ព័ត៌មាន

Terrible Fire


នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ វិច្ឆិកា ម៉ោង​ប្រហែល​៨ កន្លះ ពេល​ខ្ញុំ​កំពុង​អង្គុយ​រៀន​នៅ​សាលា ស្រាប់​តែ​មាន​ពាក្យ​លេច​ឮ​ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា មាន​ភ្លើង​ឆេះ នៅ​​ផ្សារ​គីឡូ​ម៉ែត​លេខ​​៧។ ពេល​នោះ​អារម្មណ៍​​ខ្ញុំ​ដូច​ជា​ស្ទាក់​ស្ទើរ​​ចង់​ទៅ​មើល​បន្តិច អត់​បន្តិច​។ ប៉ុន្តែ ខ្ញុំ​ក៏​សម្រេច​ចិត្ត ទាញ​កង់​ធាក់​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​។

ទៅ​ដល់​ស្រាប់​តែ​ម៉ែអ្ហើយ ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ពី​ចម្ងាយ​បាត់​ទៅ​ហើយ​។ ផ្ទះ​ខ្ញុំ​​នៅ​ម្ដុំ​ផ្សារ​នឹង​ដែរ​។ ទៅ​ដល់​មិន​បាន​ចូល​ដល់​ផ្ទះ​ទេ ដោយសារ​តែ​ប៉ូលីស​បាន​បិទ​ផ្លូវ​បាត់​ទៅ​ហើយ។ ខ្ញុំ​ក៏​ស្ទុះ​​ស្ទា ប្រញាប់​ចូល​ទៅ​តាម​ផ្លូវ​ក្រោយ​ ឆ្លង​ភក់​ ឆ្លង​ទឹក​ល្មម​ទៅ​ដល់​ផ្ទះ​។ ទៅ​ដល់​ផ្ទះ ឪពុក​ខ្ញុំ​ ពូ​ខ្ញុំ បាន​រៀប​ចំ​អីវ៉ាន់​ ជា​បណ្ដើរ​រួច​ទៅ​ហើយ។ ទៅ​ដល់​ខ្ញុំ​ក៏​ជួយ​ពួក​គាត់ ដោយ​ឮ​ថា ភ្លើង​កៀក​នឹង​មក​ដល់​ទៅ​ហើយ​។ ប៉ុន្តែ​ជា​សំណាង​ល្អ ពួក​ប៉ូលីស​ក៏​បាន​ជួយ​ពន្លត់​ទាន់​ពេល​វេលា​ដោយ​មិន​ឲ្យ​ឆ្លង​មក​ដល់​។ នេះ​គឺ​ពិត​ជា​គ្រោះ​មហន្តរាយ​មួយ​ដ៏​ធំ​មែន​៕

5 thoughts on “Terrible Fire

    1. ត្រូវ​ហើយ​បង! ប៉ុន្តែ​មាន​មិត្ត​ខ្ញុំ​ច្រើន​គួរ​សម​ ដែល​ផ្ទះ​របស់​ពួក​គេ ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់​។ ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​មែន​!😦

      1. នឹងហើយសូមចូលរួមសោកស្តាយផង នេះជាមហន្តរាយដ៏ធំបំផុតរបស់មនុស្សជាតិព្រោះថាជំរកជាតម្រូវការសំខាន់ណាស់ អញ្ចឹងមានតែភ្ញាក់រលឹករៀងៗខ្លួនទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s