ក្រុមតន្ត្រី​បង​ប្អូន​

ចម្រៀង

ពេលនៅម្នាក់ឯង

ពេលងើយមើលមេឃ ទ្រូង​សង្វេគ នឹកគិត​ដល់​ស្រស់​នួន​ល្អង… តើ​អូន​ដឹង​ទេ បង​ទន្ទឹង​ចាំ​មើល​ពេល​ដែល​មាស​ស្ងួន​វិលវិញ… សំលេង​ហាក់​ដូច​ជា​កំសត់​ណាស់ ស្រឡាញ់​គ្នា​តែ​នៅ​បែក​គ្នា! ឥឡូវ​មក​ស្ដាប់​ក្ដិប និង​អេដា​ម្ដង​ទៀត​មើល​៖ ========== ប្រកាសផ្សេងទៀត៖ ស្រុកខ្មែរ យ៉ូ

ចម្រៀង

ស្រុកខ្មែរ យ៉ូ!

សូមអញ្ជើញ​មក​លេង​នៅ​ស្រុកខ្មែរ អភិវឌ្ឍ​ទៅ​មុខ​យ៉ាង​ម៉េច​ដែរ ស្រុក​ខ្មែរ​យើង​ឥឡូវ​អភិវឌ្ឍ​ឥតឈប់​ឈរ ព្រោះ​មាន​ប្រាសាទ​អង្គរ​ជា​កេរ​ដំណែល​ខ្មែរ​… ហូ!!!! មក​ស្ដាប់​ក្ដិប និង អេដា​ ច្រៀង​រៀប​រាប់​ម្ដង​មើល៎៖

ខ្សែភាពយន្ត · គ្រូ និងសិស្ស · ចម្រៀង · ភាពយន្ត · ភាពយន្តកូរ៉េ · 한국어

បងជាគ្រូអូន

បងជាគ្រូអូន (ចំណងជើងអង់គ្លេស I Am Sam ចំណងជើងកូរ៉េ 아이엠샘) នឹង​ចាក់បញ្ចាំង​នៅ​ទូរទស្សន៍ស៊ី ធី អិន ឆាប់ៗនេះ។ តួអង្គសំខាន់ៗ Yang Dong Geun សម្ដែងជា Jang Yi San Park Min Young សម្ដែងជា Yoo Eun Byul T.O.P សម្ដែងជា Chae Moo Shin Son Tae Young សម្ដែងជា Shin So Yi បទចម្រៀង 01. Na Man Na Man – Paran 02. Love You (Orchestration Mix) – Byul 03. I… Continue reading បងជាគ្រូអូន