គណិតវិទ្យា · ព័ត៌មាន · អំពីពិសិដ្ឋ

ប្រលងសិស្សពូកែ


កាល​ពី​ថ្ងៃ​ទី​១៨ និង​១៩ខែ​កុម្ភៈ​នេះ មាន​ការ​ប្រលង​សិស្ស​ពូកែគណិតវិទ្យា រូប​វិទ្យា អក្សរសាស្ត្រ​ខ្មែរ ថ្នាក់​ទី​៩ និង​ទី១២ នៅ​វិទ្យា​ល័យ​ជាស៊ីម​សាមគ្គី។ ខ្ញុំ​ក៏​បាន​ចូល​រួម​ដែរ។ ហាស ហា… ធ្វើ​បាន​ប្រហែល​ជា​៧០ភាគរយ ប្រហែល​ជា​មិន​ជាប់​ទេ​មើល​ទៅ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ត្រេក​អរ គឺ​បាន​ជួប​ប្រទះ​នឹង​ជើង​ខ្លាំង​ម្នាក់​នៅ​វើត​ប្រែស​នេះ​ផង ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ហើយ។ ពេល​ខ្ញុំ​ទៅ​មើល​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រលង ដើម្បី​ដឹង​លេខ​តុ និង​លេខ​បន្ទប់​ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ព្រើត​តែ​ម្ដង​៖

អ្នក​ដែល​ខ្ញុំ​និយាយ​នោះគឺ អ៊ឹង ភុយឡៃ ។ ហេហេ… និយាយ​ដើម​ស្ងាត់ៗ​ចុះ​កុំ​ឲ្យ​ភុយឡៃ​ ដឹង។ កាលទៅ​ប្រលង​ហ្នឹង ភុយ​ឡៃ​ មក​យឺត​ទាំង​ពីរ​ថ្ងៃ សង្ស័យ​តែ​សម្ងំ​យក​ពិស​ហើយ​មើល​ទៅ។ នៅ​ថ្ងៃទីមួយ ឃើញ​ចេញ​មុន​ម៉ោង​ សង្ស័យ​ធ្វើ​ហើយ​អស់​មើល​ទៅ​។ នៅ​មាន​ទៀត ជួប​មុខ​ខ្ញុំ​ហើយ​ធ្វើ​ដូច​ជា​មិន​ស្គាល់​ចឹង​ ខ្ញុំ​ខំ​ញញឹមដាក់​ស្ទើរ​ស្ងួត​ជើង​ធ្មេញ​ហើយ នៅ​ធ្វើ​ព្រងើយ​។ ពិត​ជា​យ៉ាប់​ មែន! មើល​ទៅ​ប្រហែល​ជា​ភុយឡៃ​សង្ឃឹម​ច្រើន​ជាង​ខ្ញុំ​។ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ទេ មាន​តែ​ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈនេះ​ហើយ៕

17 thoughts on “ប្រលងសិស្សពូកែ

  1. អូមើលចុះមើលឡើងទើបតែឃើញ…មានស្គាល់”សយ​ មេត្តា”ឈ្មោះ
    នៅពីលើពិសិដ្ឋឯងទេ? ម្នាក់នឹងជាអ្នកនៅស្រុកភូមិជាមួយខ្ញុំ។ឡូវរៀន
    នៅស៊ីសុវត្ថិ។

  2. ហាហាហា!!ខ្ញុំអត់មានចាប់អារម្មណ៍អីអាលីង!! អត់ស្គាល់តាដែលចឹង!! ណ្ហើយ!! កុំ​និយាយរឿងប្រលង ដឹងតែធ្លាក់១០០%ហើយ បើអត់ចេះធ្វើអាណាអោយប្រាកដ​ផងនឹង!! ជូនពរអោយពិសិដ្ឋជូបសំណាងល្អ!!

  3. ជូន​ពរ​ទាំង​ពីរ​ណា៎! មាន​មិត្ត​ម្នាក់​ប្រឡង​ដែរ​តែ​គេ​ប្រឡង​ខ្មែរ​ទេ! គេ​ប្រាប់​មក​ថា​គណិត និង​រូប​យ៉ាប់​គ្រាន់​បើ តែ​ចំពោះ​ខ្មែរ​វិញ​ងាយ​ៗ…😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s