មិត្ត​ខ្ញុំ​ · មិត្តភាព · អនុស្សាវរីយ៍ · អំពីពិសិដ្ឋ

មកដល់ស្រុកចិន

ហាហា… មិននឹកស្មានថាខ្ញុំនឹងមានថ្ងៃនេះសោះ។ ឥលូវនេះខ្ញុំកំពុងរស់នៅក្នុងទីក្រុង ណានីងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំ​បាន​មក​ដល់​ទីនេះ​តាំងពីថ្ងៃច័ន្ទ ទី៥ ខែ កញ្ញា ឆ្នាំ២០១១ មកម្ល៉េះ។ ហេតុអ្វីខ្ញុំមកដល់ទីនេះ? ហេហេ… គឺ​ខ្ញុំ​បានប្រលងជាប់អាហារូបករណ៍ របស់​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ខេត្តក្វាងស៊ី។ នៅឆ្នាំដំបូងនេះ ខ្ញុំត្រូវរៀនភាសាចិនជាមុនសិន។ នៅឆ្នាំបន្ទាប់ទើបខ្ញុំ ចូលរៀនមុខវិជ្ជារបស់ខ្ញុំ។ គ្រប់ការបង្រៀន ឯកសារ គឺ​ជា​ភាសា​ចិន​ទាំងអស់។ ស្ដាប់ទៅវាដូចជាពិបាកណាស់ តែចាំមើលឆ្នាំក្រោយសិនទៅមើស៎ 😀 ។ នៅក្នុងអន្តេវាសិកដ្ឋាន ខ្ញុំស្នាក់នៅជាមួយជនជាតិខ្មែរម្នាក់ដែលប្រលងជាប់ជាមួយគ្នា ជនជាតិកាណាដាម្នាក់ និងជនជាតិថៃម្នាក់។ ជនជាតិថៃម្នាក់នោះ មិនសូវចេះភាសាអង់គ្លេសទេ តែគាត់ស្ទាត់ខាងភាសាចិន ព្រោះថា គាត់រៀនភាសាហ្នឹង តាំងពីគាត់នៅតូចៗមកម្ល៉េះ។ ចំណែកឯជនជាតិកាណាដាវិញ ទើបតែមករៀនភាសាចិនឆ្នាំទីមួយដូចខ្ញុំដែរ។ គិតទៅល្អ អាចនិយាយទាំងភាសាចិន និងភាសាអង់គ្លេស 🙂 ។ ជាចុងក្រោយនេះ ខ្ញុំសូមផ្ដាំផ្ញើដល់ឪពុកម្ដាយខ្ញុំ បងប្អូន មិត្តភក្តិ ទាំងអស់ថា ខ្ញុំនៅទីនេះសុខសប្បាយទេ ព្រោះសីតុណ្ហភាពនៅស្មើយើងនៅកម្ពុជាទេ រហូតដល់ខែត្រជាក់ទើបត្រជាក់ខ្លាំង។ ហើយខ្ញុំសូមអរគុណជាខ្លាំង ដល់មិត្តភក្តិខ្ញុំ ដែលបានជូនខ្ញុំដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានជូនពរ… Continue reading មកដល់ស្រុកចិន