គំនិតខ្ញុំ · បទពិសោធន៍ខ្លីៗ

តើ​អ្នក​ចូលចិត្ត​ការ​និយាយ​ទូរស័ព្ទទេ?


យើង​ឃើញ​សព្វ​ថ្ងៃនេះ ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ព្រោង​ព្រាត ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស ពិបាក​នឹង​សម្រេច​ចិត្ត​ត្រូវ​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយណា។ ទន្ធឹម​នឹង​ការ​លេច​ចេញ​នូវ​រូប​រាង​រប​ស់​ខ្លួន នៅ​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​​បាន​ផ្សព្វ​ផ្សាយ នឹង​ផ្ដល់​ជា​ការ​បញ្ចុះ​តម្លៃ​ពិសេស ក្នុង​សេវាកម្ម​របស់​ខ្លួន​។ ក្នុង​នោះ​ យើង​ឃើញ​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន Mfone បាន​ធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន ក៏​ដូច​ជា ឯកឧត្ដម​ ខៀវ កាញ៉ារីទ្ធ បាន​រិះ​គន់​ថា ការ​ផ្សាយ​របស់​គេ បាន​ធ្វើ​ក្មេងៗ ជាពិសេស​សិស្ស​ និស្សិត​ខ្មែរ ពុំ​គិត​ពី​ការ​សិក្សា គិត​តែ​ពី​និយាយ​ទូរស័ព្ទ។ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​មួយ​ទៀត ដែល​គួរ​ការ​ចាប់​អារម្មណ៍​គួរ​សម​ដែរនោះ គឺ​ក្រុម​ហ៊ុន Smart Mobile ។ ក្រុមហ៊ុន បាន​ធ្វើ​ Promotion ដោយ​គ្រាន់​តែ​ចំណាយ​តែ ១០ សេន ក្នុង​មួយ​ថ្ងៃ​ អាច​និយាយ​បាន​តាម​ចិត្ត​។ ខ្ញុំ​គិតថា ទស្សនៈ​របស់​ខ្ញុំ​ ក៏​មិន​ខុស​ពី​ទស្សនៈ​របស់​ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​ដែរ ការ​ដែល​ធ្វើ​បែប​ បាន​ធ្វើ​ឲ្យ​ប្រជាជន​យើង ជាពិសេស ពួក​យុវវ័យ​ ឈ្លក់​វង្វេង គិត​តែ​ពី​និយាយគ្នា​តាម​ទូរស័ព្ទ​ ពុំ​ព្រម​ធ្វើ​អ្វី​ទាំង​អស់​។ ជាក់​ស្ដែង ខ្ញុំ​បាន​បង​ស្រី​របស់​មិត្ត​ខ្ញុំ​ម្នាក់ គាត់​និយាយ​នោះ និយាយ​ដល់​ហើយ ដល់​ថ្នាក់ គាត់​អស់​កម្លាំង​គេង​លើ​គ្រែ​ហើយ ក៏​នៅ​តែ​បើក​ទូរស័ព្ទ​ចោល ដោយ​គិត​ថា និយាយ​មិន​អស់​លុយ​ហើយ​នោះ​។ ហេតុ​ទាំង​នេះ បាន​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​ ទាំង​ផ្នែក​សុខភាព ទាំង​ផ្នែក ពេល​វេលា នឹង​ការ​សិក្សា​។

ផ្ទុយ​ទៅ​វិញ ប្រសិន​មាន​ក្រុម​ហ៊ុន​ណាមួយ ហ៊ាន​ចេញ​ Promotion ចំណាយ​តែ ១០សេន ក្នុង​មួយ​ថ្ងៃ អាច​ប្រើ​អិនធឺណែត​តាម​ចិត្ត… ហេហេ… ខ្ញុំ​សូម​គាំ​ទ្រ​ទាំង​ស្រុង😀 ។ តែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​គ្មាន​សំណាង​ទេ​ទេ​!

5 thoughts on “តើ​អ្នក​ចូលចិត្ត​ការ​និយាយ​ទូរស័ព្ទទេ?

  1. ស្រុកខ្មែរ ទើបនឹងសំបូរសប្បាយនឹងគេ ចឹងហើយ!
    កាលខ្ញុំមានទូរសព្ទដំបូងក៏ចូលចិត្តទេ ដែរ(លេង៣វិនាទី) តែអត់ចូលចិត្តស៊ីញ៉ូ ទេ ហើយបើមានការគឺទេតែម្តង! តែឥលូវក្រុមហ៊ុនគេថែមលុយអោយរាល់ខែ មិនដឹងថាទេទៅណា លុយសល់ធ្វើអីអត់កើត ក្រៅពីតេ និង ផ្ញើរសារ! មានអ្នកខ្លះលុយសល់ជិត១០០ដុល្លារទៅហើយ!
    ចំពោះការតេ នឹងអាស្រ័យលើមនុស្សដែរ អ្នកបើមិនបានទេ មិនអស់ចិត្ត!

  2. @រដ្ឋ : ខ្ញុំ​ឈ្លោះ​គ្នា​តែ​ញ៉យ អា​រឿង​ទូរស័ព្ទ​ច្រើន​ពេក​ គ្មាន​ពេល​ធ្វើ​ការ​ គ្មាន​ពេល​រៀន​យប់​ឡើង រហូត​ដល់​ថ្នាក់និយាយ​ទៅ​ចង់​ចារ​ថា “ខ្ញុំ​សុំ​បាន​អត់​អារឿង​ទូរស័ព្ទ​ច្រើន​ណ្នឹង ” ….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s