គំនិតខ្ញុំ · ចំណេះដឹង · បទពិសោធន៍ខ្លីៗ

អ្នក​ណា​ថា ខ្លួន​ឯង​មាន​មនសិការ​ជាតិ?


គ្រប់​គ្នា​ ទាំង​ខ្ញុំ​ ទាំង​គេ នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​សួរ​ថា «តើ​អ្នក​មាន​មនសិការ​ជាតិ​ទេ?»​ ពួក​យើង​ប្រាកដ​ជា​ឆ្លើយ​យ៉ាង​លឿន​ថា «បាទ! ត្រូវ​ហើយ ខ្ញុំ​មាន​មនសិការ​ជាតិ​។»  បើ​យើង​វិភាគ​ឲ្យ​ច្បាស់​លាស់​ទៅ យើង​រាល់​ថ្ងៃ​ គ្មាន​នរណា​មួយ​ដែល​មាន​មនសិការ​ជាតិ​នោះ​ទេ​។ ប្រសិន​បើ​មាន​អ្នក​ណា អួត​ថា​ខ្លួន​ឯង​មាន​មនសិការ​ជាតិ តោះ! ហៅ​គេ​មក​ជួប​ខ្ញុំ​បន្តិច ហើយ​ខ្ញុំ​សូម​សួរ​តែ​ប៉ុន្មាន​សំណួរ​ទេ​

  1. តើ​លោក​មាន​ដែល​ បើក​បរ ហួស​ល្បឿន​កំណត់​ទេ?
  2. តើ​លោក​មាន​ដែល ទិញផលិតផល​សៀម និង​មើល​រឿង​សៀម​ទេ?
  3. តើ​លោកមាន​ដែល​ បំពាន​ច្បាប់​ចរាចរណ៍ទេ?
  4. តើ​មាន​ដែល​គេច​ពី​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ទេ?
  5. តើ​មាន​ដែល ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ​ (សូក​គ្រូ សូក​ប៉ូលីស)?

មិន​មែន​មាន​តែ​សំណួរ​ប៉ុណ្ណឹង​ទេ​ នៅ​មាន​ច្រើន​ទៀត តែ​សូម​ឲ្យ​ឆ្លើយ​តែ​ប៉ុណ្ណឹង​បាន​ហើយ​។ ប្រសិន បើ​មាន​ចម្លើយ​ «បាទ/ចាស៎ ធ្លាប់!» តែ​មួយ​… ហឹស! កុំ​មក​ប្រូថា​អ្នក​មាន​មនសិការ​ជាតិ… ខ្ញុំ​មិន​ជឿ​ទេ​។

ប្រទេស​អភិវឌ្ឍ អាស្រ័យ​លើ​យើង​មាន​មនសិការ​ជាតិ ហើយ​មនសិការ​ជាតិត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួ​ន​យើង​៕

7 thoughts on “អ្នក​ណា​ថា ខ្លួន​ឯង​មាន​មនសិការ​ជាតិ?

  1. សំខាន់​ពិសិដ្ឋ​ត្រូវ​កំណត់​និយមន័យ មនសិការ​ជាតិ​ជា​មុន​សិន​។ មនសិការ​ជាតិ មាន​វិធី​ច្រើន​យ៉ាង ហើយ​មាន​និយមន័យ​ក៏​មិន​តិច​ដែរ បើ​តាម​ខ្ញុំ​យល់។ ការ​យក​សំណួរ​ទាំង​ប៉ុន្មាន​ខាង​លើ​មក​សួរ​​នរណា​ម្នាក់ តែ​គេ​ឆ្លើយ​មិន​បាន​នោះ ក៏​មិន​អាច​យក​មក​កំណត់​ថា​គេ​គ្មាន​មនសិការ​ជាតិ​ដែរ ហើយ​មនសិការ​ជាតិ​ក៏​មិន​អាច​កំណត់​១០០​សំណួរ ហើយ​ត្រូវ​ធ្វើ​បាន​ទាំង​១០០​សំណួរ​បាន​គេ​ហៅ​ថា​មនសិការ​ជាតិ​ដែរ។ ខ្ញុំ​យល់​ថា​អញ្ចឹង!

  2. ការ​ពិត​ទៅ ខ្ញុំ​ក៏​ពុំ​អាច​ធ្វើ​បាន​ទាំង​អស់​ដែរ​។ គោល​បំណង​ដែល​ខ្ញុំ​សរសេរ​អត្ថបទ​ គឺ​ចង់​ឲ្យ​​អ្នក​ទាំង​អស់​គ្នា​ចាប់​អារម្មណ៍​លើ​បញ្ហា​សង្គម​ ហើយ​ភ្ញាក់​រឮក​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ទាំង​អស់​គ្នា​។😀

  3. មនសិការ មាន​ច្រើន​យ៉ាង ។ សំណួរ​ខាង​លើ ចង់​សង្កត់​ធ្ងន់​លើ​អ្នក​ណា​មាន​មនសិការ​ស្នេហា​ជាតិ ។ បើ​និយាយ​ពី​មនសិការ អ្នក​ណា​ក៏​ថា​ខ្លួន​មាន​មនសិការ​ក្នុង​ខ្កួន​ដែរ តែ​សំខាន់​មាន​មនសិការ​ចំពោះ​ស្អី​ឲ្យ​ប្រាកដ​ទៅ? ឥឡូវ​និយាយ​ពី​មនសិការ​ស្នេហា​ជាតិ​របស់​យើង ខ្ញុំ​គិត​ថា​មិន​សំខាន់​លើ​ការ​ឆ្លើយ​ឲ្យ​ចេញ​នូវ​សំណួរ​បួន​ប្រាំ​ខាង​លើ ឬ​ក៏​រាប់​សិប​សំណួរ​ដើម្បី​ដឹង​ថា​ម្នាក់​ណា ឆ្លើយ​បាន​ល្អៗ​ប៉ុនណា​នោះ​ដែរ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​បាន​ការណ៍​ទាំង​នោះ​ល្អ​ឥត​ខ្ចោះ ក៏​មិន​ប្រាកដ​ថា​គេ​នោះ មាន​មនសិការ​ស្នេហា​ជាតិ​ពិត​ប្រាកដ​ក៏​សោះ​ទេ ។

    ការ​មាន​មនសិការ ឬ​មិន​មនសិការ​ពេល​ខ្លះ​វា​ក៏​មិន​មែន​ចាប់​ផ្តើម​ពី​យើង​ដែរ ។ ចឹង​ទេ កូន​ខ្មែរ​ពុំ​គួរ​មាន​គំនិត​ស្នេហា​ជាតិ​ជ្រុល​ពេក បែប​និយម​ហួស​ហេតុ​ទេ ។​ ​ការ​ដែល​បាន​ឮ​គេ​និយាយ​ស្ដី​អ្វី ក៏វា​មិន​សំខាន់​ជាងអ្វី​​យើង​គិត​ដែរ ។ ចូរ​អ្នក​មាន​ពិចារណ៍​ក្នុង​ខ្លួន​ ហើយ​រំពៃ​សាក​មើល​ទៅ​ថា តើ​អ្នក​ណា​ដែល​សម​មាន​មនសិការ​ក្នុង​ខ្លួន​ពិត​ប្រាកដ​ចំពោះ​ជាតិ?

  4. I like this topic but I agree with Roth for national consciousness is hard to define. However, the sense of national consiousness, in a big picture i can say, is generally about knowing one´s identity, protect one´s identity, one´s national, one´s national interest with due to natioanl and internationa law, be proud of whatever one as a nation, sacirifice and much more…..

    Among the five of your questions, i used to fail with #1, esp at night time for personal secuirty.

    Thanks your blog is really informative.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s