ពិសិដ្ឋ

ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ


ហេហេ… ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ! ប្រហែល​ជា​រយៈ​ពេល​មួយ​ខែ​មុននេះ ដោយ​សារ​តែ​រវល់​ក្នុង​ការ​ងារ​ជាគ្រូបង្រៀន និង​រវល់​នឹង​រឿង​ប្រឡង​ផង​នោះ ធ្វើ​ឲ្យ​ខ្ញុំ​អាក់​ខាន ពុំ​បាន​ចូល​មក​ សរសេរ​អត្ថបទ​នៅ​ទីនេះ​បន្ថែម​។ តែ​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​​មាន​ក្ដី​សោមនស្ស​រីករាយ ជាអតិ​បរមា​ ដែល​បាន​មក​ជួប​អ្នក​ទាំង​អស់​គ្នា​សាជាថ្មី​ ប៉ុន្តែ មិន​ដឹង​ថា ពេល​ក្រោយ ខ្ញុំ​មាន​ពេល​នឹង​មក​ទីនេះទៀត ឬ​អត់​ទេ ព្រោះ ឥលូវ​ខ្ញុំ​រឹត​តែ​រវល់​ជាង​មុន​ទៀត​។ ឆ្នាំ​ក្រោយ​ខ្ញុំ​ត្រូវ​ប្រឡង​បញ្ចប់ មធ្យម​សិក្សា។ ដូចនេះ ខ្ញុំ​ត្រូវ​រៀន​ត្រៀម​ពី​ពេល​នេះ​ទៅ​ គួប​ផ្សំ​នឹង​រវល់​នឹង​ការ​បង្រៀន​ផង​នោះ ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​រវល់​ថែម​ទៀត​។ ជា​បឋម សូម​និយាយ​ពី​រឿង​ខ្លះៗ​ ពីនេះ​ពីនោះ​សិន​៖

រាប់​តាំង​ពី​ថ្ងៃ​ខ្ញុំ​ចូល​បង្រៀន​ដំបូង មក​ដល់​ថ្ងៃ​នេះ គឺ​គំរប់​មួយ​ខែ​ត្រឹម​។ ខ្ញុំ​ពិត​ជា​ទទួល​បាន​ នូវ​បទ​ពិសោធ និង​ ចំណេះ​ដឹង​មួយ​ចំនួន​ធំ​ផង​ដែរ​។ សិស្ស​ដែល​ខ្ញុំ​បង្រៀន ភាគ​ច្រើន​ជា​និស្សិត​ឆ្នាំ​ទី១ និង ទី២ ​ហើយ​ក៏​ជា​អតីត​សិស្ស វិទ្យាល័យ​ឫស្សីកែវ ដូច​ខ្ញុំ​ដែរ​។ អ្វី​ដែល​ខ្ញុំ​ចេះ​ពី​ពួក​គេក៏​មិន​តិច​ដែរ​ ចេះ​ទាំង​ផ្នែក​ច្បាប់ ចេះ​ទាំង​ផ្នែក​ទស្សនៈ​វិជ្ជា ចេះ​ទាំង​គណិតវិទ្យា (​ពេល​បង្រៀន ជជែក​គ្នា​រហូត​)។ នេះ​ជា​គឺ​អ្វី​ ដែល​ខ្ញុំ​ពុំ​ដែល​ជួប​ពី​មុន​មក​ទេ​។

និយាយ​ពី​ការ​ប្រឡង​វិញ ខ្ញុំ​ពិត​ជា​ឈឺ​ចិត្ត​នឹង​ការ​ប្រឡង​គណិត​វិទ្យា​ របស់​ខ្ញុំ​មែន​ទែន​។ លំហាត់​ខ្ញុំ​ធ្វើ​ខុស​អស់​បី​លំហាត់​បាត់​ទៅ​ហើយ​។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ កាន់​តែ​ឈឺ​ក្បាល​ទៀត​នោះ គឺ​ពេល​ប្រឡង​ហ្នឹង មាន​គ្រូ​មក​ឆ្លៀត​ផ្សាយ​ពាណិជ្ជកម្ម​ លក់​វិញ្ញា​សា​ (មិន​មែន​ប្រឡង​ថ្នាក់ជាតិ ឯណា) ធ្វើ​ឲ្យ​ខ្ញុំ​សឹង​តែ​ទប់​អារម្មណ៍​មិន​បាន​។

មក​ដល់​ថ្ងៃ​ខួប​កំណើត​របស់​ខ្ញុំ​វិញ អរគុណ​ណាស់​ចំពោះ​ មិត្តភក្តិ​នៅ​ Facebook មាន​បង​សុភា បង​វុឌ្ឍី បង​មួយ​ហ្គេច និង​មិត្ត​មួយ​ចំនួន​ទៀត ដែល​បាន​ជូន​ពរ​ខ្ញុំ​។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ កាន់​តែ​រីករាយ​ជាង​មុន​ទៀត​នោះ​ គឺ​មិត្ត​ទាំង​ប្រាំ​របស់​ខ្ញុំ បាន​មូល​មតិ​គ្នា បង្កើត​ជា​ថ្ងៃ​ពិសេស​មួយ សម្រាប់​អបអរ​ការ​ប្រឡង​ចប់​ផង និង​អបអរ​ខួប​កំណើត​ខ្ញុំ​ផង​។ នៅ​ថ្ងៃ​នោះ ពួក​យើង​បាន​ទៅ​លេង សារមន្ទីរ​ទួល​ស្លែង ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិជ និង​ នាំ​ញ៉ាំ​អាហារ​នៅ​ពេល​ល្ងាច​។ សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​។

របាយ​ការណ៍ពីនេះ​ពីនោះ ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​ទៅ​នេះ សូម​ចប់​ត្រឹម​នេះ​។ ចូល​មក​ដល់​ ផ្នែក​ចំណេះ​ដឹង​វិញ​ ខ្ញុំ​មាន​លំហាត់មួយ​​ (ខ្ញុំ​មិន​ទាន់​ដោះ​ស្រាយ​ចេញ នៅឡើយ​ទេ​) ចង់​ឲ្យ​ទាំង​អស់​ជួយ​គិត និង​ចូល​រួម​ដោះ​ស្រាយ​ទាំង​អស់​គ្នា​៖

ខ្ញុំ​មាន​ទិន្នន័យ​ដូច​ខាង​ក្រោម​៖

Dated Skill

ខ្ញុំ​ឲ្យ ប្រាក់​ខែ​ដំបូង​តាម​មុខងារ៖ Manger 230$, Secretary 300$, Account 180$, Market 165$, IT 170$ ។ ចំពោះ​ប្រាក់​អតីតភាព៖ ធ្វើការ​បាន​មួយ​ឆ្នាំ ទទួល​បាន​៥ភាគរយ, ធ្វើ​ការ​បាន​២ឆ្នាំ​ទទួល​បាន ១០ភាគរយ, ធ្វើ​ការ​បាន​៣ឆ្នាំ ទទួល​បាន ១៥ភាគរយ, ធ្វើការបាន​៥ឆ្នាំ​ឡើង​ទៅ ទទួល​បាន ២៥ភាគរយ​។ ចំពោះ​ចន្លោះ «​ប្រាក់​អតីតភាព» និង «​ប្រាក់​ខែ​ដែល​ត្រូវ​បើក» យើង​ប្រាកដ​ជា​អាច​រក​ឃើញ​។ ប៉ុន្តែ លំហាត់​បន្ថែមមួយ​ទៀត ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួយ​គិត​នោះ គឺ «​រក​ប្រាក់​ខែ​ទាំង​អស់​ ដែល​ពួក​គេ​ទទួល​ រាប់​ពី​ពេល​ចូល​ធ្វើ​ការដំបួង​ មក​ដល់​ពេល​បច្ចុប្បន្ន​»​។ សូម​ចូល​រួម​គិត​ទាំងអស់ ខ្ញុំ​នឹង​រង់​ចាំ​ទទួល​ចម្លើយ​របស់​អ្នក​ទាំង​អស់​គ្នា​ជានិច្ច​៕

Advertisements

7 thoughts on “ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ

  1. មិន​ដឹង​ជា​ជួយ​អាមេច​ទេ​នៀក​បើ​អត់ចេះ​ Exel ផង (និយាយ​តាម​ត្រង់​មែន​ណា!!!)។ ពិសិដ្ឋ​ដឹង​ថា​នៅ​ក្នុង​ Exel មាន loop ទេ? ខំរក​ដែរ តែ​រក​មិន​ឃើញ​សោះ។ អញ្ចឹង​ដោះ​ស្រាយ​មិន​ទាន់​ចេញទេ។ តែ​មាន​វិធី​ពីរ​ទៀត។
    -​ វិធី​ទី​មួយ ​បំបែក​អោយ​ចេញ​រូបមន្ត​គណិត។ ប៉ុន្តែ​មិន​ត្រូវ​នឹង​បរិបទ​រៀន​កំព្យូទ័រ​ទេ
    – វិធីទីពីរ គិត​សំរាប់​លុយ​សំរុប​មួយ​ឆ្នាំៗ​ដាក់​ក្នុង​ប្រអប់​ផ្សែង​គ្នា រូច​ធ្វើ​ផល​បូក​តាម​ក្រោយ។

    * ចំណែក​អាវិធី​ទី​បី​ត្រូវ​ការ​ធ្វើ​ loop ទៅ​នឹង​ចំនួន​ឆ្នាំ​ដើម្បី​ធ្វើ​ផល់​បូក​សរុប​តែ​ម្តង។ តែ​អត់ចេះ​ប្រើ​ loop ក្នុង Exel មិន​ដឹងជួយ​អាមេចទេ​ចឹង។ បើ​ពិសិដ្ឋ​ប្រហែល​ជា​ធ្វើ​ចេញ​ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s