គំនិតខ្ញុំ · ចំណេះដឹង · Uncategorized

ឥទ្ធិពលនៃរបៀបនិយាយ

ការនិយាយគឺជារបៀបមួយក្នុងរបៀបជាច្រើនដែលមនុស្សទូទាំងសកលលោកប្រើប្រាស់សំរាប់ទាក់ទងគ្នាទៅវិញទៅមក។ ការនិយាយក៏ជាសកម្មភាពមួយផ្នែក ដែលអាចធ្វើអោយការងារមួយជោគជ័យឬបរាជ័យផងដែរ។ អ្នក “ចេះនិយាយ” តែងតែទទួលបានការស្រលាញ់ចូលចិត្តពីអ្នកនៅជុំវិញខ្លួន។ ពេលខ្លះសូម្បីតែ ស្ដីបន្ទោស ឬវាយតំលៃអវិជ្ជមានអ្នកណាម្នាក់ ក៏ម្នាក់នោះស្ម័គ្រចិត្ត និងរីករាយនឹងស្ដាប់ដោយយកចិត្តទុកដាក់ទៀតផង។ មនុស្សទូទៅមិនចូលចិត្តអ្នក “មិនចេះនិយាយ” ទេ។ នៅពេលអ្នកទាំងនោះនិយាយម្ដងៗ គ្មានអ្នកណាចូលចិត្តស្ដាប់ ឬយកចិត្តទុកដាក់ឡើយ។ វាថែមទាំងអាចធ្វើអោយ អ្នកស្ដាប់កើតអារម្មណ៍ធុញថប់ ស្អប់ខឹងទៀតផង។ គ្រាន់តែនិយាយថា “សួស្ដី ជំរាបសួរ” អ្នកស្ដាប់លែងមានអារម្មណ៍ស្ដាប់បាត់ទៅហើយ។ ការនិយាយគឺជាជំនាញមួយដែលមនុស្សគ្រប់រូបគួរតែក្ដាប់អោយជាប់។ ការប្រាស្រ័យទាក់ទង ការសិក្សា ការងារ សុទ្ធតែត្រូវការការនិយាយមួយដែលទទួលបានការចូលចិត្តពីអ្នកដទៃ មានប្រសិទ្ធភាព និងមានបែបបទត្រឹមត្រូវ។ ការនិយាយមានរបៀបរបបច្បាស់លាស់ នឹងធ្វើអោយជីវិតយើងជោគជ័យ។

គំនិតខ្ញុំ · ចម្ងល់ · អំពីពិសិដ្ឋ

ម៉ាក់​ខ្ញុំ​ថា​ខ្ញុំ​ធាត់​ជាង​មុន​?

នៅ​ពេល​កំពុង​បរិភោគ​អាហារ​ពេល​​ល្ងាច​ ថ្ងៃ​មួយ ស្រាប់​ម៉ាក់​ខ្ញុំ​គាត់​លាន់​មាត់​ថា «យឺ កូន! កូន​ឯង​ដូច​ជាធាត់​ជា​ង​មុន​។​» នៅ​ពេល​ឮ ដូច​នេះ ខ្ញុំ​ស្រាប់​តែ​ចម្លែក​អារម្មណ៍​តែ​ម្ដង​។ មើល​ទៅ​ខ្ញុំ ដូច​នៅ​តែ​ដដែល​ហ្នឹង គ្មាន​ធាត់​ គ្មាន​អី​ផង​។ ស្រាប់​តែ​ខ្ញុំ​គិត​ឃើញ​ដល់​រឿង​មួយ​ភ្លាម…

គំនិតខ្ញុំ · បទពិសោធន៍ខ្លីៗ

តើ​អ្នក​ចូលចិត្ត​ការ​និយាយ​ទូរស័ព្ទទេ?

យើង​ឃើញ​សព្វ​ថ្ងៃនេះ ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ព្រោង​ព្រាត ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស ពិបាក​នឹង​សម្រេច​ចិត្ត​ត្រូវ​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយណា។ ទន្ធឹម​នឹង​ការ​លេច​ចេញ​នូវ​រូប​រាង​រប​ស់​ខ្លួន នៅ​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​​បាន​ផ្សព្វ​ផ្សាយ នឹង​ផ្ដល់​ជា​ការ​បញ្ចុះ​តម្លៃ​ពិសេស ក្នុង​សេវាកម្ម​របស់​ខ្លួន​។ ក្នុង

គំនិតខ្ញុំ · ចំណេះដឹង · បទពិសោធន៍ខ្លីៗ

អ្នក​ណា​ថា ខ្លួន​ឯង​មាន​មនសិការ​ជាតិ?

គ្រប់​គ្នា​ ទាំង​ខ្ញុំ​ ទាំង​គេ នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​សួរ​ថា «តើ​អ្នក​មាន​មនសិការ​ជាតិ​ទេ?»​ ពួក​យើង​ប្រាកដ​ជា​ឆ្លើយ​យ៉ាង​លឿន​ថា «បាទ! ត្រូវ​ហើយ ខ្ញុំ​មាន​មនសិការ​ជាតិ​។» បើ​យើង​វិភាគ​ឲ្យ​ច្បាស់​លាស់​ទៅ យើង​រាល់​ថ្ងៃ​

គំនិតខ្ញុំ · ចំណេះដឹង · បទពិសោធន៍ខ្លីៗ

ហេតុអ្វីបានជាប្រជាជនខ្មែរ មិនចូលចិត្តអានសៀវភៅ?

សៀវភៅ ត្រូវបានគេចាត់ទុកជាប្រភពចំណេះដឹង ដ៏មានប្រយោជន៍មួយ ដែលគ្រប់គ្នាចូលចិត្តអានជារៀងរាល់ថ្ងៃ។ សៀវភៅ គឺ ជាឃ្លាំងមួយ ដែលប្រមូលផ្ដុំទៅដោយកម្មវិធីអប់រំ ព្រមទាំងឯកសារគ្រប់ប្រភេទ គ្រប់ជំនាន់ និងគ្រប់សម័យ។ ហេតុនេះ ទើបអ្នកសិក្សា អ្នកបង្រៀន អ្នកអាន បានចាត់ទុកសៀវភៅ ដូចជាពន្លឺមួយ សំរាប់បំភ្លឺពួកគេ ទៅរកអក្ខរភាព និង ឧត្ដមភាព។ មិន​ថា នៅប្រទេសអភិវឌ្ឍ ឬ ប្រទេស​កំពុង​អភិវឌ្ឍ សៀវភៅ ជា​មុខ​ព្រួញ​សំខាន់​មួយ សំរាប់​អ្នកសិក្សា ស្រាវជ្រាវ​គ្រប់ៗគ្នា។ នៅប្រទេសអភិវឌ្ឍ សៀវភៅ ត្រូវបានគេ យកចិត្តទុកដាក់យ៉ាងខ្លាំង ប៉ុន្តែ នៅតាមប្រទេសកំពុងអភិវឌ្ឍខ្លះ សៀវភៅ ពុំត្រូវបាន គេយកចិត្ត ទុក​ដាក់​ឡើយ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា យើងបច្ចុប្បន្ន កំរិតអ្នកដែលចូលចិត្តអាន  នៅទាប នៅ ឡើយ។ ក្នុងចំណោមមនុស្ស​១០០នាក់ អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ  មានមិនដល់១០នាក់ផង។ ប្រជាជន​កម្ពុជា បានចាត់ទុកសៀវភៅ ដូចជារបស់សមញ្ញមួយដែរ ដែលពួកគេពុំបានគិតដល់ពីផលប្រយោជន៍របស់វា។ ការពិតទៅ មូលហេតុដែលធ្វើឲ្យប្រជាជនខ្មែរគិតដូច្នេះ… Continue reading ហេតុអ្វីបានជាប្រជាជនខ្មែរ មិនចូលចិត្តអានសៀវភៅ?

គំនិតខ្ញុំ

Internet = អន្តរបណ្ដាញ

ខ្ញុំ​ទើប​តែ​នឹក​ឃើញ​ថា ពាក្យ​អិនធឺណែត (Internet) គ្មាន​អ្នក​ណា​ម្នាក់​នាំ​គ្នា​ហៅ​តាម​ភាសា​ខ្មែរ​សោះ​។ ថ្មីៗនេះ ខ្ញុំ​នឹង​ទទួល​ពាក្យ​ថ្មី​មួយ​ពី​ហ្វីដែល មិត្ត​របស់​ខ្ញុំ។ គេ​បាន​ពន្យល់​ប្រាប់​ខ្ញុំ​ថា ពាក្យ​ Internet = Inter + Network ។ បន្ទាប់​គេ​ក៏​បាន​បក​ជា​ភាសា​ខ្មែរ Inter = អន្តរ,    Network = បណ្ដាញ ។ រួច​មក​គេ​ក៏​បាន​បញ្ចូល​ពាក្យ​នេះ​ជា​មួយ​គ្នា នាំ​ឲ្យ​បាន Internet = អន្តរបណ្ដាញ ។ ខ្ញុំ​គិត​ថា​ ពាក្យ អន្តរបណ្ដាញ មាន​ន័យ​គ្រប់​គ្រាន់​អាច​ឲ្យ​យើង​ប្រើ​ការ​បាន ជាទូទៅ​។ ចំពោះគំនិត​ខ្ញុំ​ ខ្ញុំ​គិត​ថា​គួរ​តែ​នាំ​គ្នា​ឈប់​ហៅ​Internet ថា អិនធឺណែត ទៀត​ទៅ យើង​គួរ​ប្រើ​ភាសា​របស់​យើង​វិញ ព្រោះ​យើង​មាន​ពាក្យ​នេះ​ដែរ​តើ។ យើង​គួរ​ហៅ Internet ថា អន្តរបណ្ដាញ​វិញ​៕