ចំណេះដឹង · ចំណេះដឹងផ្សេងៗ · បទពិសោធន៍ខ្លីៗ · អន្តរបណ្ដាញ

ការ​ប្រើប្រាស់​អ៊ិនធឺណែត​នៅ​ក្នុង​ស្រុក​ចិន

នៅ​ក្នុង​ស្រុក​ចិន​នេះ ការ​ប្រើ​ប្រាស់​អ៊ិនធឺណែត​ដូច​ជា​តឹង​តែង​ដល់​ហើយ​។ រដ្ឋាភិបាល​ស្រុក​ចិន គ្រប់​គ្រង​លើ​ប្រព័ន្ធ​អ៊ិនធឺណែត​ទាំង​អស់​។ មាន​វែបសាយ​ជា​ច្រើន​ត្រូវ​គេ​បិទ​មិន​អោយ​ចូល ​មាន​ដូច​ជា​ Facebook; YouTube; Dailymotion; Google Plus; Mediafire; 4shared… និង​ច្រើន​ទៀត ហើយ​សូម្បី​តែ​វែបសាយ​មួយ​ចំនួន​សរសេរ​ជាភាសា​ខ្មែរ​ក៏​ត្រូវ​បាន​បិទ​ដែរ ដូច​ជា វែបសាយ​វិទ្យុអាស៊ីសេរី http://rfa.org/khmer វែបសាយលោក​គ្រូវិចិត្រ http://dahlina.com (ខ្ញុំ​កំពុង​ឆ្ងល់​ ហេតុអី​ចិន​បិទ​វែបសាយ​របស់​លោក​គ្រូវិចិត្រ​ដែរ?) ។ ចំណែក​ឯការ​ចុះ​ឈ្មោះ​ប្រើ​អ៊ិនធឺណែត​​ដូច​ជា​រញ៉ែរញ៉ៃ​ដល់​ហើយ។ ខ្ញុំ​ត្រូវ​ដាក់​ MAC Address លេខបន្ទប់​ លេខ​អន្តេវាសិកដ្ឋាន ដាក់​អីណា តែ​ដូច​គ្មាន​ប្រយោជន៍​ផង យក​តែ​ Username និង​ពាក្យ​សម្ងាត់​មក ប្រើ​បាន​គ្រប់​តែ​កុំព្យូទ័រ ចង់​យក​ទៅ​ដោត​បន្ទប់​ក៏​ប្រើ​បាន​ដូច​តែ​គ្នា​។ ហេតុអី​បាន​ជា​រដ្ឋាភិបាល​ចិន​ធ្វើ​ដូច​នេះ? ចម្លើយ​សាមញ្ញ​​ដែល​ខ្ញុំ​ដឹង គឺ ចិន​មាន​វែប​សាយ​ខ្លួន​ឯង​ទាំង តាំង​ពី Search Engine; វែបសាយ​វីដេអូ ចម្រៀង បណ្ដាញ​សង្គម ចែក​រំលែក​ឯកសារ​ និង​វែបសាយ​ផ្សេងៗ​ទៀត​​។ ប៉ុន្តែ​សំណាង​ដែរ ដែល​មាន​អ្នក​បង្កើត​កម្មវិធី​មួយ​ចំនួនដែល​ធ្វើ​អោយ​ខ្ញុំ​អាច​បើក​វែបសាយ​ផ្សេង​នៅ​ក្នុង​ស្រុក​ចិន​បាន​។ កម្មវិធី​ទាំង​នោះ​អាច​រក​បាន​នៅ http://freenuts.com/free-vpn-softwares/​ ។ បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​ប្រើ… Continue reading ការ​ប្រើប្រាស់​អ៊ិនធឺណែត​នៅ​ក្នុង​ស្រុក​ចិន