រូបថត · អំពីពិសិដ្ឋ

ជីវិត​នៅ​ស្រុក​ចិន​មួយ​ឆ្នាំ

ពេលវេលាដើរពិតជាលឿនមែន។ ខ្ញុំបានមករៀននៅស្រុកចិនជិតមួយឆ្នាំហើយ។ ក្នុងរយៈពេលមួយឆ្នាំ ខ្ញុំឃើញថាជីវិត គំនិត របស់ខ្ញុំបានផ្លាស់ប្ដូរបន្តិចបន្តួច (ហេសហេ)។ ខ្ញុំបានយល់ដឹងពីវប្បធម៌មួយចំនួន របស់ជនជាតិចិន ក៏ដូចជាជនឡាវ ជនជាតិថៃ និងជនជាតិយួនផងដែរ។ ជីវិតរបស់អ្នកស្រុកនេះ ឃើញថាចំណុចខ្លះ ល្អជាងអ្នកស្រុកយើង ប៉ុន្តែក៏មានចំណុចខ្លះ ខុសពីអ្នកស្រុកយើងដែរ។ និយាយពីខ្ញុំវិញ កាលពីដំបូង ភាសាចិនមួយម៉ាត់មិនចេះផង ប៉ុន្តែឥលូវចេះនិយាយគួរសម អាចត្រឹមមួយរស់បាន ហើយប្រហែលមាន សមត្ថភាពអាចទាក់ទងស្រីៗចិនបាន (ហាហា និយាយលេងទេ) ។ រ៉ាយរ៉ាប់ប៉ុណ្ណឹងសិនចុះ ចាំពេលក្រោយសរសេរបន្ថែមទៀត។ ឥលូវសូមរីករាយទស្សនា រូបថតមួយចំនួនសិន! 😀