ខ្សែភាពយន្ត · គ្រូ និងសិស្ស · ចម្រៀង · ភាពយន្ត · ភាពយន្តកូរ៉េ · 한국어

បងជាគ្រូអូន

បងជាគ្រូអូន (ចំណងជើងអង់គ្លេស I Am Sam ចំណងជើងកូរ៉េ 아이엠샘) នឹង​ចាក់បញ្ចាំង​នៅ​ទូរទស្សន៍ស៊ី ធី អិន ឆាប់ៗនេះ។ តួអង្គសំខាន់ៗ Yang Dong Geun សម្ដែងជា Jang Yi San Park Min Young សម្ដែងជា Yoo Eun Byul T.O.P សម្ដែងជា Chae Moo Shin Son Tae Young សម្ដែងជា Shin So Yi បទចម្រៀង 01. Na Man Na Man – Paran 02. Love You (Orchestration Mix) – Byul 03. I… Continue reading បងជាគ្រូអូន

គ្រូ និងសិស្ស

អ្នកណាខុស អ្នកណាត្រូវ?

មានសិស្សម្នាក់​ បាន​ទទួលបញ្ជា​ពី​លោក​នាយក​ ឲ្យ​មក​ប្រាប់​ប្រធាន​ថ្នាក់​មួយ​ អំពី​ព័ត៌មាន​ខ្លះ ដែល​គាត់​បាន​ទទួល​ពី​ខាង​ក្រុមប្រឹក្សាយុវជន​។ យុវសិស្ស​នោះ ក៏​បាន​ដើរ​ឆ្ពោះ​ទៅ​ថ្នាក់​ ដែល​លោក​នាយក​បាន​ប្រាប់​។ នៅ​ក្នុង​ថ្នាក់​នោះ មាន​សភាព​ស្ងប់​ស្ងាត់​ ហើយ​លោក​គ្រូ​កំពុង​អង្គុយ​នៅ​តុ​របស់​គាត់​​។ យុវសិស្ស​យើង ក៏​បាន​ដើរ​ចូល​ទៅ​យ៉ាង​សុភាពរាបសា។ ឃើញ​ដូច​នោះ លោកគ្រូក៏​សួរ​ទៅ​សិស្ស​មិន​ស្គាល់​នោះ ដោយ​សម្ដី​សោះ​កក្រោះ៖ មានការអីដែរ? យុវសិស្ស​ ក៏​ឆ្លើយ ទៅ​វិញដោយ​ពាក្យ​សម្ដី​គួរសម និង​ទឹកមុខ​ញញឹម​៖ អត់ទោសលោកគ្រូ! ខ្ញុំ​មាន​ការ​ចង់​និយាយ​ជាមួយ​ប្រធាន​ថ្នាក់​បន្តិច​។ លោក​គ្រូ​ ក៏​សម្លឹង​មើល​សិស្ស​ម្នាក់​នោះ ពី​ចុង​ជើង ដល់​ចុង​សក់​ ហើយ​សួរ​ដោយ​សម្ដី​សោះ​កក្រោះ​ដដែល​ថា ៖ រួច មក​ពី​ខាង​ណា​ដែរ​? មាន​ការអី​ចង់​ជួប​ប្រធាន​ថ្នាក់​? សិស្ស​នោះ​ក៏​ឆ្លើយ ដោយទឹក​មុខ​ញញឹម​ដដែល​ ថា៖ បាទ! ខ្ញុំ​ បាន​ទទួល​បញ្ជា​ពីលោក​នាយក មក​ប្រាប់​ប្រធាន​ថ្នាក់​នេះ ពី​ព័ត៌មាន​ដែល​គាត់​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​យុវជន​។ លោក​គ្រូ ក៏​តប​ទៅ​វិញ​ដោយ​សម្ដី គំរោះ​គំរើយ​បន្តិច​ ហើយ​ប្រកាន់​ទឹក​មុខ​មាំ ថា៖ រួច​ មាន​សំបុត្រ​ស្នាម​អី​ទេ? ក្រដាស​បញ្ជាក់​ពី​លោក​នាយក​ អី មាន​ទេ? សិស្ស​នោះ​ មើល​ទៅ​ដូច​ជា​ភ័យ​បន្តិច តែ​នៅ​តែ​តប​ដោយ​ទឹក​មុខ​ញញឹម​ដដែល​ថា៖ បាទ លោកគ្រូ!… Continue reading អ្នកណាខុស អ្នកណាត្រូវ?