គណិតវិទ្យា

លំហាត់​សិស្ស​ពូកែ​គណិតវិទ្យា​ថ្នាក់​ទី១២ រាជធានីភ្នំពេញ​

I/ គេ​មាន​ទ្វារ​ទសកោណ​និយ័ត​ (ចតុកោណ​និយ័ត​ដែល​មាន​ជ្រុង​១២) ABCDEFGHIJKL មួយ​ចារឹក​ក្នុង​រង្វង់​មាន​កាំ​ R។ ១. ស្រាយ​បញ្ជាក់​ថា។ ២. គណនា ជា​អនុគមន៍​នៃ R។ II/ ស្រាយ​ថា ចំនួន​គត់​តូច​បំផុត ដែល​ធំជាង ចែក​ដាច់​នឹង ។ III/ គេ​មាន និង ។ ចូរ​គណនា ។ <math display=’block’> <mrow> <mfrac> <mrow> <mi>A</mi><mi>F</mi> </mrow> <mrow> <mi>A</mi><mi>B</mi> </mrow> </mfrac> <mo>+</mo><mfrac> <mrow> <mi>A</mi><mi>B</mi> </mrow> <mrow> <mi>A</mi><mi>F</mi> </mrow> </mfrac> <mo>=</mo><mn>4</mn> </mrow> </math>

ពត៌មានសិក្សា · ព័ត៌មាន

លទ្ធផលប្រលងសិស្សពូកែថ្នាក់ទី១២

គណិតវិទ្យា ១.ស្រាង សុធារិទ្ធភេទប្រុសមកពី វិ.បាក់ទូក ២.ង៉ុយ គាឡុងភេទប្រុសមកពី វិ.ឫស្សីកែវ ៣.តាន់ ប៊ុនណុងភេទប្រុសមកពី វិ.បាក់ទូក ៤.ហ៊ុយ ចាន់ដារ៉ាភេទប្រុសមកពី វិ.ព្រះស៊ីសុវត្ថិ ៥.ជា ពុំសក្ខីណាភេទប្រុសមកពី វិ.ជស សន្ធរម៉ុក ៦.សយ មេត្តាភេទប្រុសមកពី វិ.ព្រះស៊ីសុវត្ថិ ៧.ឈួ ខេមបុត្រភេទប្រុសមកពី វិ.បាក់ទូក ៨.គឹម សុទ្ធាភេទប្រុសមកពី វិ.ជស សន្ធរម៉ុក ៩.ផាវ មករាភេទប្រុសមកពី វិ.បាក់ទូក ១០.ចាន់ សុខយ៉ាណាភេទប្រុសមកពី វិ. ព្រះស៊ីសុវត្ថិ ១១.ឈុន វណ្ណគន្ធាភេទស្រីមកពី វិ. បាក់ទូក ១២.ហួត សំណាងភេទប្រុសមកពី វិ. ព្រះស៊ីសុវត្ថិ ១៣.អ៊ូ ទីឈីមភេទប្រុសមកពី វិ. ព្រះស៊ីសុវត្ថិ អក្សរសិល្ប៍ខ្មែរ ១.ម៉ឹង សុខវិសិដ្ឋភេទប្រុសមកពី វិ.ទួលទំពូង ២.ស្រិន សុខមានភេទប្រុសមកពី វិ.បាក់ទូក ៣.លុយ យូអ៊ីភេទស្រីមកពី… Continue reading លទ្ធផលប្រលងសិស្សពូកែថ្នាក់ទី១២

គណិតវិទ្យា · ព័ត៌មាន · អំពីពិសិដ្ឋ

ប្រលងសិស្សពូកែ

កាល​ពី​ថ្ងៃ​ទី​១៨ និង​១៩ខែ​កុម្ភៈ​នេះ មាន​ការ​ប្រលង​សិស្ស​ពូកែគណិតវិទ្យា រូប​វិទ្យា អក្សរសាស្ត្រ​ខ្មែរ ថ្នាក់​ទី​៩ និង​ទី១២ នៅ​វិទ្យា​ល័យ​ជាស៊ីម​សាមគ្គី។ ខ្ញុំ​ក៏​បាន​ចូល​រួម​ដែរ។ ហាស ហា… ធ្វើ​បាន​ប្រហែល​ជា​៧០ភាគរយ ប្រហែល​ជា​មិន​ជាប់​ទេ​មើល​ទៅ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ត្រេក​អរ គឺ​បាន​ជួប​ប្រទះ​នឹង​ជើង​ខ្លាំង​ម្នាក់​នៅ​វើត​ប្រែស​នេះ​ផង ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ហើយ។ ពេល​ខ្ញុំ​ទៅ​មើល​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រលង ដើម្បី​ដឹង​លេខ​តុ និង​លេខ​បន្ទប់​ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ព្រើត​តែ​ម្ដង​៖ អ្នក​ដែល​ខ្ញុំ​និយាយ​នោះគឺ អ៊ឹង ភុយឡៃ ។ ហេហេ… និយាយ​ដើម​ស្ងាត់ៗ​ចុះ​កុំ​ឲ្យ​ភុយឡៃ​ ដឹង។ កាលទៅ​ប្រលង​ហ្នឹង ភុយ​ឡៃ​ មក​យឺត​ទាំង​ពីរ​ថ្ងៃ សង្ស័យ​តែ​សម្ងំ​យក​ពិស​ហើយ​មើល​ទៅ។ នៅ​ថ្ងៃទីមួយ ឃើញ​ចេញ​មុន​ម៉ោង​ សង្ស័យ​ធ្វើ​ហើយ​អស់​មើល​ទៅ​។ នៅ​មាន​ទៀត ជួប​មុខ​ខ្ញុំ​ហើយ​ធ្វើ​ដូច​ជា​មិន​ស្គាល់​ចឹង​ ខ្ញុំ​ខំ​ញញឹមដាក់​ស្ទើរ​ស្ងួត​ជើង​ធ្មេញ​ហើយ នៅ​ធ្វើ​ព្រងើយ​។ ពិត​ជា​យ៉ាប់​ មែន! មើល​ទៅ​ប្រហែល​ជា​ភុយឡៃ​សង្ឃឹម​ច្រើន​ជាង​ខ្ញុំ​។ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ទេ មាន​តែ​ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈនេះ​ហើយ៕