ពត៌មានកំសាន្ដ · អន្តរបណ្ដាញ

គំនូរខ្សាច់

រាល់​ដង​គេ​ធ្លាប់​តែ​ឃើញ​ការ​គូរ​គំនូរ​ដោយ​ប្រើ​ខ្មៅដៃ ជក់​ ប៊ិច​ជា​ដើម​។ ប៉ុន្តែ​ឥលូវ​នេះ នារី​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​យ៉ាង​ប៉ិន​ប្រសប់​ ដោយ​យក​ខ្សាច់​មក​គ្រវាស​ចេញ​ជា​រូប​គំនូរ ទេស​ភាព​ផ្សេង​ៗ​យ៉ាង​ទាក់​ទាញ​។ នាង​មាន​ឈ្មោះ​ថា អីលេណា យ៉ាហាវ (Ilena Yahav) ។ក្នុង​ការ​សម្ដែង​ នាង​បាន​ប្រើ​ដៃ​របស់​នាង​គ្រវាស​ខ្សាច់​ចុះ​ឡើងៗ ចេញ​ជា​រូប​ភាព​បន្ត​គ្នា បង្កើត​ជា​សាច់​រឿង​គួរ​អោយ​ទាក់​ទាញ​ជា​ទី​បំផុត​។

គណិតវិទ្យា

មិន​អស់​ចិត្ត​

បន្ទាប់​ពី​ប្រលង​បាក់​ឌុប​ហើយ​រួច​មក មាន​សិស្ស ក៏​ជា​ដូចជា​សាស្ត្រាចារ្យ​មួយ​ចំនួន​ នៅ​តែ​ជជែក​គ្នា​តឹង​សរសៃ​ក ពី​លំហាត់​ប្រូបាប​មួយ​។ ដើម្បី​លុប​បំបាត់​នៃ​ចម្ងល់​នេះ និង​ស្វែង​យល់​ថា​អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ​ ខ្ញុំ​សូម​លើក​យក​លំហាត់​នោះ​មក​ដាក់​ដោះស្រាយ​នៅ​ទីនេះ​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​ជួយ​ជា​មតិយោបល់​៖ មាន​បុរស​៣នាក់ និង​ស្ត្រី​៥នាក់​ ឈរ​តម្រៀប​គ្នា​ជា​ជួរ​។ រក​ប្រូបាប​ដែល​បុរស​ទាំង​៣​នាក់ឈរ​នៅ​ជាប់ៗគ្នា​។