នៅពេលកំពុងបរិភោគអាហារពេលល្ងាច ថ្ងៃមួយ ស្រាប់ម៉ាក់ខ្ញុំគាត់លាន់មាត់ថា «យឺ កូន! កូនឯងដូចជាធាត់ជាងមុន។» នៅពេលឮ ដូចនេះ ខ្ញុំស្រាប់តែចម្លែកអារម្មណ៍តែម្ដង។ មើលទៅខ្ញុំ ដូចនៅតែដដែលហ្នឹង គ្មានធាត់ គ្មានអីផង។ ស្រាប់តែខ្ញុំគិតឃើញដល់រឿងមួយភ្លាម…
ហាសហា! ខ្ញុំយល់អ្វីដែលគាត់និយាយហើយ។ ហេតុដែលខ្ញុំឡើងសាច់បានបន្តិច គឺដោយការសំរាកដ៏ខ្ជិលច្រអូសរបស់ រយៈពេលជាងមួយខែចុងក្រោយនេះ ក្រោយពីប្រលងឆមាសរួច។ តែខ្ញុំឆ្ងល់ថា តើខ្លួនខ្ញុំបច្ចុប្បន្ន ខុសពីខ្លួនខ្ញុំមុនពេលប្រលងយ៉ាងម៉េចទៅ? សង្ស័យតែមុនពេលប្រលង ខំប្រឹងមើលមេរៀនពេក រហូតភ្នែកស្លក់ សល់តែឆ្អឹងជំនីរទេដឹង? ហាហា ការសិក្សាពិតជាមានឥទ្ធិពលមកលើរាងកាយយើងឬ?
Advertisements
សង្ស័យតែកាលពីមុនស្បែកគ្របដណ្តប់ឆ្អឹងមិនដឹង ព្រោះឥលូវគ្មានឃើញធាត់ឯណាផង!!
មែន! បងកាលបាក់ឌុបហើយថ្មីៗក៏ធាត់ដែរ! តែពេលនេះស្លីមវិញហើយ! 😉
ធ្វើម៉េចអោយស្លីមទៅបង? ជួយប្រាប់ផង 😀
បង់ចង់ស្លីមមែនទេ? បង់គួរតែញុំាអាហារក្នុងកំរិតមួយសមស្រប តែមិនត្រូវអត់ខ្លំាងពេកទេប្រយ័ត្នឃើញក្តាមជ្ឈូសទើបស្រក់ទឹកភែ្នកណា……………។
អបអរ! រាល់ង៉ៃចង់ធាត់ដល់ករហើយ តែមិនដឹងអាម៉េច ញ៉ាំម៉េចក៏មិនធាត់! យ៉ាប់
ហេហេ… ហេតុអីក៏ចង់ធាត់? ខ្ញុំគិតថាធាត់ពេកមិនល្អទេ!
បាទ មិនចង់ធាត់ពេករ៉េ, តែគ្រាន់តែចង់អោយធាត់ជាងនេះ តែប៉ុណ្ណោះ! ឡូវហ្នឹង គឺគេហៅថា ស្វិតហើយ!
ខ្ញុំវិញក៏ធាត់ដែរ ឥឡូវ Pizza buger នំប៉័ងសឹងរាល់ថ្ងៃ!!! 😉
ខ្ញុំកាលប្រលងបាក់ឌុបដូចគ្មានអីសោះ។ ចឹងហើយបានប្រលងបិះធ្លាក់។ តែកាលពីឆ្នាំបញ្ចប់ម្តងៗនៅតិចណូ ម៉ែគាត់ស្វា ហាហា។
កាលជួបម្ដងលើកមុននោះ ឃើញថាស្គមមែន! ពិសិដ្ឋខំញ៉ាំបាយណា៎ ឲ្យមានសាច់បន្តិចទៅ ឮទេ!
បាទ! អរគុណចំពោះការណែនាំរបស់បង! ប្អូននឹងព្យាយាម!!! 🙂
តើមានវិធីសាស្រ្តណា ធ្វើអោយធាត់ទេ សូមជួយប្រាប់ខ្ញុំផង???????
when i exame oh i’m slim beacuse i want to hav a good exame.
គំនិតអ្នកល្អល្មមហើយ តែត្រូវមើលពេលវេលា និងសុខភាពផង ខ្ញុំគិតថានេះក៏ជាមូលដ្ឋានគ្រឹះសំរាប់ការអភិវឌ្ឍន៏របស់អ្នកផងដែរ។
សំណាងល្អ….។
តើមានវិធីសាស្រ្តណា ធ្វើអោយធាត់ទេ សូមជួយប្រាប់ខ្ញុំផង???????