Uncategorized

យល់​តែ​មិន​អាច​ពន្យល់​បាន​


ក្នុងការធ្វើកិច្ចការងារអ្វីក៏ដោយ គេទាមទារការយល់ជាដំបូងបំផុត។ បើសិនយើងយល់ យើងនឹងធ្វើការងារនោះដោយរលូន។ នៅពេលខ្លះ ជាពិសេសនៅពេលរៀនសូត្រនៅសាលា អ្នកដែលមិនយល់ ជានិច្ចកាលតែងចង់បានការយល់ ហើយដើម្បីយល់បាន ពួកគេត្រូវទៅសួរអ្នកដែលយល់។ តើពួកគេសុទ្ធតែទទួលបានការពន្យល់ដែលពួកគេត្រូវការមែនទេ? ចម្លើយ អាចមែន ឬមិនមែន។

ជាការពិតណាស់មនុស្សម្នាក់ សុទ្ធតែមានការគិត និងការយល់ខុសៗគ្នា។ ដោយសារតែហេតុផលនេះ យើងអាចវាយតម្លៃបានថា ប្រសិនមានមនុស្សម្នាក់យល់កិច្ចការអ្វីមួយ គេពុំអាចពន្យល់មនុស្សម្នាក់ទៀតអោយយល់ដូចខ្លួនមួយរយភាគរយបានឡើយ។ ជួនកាលអ្នកដែលយល់នោះ ពុំអាចរកនឹងឃើញថា តើគេនឹងត្រូវពន្យល់ថាដូចម្ដេចទេ ប៉ុន្តែខ្លួនគេពិតជាយល់អំពីរឿងនោះ។ ជួនកាល អ្នកដែលមិនសូវយល់ ទទួលបានការពន្យល់ រួមទាំងវិធីសាស្ត្រផ្ទាល់ខ្លួនមួយទៀត ធ្វើអោយពួកគេអាចយល់បានដែរ ដែលវិធីសាស្ត្រផ្ទាល់ខ្លួននោះ គេគ្រាន់តែគិតឃើញខ្លួនគេប៉ុណ្ណោះ ហើយគេពុំអាចពន្យល់អោយអ្នកដទៃទៀតយល់បានឡើយ។ ចំពោះខ្លួនខ្ញុំ ខ្ញុំធ្លាប់បានទទួលបទពិសោធរឿងនេះរួចមកហើយ។ មានរឿងជាច្រើនដែលខ្ញុំយល់ ហើយខ្ញុំពុំអាចពន្យល់អោយអ្នកផ្សេងយល់បាន។ ប៉ុន្តែ ក៏មានអ្នកខ្លះទៀត អាចធ្វើកិច្ចការផ្សេងៗដោយរលូន តែពួកគេពុំយល់ថាកិច្ចការនោះជាថ្មី គឺដូចជាពាក្យគេថា មានតែការអនុវត្ត គ្មានទ្រឹស្ដី។ យើងអាចមើលឃើញច្រើនទៅលើជាងសំណង់ ជាងជួសជុលឧបករណ៍ផ្សេងៗ។ ពួកគាត់ចេះជួលជុល មានជំនាញធ្វើយ៉ាងស្ទាត់ជំនាញ តែភាគច្រើនគាត់ពុំបានយល់ស៊ីជំរៅពីអ្វីដែលគាត់កំពុងធ្វើឡើយ។ ឬយើងអាចនិយាយបានថា ប្រសិនបើគេមិនប្រាប់គឺ គាត់ធ្វើមិនបាន គាត់ពុំអាចស្វែងយល់ដោយខ្លួនឯងបាន។

មិនថា អ្នកយល់ ឬអ្នកមានជំនាញទេ សុទ្ធតែអាចធ្វើកិច្ចការបានដូចគ្នា ប៉ុន្តែប្រសិនបើយល់មានទាំងការយល់ មានទាំងជំនាញ វាអាចជួយយើងអោយចេះស្វែងយល់កាន់តែច្រើនពីអ្វីដែលយើងកំពុងធ្វើ និងអាចបង្កើនគំនិតច្នៃប្រឌិតរបស់យើងបានថែមទៀតផង៕

3 thoughts on “យល់​តែ​មិន​អាច​ពន្យល់​បាន​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s