ចំណេះដឹង · ចំណេះដឹងផ្សេងៗ · បទពិសោធន៍ខ្លីៗ · អន្តរបណ្ដាញ

ការ​ប្រើប្រាស់​អ៊ិនធឺណែត​នៅ​ក្នុង​ស្រុក​ចិន


នៅ​ក្នុង​ស្រុក​ចិន​នេះ ការ​ប្រើ​ប្រាស់​អ៊ិនធឺណែត​ដូច​ជា​តឹង​តែង​ដល់​ហើយ​។ រដ្ឋាភិបាល​ស្រុក​ចិន គ្រប់​គ្រង​លើ​ប្រព័ន្ធ​អ៊ិនធឺណែត​ទាំង​អស់​។ មាន​វែបសាយ​ជា​ច្រើន​ត្រូវ​គេ​បិទ​មិន​អោយ​ចូល ​មាន​ដូច​ជា​ Facebook; YouTube; Dailymotion; Google Plus; Mediafire; 4shared… និង​ច្រើន​ទៀត ហើយ​សូម្បី​តែ​វែបសាយ​មួយ​ចំនួន​សរសេរ​ជាភាសា​ខ្មែរ​ក៏​ត្រូវ​បាន​បិទ​ដែរ ដូច​ជា វែបសាយ​វិទ្យុអាស៊ីសេរី http://rfa.org/khmer វែបសាយលោក​គ្រូវិចិត្រ http://dahlina.com (ខ្ញុំ​កំពុង​ឆ្ងល់​ ហេតុអី​ចិន​បិទ​វែបសាយ​របស់​លោក​គ្រូវិចិត្រ​ដែរ?) ។ ចំណែក​ឯការ​ចុះ​ឈ្មោះ​ប្រើ​អ៊ិនធឺណែត​​ដូច​ជា​រញ៉ែរញ៉ៃ​ដល់​ហើយ។ ខ្ញុំ​ត្រូវ​ដាក់​ MAC Address លេខបន្ទប់​ លេខ​អន្តេវាសិកដ្ឋាន ដាក់​អីណា តែ​ដូច​គ្មាន​ប្រយោជន៍​ផង យក​តែ​ Username និង​ពាក្យ​សម្ងាត់​មក ប្រើ​បាន​គ្រប់​តែ​កុំព្យូទ័រ ចង់​យក​ទៅ​ដោត​បន្ទប់​ក៏​ប្រើ​បាន​ដូច​តែ​គ្នា​។

ហេតុអី​បាន​ជា​រដ្ឋាភិបាល​ចិន​ធ្វើ​ដូច​នេះ? ចម្លើយ​សាមញ្ញ​​ដែល​ខ្ញុំ​ដឹង គឺ ចិន​មាន​វែប​សាយ​ខ្លួន​ឯង​ទាំង តាំង​ពី Search Engine; វែបសាយ​វីដេអូ ចម្រៀង បណ្ដាញ​សង្គម ចែក​រំលែក​ឯកសារ​ និង​វែបសាយ​ផ្សេងៗ​ទៀត​​។ ប៉ុន្តែ​សំណាង​ដែរ ដែល​មាន​អ្នក​បង្កើត​កម្មវិធី​មួយ​ចំនួនដែល​ធ្វើ​អោយ​ខ្ញុំ​អាច​បើក​វែបសាយ​ផ្សេង​នៅ​ក្នុង​ស្រុក​ចិន​បាន​។ កម្មវិធី​ទាំង​នោះ​អាច​រក​បាន​នៅ http://freenuts.com/free-vpn-softwares/​ ។ បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​ប្រើ Hotspot Shield ។

តាំង​ពី​ចាប់​ផ្ដើម​ប្រើ​វា​មក ខ្ញុំ​ឃើញ​ថា​វា​ហាក់​ដូច​ជា​មាន​ប្រយោជន៍​ច្រើន​។ កាល​ពី​លើក​មុន មាន​បន្ទប់​ណាមួយ​នោះ បើក Wireless ចោល ដោយ​មិន​ដាក់​ពាក្យសម្ងាត់។ ខ្ញុំ​តភ្ជាប់​ទៅ​វា ដើម្បី​ប្រើ​ តែ​បើក​បាន​តែ​ហ្គូកហ្គល​ទេ។ តែ​ដោយ​សារ​តែ​កម្មវិធី​នេះ ធ្វើ​អោយ​ខ្ញុំ​អាច​បើក​បាន​គ្រប់​វែបសាយ​ទាំង​អស់​។ ដូច្នេះ​ ខ្ញុំ​គិត​ថា​កម្មវិធីនេះ​មាន​ប្រយោជន៍​​ ក្នុង​ការ​ប្រើ​ប្រាស់ មិន​ថា​នៅ​តែ​ក្នុងស្រុក​ចិន កន្លែង​ណា​ក៏​ដោយ​អោយ​​ចូល​ទៅ​ប្រើ​អ៊ិនធឺណែត​បាន ប៉ុន្តែ​ត្រូវ​គេ​កំណត់​កម្រិត​វា​នោះ ប្រើ​បាន​ទាំង​អស់​។ ម្យ៉ាង​ទៀត ខ្ញុំ​ឃើញ​ថា​ពេល​ខ្លះ​ កម្មវិធី​មិន​ដើរ​នៅ​លើ​ម៉ាស៊ីន​យើង​ទេ តែ​បើ​យក​ទៅ​ដាក់​ក្នុង ម៉ាស៊ីន​និម្មិត (Virtual Machine) បែ​រ​ជា​ប្រើ​បាន​ទៅវិញ​។

សរុប​មក សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដូច​ខ្ញុំ គួរ​តែ​សាក​ល្បង​ប្រើ​កម្មវិធីនេះ😀 ៕

5 thoughts on “ការ​ប្រើប្រាស់​អ៊ិនធឺណែត​នៅ​ក្នុង​ស្រុក​ចិន

  1. ចិន ក្លាចជាង​គេ គឺរឿង​ដែរ​ជៀស​មិនរួច គឺប្រជា​ជន​ចិន​ឥឡូវ​គេ​ធុញទ្រាន់នឹង​របបផ្តាច់ការ គេឆ្អែត និង​ពួក​កុម្មុយនីស មិន​យូរ​មិន​ឆាប់ គេឈប់អោយ​ពួកផ្តាច់ការ​មួយក្តាប់តូច​ដឹង​នាំ​មនុស្ស​រាប់​ពាន់លាន​នាក់ទៀតហើយ ដូច្នេះ វិធានការ​គឺ រឹតត្បឹត គ្រប់បែបយ៉ាង​អោយតែធ្វើអោយ​គេ​រសើប ជា​ពិសេស ប្រព័ន្ធ Internet

  2. ពិសិដ្ឋ តើលោកសុខសប្បាយទេសព្វថ្ងៃនេះ ? ខ្ញុំចង់សួរលោក ពីការ design background នៃ ប្លុកយើង តើយើងត្រូវធ្វើដូចម្តេច ទៅ ? សូមជួយបង្ហាញផង ខ្ញុំមិនចេះធ្វើទេ
    ខ្ញុំសូមអរគុណទុក្ខជាមុន….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s