ចំណេះដឹងផ្សេងៗ · បទពិសោធន៍ខ្លីៗ · រូបថត

សិលាចារឹក និង​រូបសំនាក​នៅ​វត្តភ្នំ


នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនារាជធានីភ្នំពេញ គេឃើញ​មាន​​សិលាចារឹកពីរផ្ទាំង និងរូបសំណាក ដែលបានកសាងនៅដើម្បីសតវត្សទី២០។ បើសិនបើគេ ពុំបានសិក្សាប្រវត្តិសាស្ត្រ និងពិនិត្យ អោយបានច្បាស់លាស់ ទៅលើសិលាចារឹកនោះទេ គេនឹងមិនដឹងថា តើសិលាចារឹកនោះនិយាយពីអ្វីឡើយ។ ផ្ទុយទៅវិញ បើគេពិនិត្យបានច្បាស់ និងសិក្សាបានស៊ីជម្រៅ គេនឹងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅ នៃសិលាចារឹក និងរូបសំណាកទាំងនោះ។
ដោយសារសិលាចារឹកទាំងនោះ មានផ្នែកខ្លះត្រូវរលប់មើលមិនសូវច្បាស់ ដូចនេះ ខ្ញុំសូមលើកអត្ថន័យទាំងស្រុង នូវសិលាចារឹកដែលខ្ញុំអាចមើលបាន ដែលមានអត្ថន័យដូចតទៅ៖

សិលាចារឹកជាភាសាខ្មែរ៖
តេជះព្រះគុណ
ប្រតីកតូរ៉ា របស់ក្រុងបារាំងសែស ដែលជួយទំនុកបំរ៉ុងក្រុងកម្ពុជាធិប្ឌី ព្រះបាទសំម្ដេច ព្រះស៊ីសុវត្ថ៍ ចមច័ក្រពង្ស ព្រះចៅក្រុងកម្ពុជាធិប្ឌី ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ ១២រោជ ខែស្រាព្ធ ឆ្នាំជូត ទោស័ក្ស ចុលស័ករ៉ាជ១២០២ តីខែអ៊ូតសីបតម គ្រីស័ករាជ១៨៤០។ ទ្រង់សោ្យរាជសំម្ប័ត្ត នៅថ្ងៃអាទិត្យ ១០ កើតខែពីសាខ ឆ្នាំរោង ឆស័ក្ស ចុលស័ករាជ១២៦៦ តី ២៤ ខែ អាវចិល គ្រីសរាជ ១៩០៤។ ទ្រង់ទទួលខែត្រដែនបាត់ដំបង សៀមរាប និងសិរីសោភ័ណ ជារបស់នគរខ្មែរពីដើម ហើ្យក្រុងសៀម ឃាត់យក[…] ក្រុងកម្ពុជាធិប្ឌីវិញ […] ពីថ្ងៃ ២កើត ខែ ផល្គុន ឆ្នាំមមី អដ្ឋស័ក្ស ចុលស័ករាជ ១២៦៨ តី ១៥ ខែ មារ្ស គ្រីស័ករាជ ១៩០៧។ […]
សិលាចារឹកជាភាសាបារាំង
[…]Percevant les anciennes provinces de Battambang ; Siém-Réap et Sisophon desanues par le Siamet remeedées á la Couronne du Cambodge en vertu du Praûe franco-siamois du 9 jour de la luné croissante du mois de Pholkun de IAnnie Momi Athassak de IÈre Chollassakrach 1268 (15 Mars 1907)[…]

រូបសំណាក ទាហានបារាំង​កាន់​ទង់ជាតិប្រទេសបារាំង និងនារី​បី​នាក់ កាន់​ជើង​ពាន​បី

និយាយ​រួម​មក ទាំង​រូប​សំណាក ទាំងសិលាចារឹក​ជាភាសាខ្មែរ និងបារាំង មានន័យ​តែមួយ​ គឺ​និយាយ​ពីសន្ធិសញ្ញា​រវាង​បារាំង សៀម ក្នុង​ការ​ផ្ទេរ​ខេត្ត​ចំនួន​បី មាន​បាត់ដំបង សៀមរាប និង​សិរីសោភ័ណ (បារាំង​ហៅ​ថា ស៊ីសុផុន) ដែល​សៀម​បាន​រឹបអូស​យក មក​ជូន​ប្រទេស​កម្ពុជា​វិញ​ នា​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ថ្ងៃទី ១៥ មីនា ឆ្នាំ ១៩០៧។ ក្នុង​នោះ​ក៏​មាន​ប្រាសាទ​ព្រះ​វិហារដែរ​ ព្រោះ​សម័យ​នោះ​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ខេត្តសៀម​រាប​។

ជាចុង​ក្រោយ​នេះ ខ្ញុំ​សង្ឃឹម​ថា អត្ថបទ​មួយ​នេះ នឹង​ធ្វើ​អោយ​អ្នក​អាន​ទាំង​អស់​ចាប់​អារម្មណ៍ទៅ​លើ​សិលាចារឹក​ និង​រូប​សំណាក​នៅ​វត្តភ្នំ​នេះទាំង​អស់​គ្នា និង​រំឭក​ឡើង​វិញ​នូវ​ប្រវត្តិ​សាស្ត្រ​មួយ ដែល​យើង​ទាំង​អស់​គ្នា​ជាកូន​ខ្មែរ​គួរ​តែ​យល់​ដឹង​ទាំង​អស់​គ្នា​។

3 thoughts on “សិលាចារឹក និង​រូបសំនាក​នៅ​វត្តភ្នំ

  1. ល្អណាស់ ដែលបានយករូបចំណាកនេះ មកបកស្រាយចែកគ្នាមើលនិងស្តាប់ វាមានសារៈសំខាន់ដែលកូនចៅខ្មែរយើងគួរដឹង ខ្ញុំមិនបានដឹងថា តើខែត្រទាំងបី បាត់ដំបង សៀមរាប និងសេរីសោភ័ណ្ឌ មានដាក់រូបចំណាកដូចនៅវត្តភ្នំនេះដែរទេ?

    ម្យ៉ាងទៀតរឿងសរសេរអក្សរលើថ្ម ប្រហែលមិនអាចជាប់បានយួរទេ តែបើឆ្លាក់វិញ ប្រហែលជាប់បានយូរ តើហេតុអីបានជាគេ មិនឆ្លាក់?

    សូមអរគុណ ដែលបានយករូបបង្គោលចំឡាក់នេះ មកបកស្រាយចែកគ្នាស្តាប់!

    1. ការ​ពិត​កាល​ពី​មុន​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​អំពី​រឿង​នេះដែរ។ នៅ​ពេល​ទៅ​សាលា​លោក​គ្រូ​ប្រវត្តិវិទ្យា​ខ្ញុំ​ ក៏​បាន​និយាយ​អំពី​រឿង​នេះ​អោយ​ខ្ញុំ​ស្ដាប់​។ ហើយ​អ្វី​ដែល​សំនាង​ល្អ​ទៅ​ទៀត​នោះ គឺ​ប្រលង​សិស្ស​ពូកែ​ទូទាំង​រាជធានី ក៏​ចេញ​សំនួរ​អំពី​រឿង​នេះ​ទៀត​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s