ខ្សែភាពយន្ត · ភាពយន្ត · ភាពយន្តចិន

កំលាំងដាវទេព

កំលាំងដាវទេព (ភាសាចិន 強劍) គឺ​ជា​ខ្សែ​ភាពយន្ត​ បែប​វាយ​ប្រហារ​ដោយ​ប្រើ​យុទ្ធសិល្ប៍​។ រឿង​នេះ កំពុង​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​កង​យុទ្ធពលខេមរភូមិន្ទ រៀង​រាល់​យប់​។ រឿង​បាន​ថត​ដោយ​ ជនជាតិ​ហុងកុង​ ហើយ​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០០៧​។ មាន​បក្ស​ពីរ​ក្រុម​ គឺ​បក្ស​បិសាច និង​បក្ស​សុចរិត។ បក្ស​បិសាច​ មាន​បក្ស​ស្រមោល​លោហិត ហើយ​បក្ស​សុចរិត មាន​ឈ្មោះ​ថា បក្ស​ដាវទេព​ ដែល​យក​ឈ្មោះ​តាម​មេបក្ស​របស់​ខ្លួន​។

ខ្សែភាពយន្ត · ភាពយន្ត · ភាពយន្តចិន

យុទ្ធសិល្ប៍ទេពធីតាតូច

យុទ្ធសិល្ប៍ទេពធីតាតូច (ភាសាចិន 天外飞仙) គឺ​ជា​ភាពយន្ត​បែបយុទ្ធសិល្ប៍ មនោសញ្ចេតនា និង​កំប្លែង​ផង​ដែរ​។ រឿង​នេះ​និយាយ​អំពី​បុរស​ម្នាក់​ជា​មនុស្ស​នៅ​ស្ថាន​កណ្ដាល បាន​ស្រឡាញ់​ទេពធីតា​ម្នាក់​មក​ពី​ស្ថាន​លើ​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះឥន្ទ្រ​ជា​ម្ចាស់​នៃ​ស្ថាន​លើ ខ្ញាល់​យ៉ាង​ខ្លាំង​ ហើយ​បាន​ចាត់​ទាហាន​ស្ថាន​លើ​មក​ចាប់​ទេពធីតា​តូច​ ជា​ច្រើន​លើ​ក​ច្រើន​សា​។ នៅ​ចុង​បញ្ចប់​តួអង្គ​ទាំង​ពីរ​ នៅ​តែ​មិន​បាន​ជួប​គ្នា​ដដែល​។ ក្នុង​រឿង​នេះ ក៏​មាន​ចម្រៀង​មួយ​បទ​ច្រៀង​ដោយ​ក្រុម​ចម្រៀង​ចិន​ដ៏​ល្បី​ គឺ​ក្រុម​ S.H.E ៖