ពិសិដ្ឋ

អាទិត្យ​ដំបូង​នៅ​សាលា​បង្រៀន​កុំ​ព្យូទ័រ


ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​ខ្ញុំ​បាន​ក្លាយ​ជា​គ្រូបង្រៀន​កុំ​ព្យូទ័រ​មួយ​រូប កាល​ពី​អាទិត្យ​មុន​នេះ​។ ក្នុង​អាទិត្យ​ដំបូង​នេះ ការ​បង្រៀន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​តែ​ម្ដង​។

តែ​ខ្ញុំ​នៅ​ឆ្ងល់ នៅ​សាលា​ គ្មាន​កុំ​ព្យូទ័រ​ណាមួយ ដាក់​កម្មវិធី Khmer Unicode សោះ​តែ​ម្ដង​។ ហើយ​ដូច​ជា​គ្មាន​គ្រូ​ណា​ម្នាក់ ឬ​សិស្ស​ណា​ម្នាក់ និយាយ​អំពី​ Khmer Unicode ឡើយ​។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​ទេ។ ឬ​ក៏​ពួក​គេ មិន​ទាន់​ដឹង​ពី Khmer Unicode ទេ​? នេះ​គឺ​ជា​បញ្ហាមួយ ដែល​ប៉ះ​ពាល់​ ដល់​វិវឌ្ឍន៍​នៃអក្សរសាស្ត្រ​ខ្មែរ លើ​វិស័យ​ព័ត៌មាន​វិទ្យា​។ ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ប្រាប់​ពួក​គេ​អំពី​ Khmer Unicode នេះ ថា​តើ​វា​មាន​សារៈសំខាន់​យ៉ាង​ណា ចំពោះ​យើង​ទាំង​អស់​គ្នា​។

ដោយសារ​តែ​បញ្ហា​នេះ ខ្ញុំ​ត្រូវ​បង្រៀនជា​លក្ខណៈ Legacy ទាំង​អស់​។ ខាន​ប្រើ Legacy ហ្នឹង ជាង​បី​ឆ្នាំ​ទៅ​ហើយ ត្រូវ​មក​ហ្វឹក​ហាត់​ពង្រឹង​វិញ​ម្ដង​ទៀត​ហើយ​ខ្ញុំ​៕​

7 thoughts on “អាទិត្យ​ដំបូង​នៅ​សាលា​បង្រៀន​កុំ​ព្យូទ័រ

  1. មិន​ចាំ​បាច់​រង​ចាំ​ដល់​មាន​ឳកាស ស្អី​ទេ​ប្រាប់​​ពួក​គេ​តែ​ម្តង​ទៅ… ​តើ​​ពិសិដ្ឋ​អាច​មាន​សិទ្ធ​ក្នុង​ការ​តំលើង​កម្មវិធី​ផ្សេងៗ ក្នុង​កុំព្យូទ័រ​ទាំ​ងហ្នុង​បាន​ដែរ ឬទេ? បើ​បាន​ គួ​តែ​ដំលើង​ហ្មង​ទៅ។​ ពេល​សិស្ស​គេ​មក​រៀន​ដំបូង​ ពិសិដ្ឋ​ឯង​គួ​តែ​ប្រាប់​គេ​អោយ​ស្កាល់យូនិកូថ​ បើ​គេ​ស្គាល់​ពី​តំបូងចឹង​គឺ​ល្អ​ណាស់។​

    1. ខ្ញុំ​មិន​ទាន់​ដឹង​ថា​ខ្ញុំ​មាន​សិទ្ធិ​ឬ​អត់​ទេ ចាំ​មើល​ក្នុង​ការ​ប្រជុំ​បើ​មាន​ឱកាស​ ខ្ញុំ​នឹង​លើក​រឿង​នេះ​ជា​របៀប​វារៈ​មួយ​ដែរ​។

  2. មាន​ឱកាស​គួរ​ឲ្យ​ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំទូលាយ​ ឲ្យ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​បាន​ចេះប្រើ​គ្រប់គ្នា​ៗ! នៅ​កន្លែង​ធ្វើ​ការ​ខ្ញុំ​ រុញ​ផង ច្រាន​ទៀត តែ​នៅ​តែ​មិន​ព្រម​ទៅ​ សុំ​ខ្សិប​មួយ​ចុះ “ថ្នក់គំនិត​បូរាណ​ៗ​ពិត​ជា​ពិបាក​កែ​ប្រែ​ណាស់ សំខាន់មិន​​មិន​ស្តាប់ហេតុ​ផល មិនយក​ភ្នែក​មើល​តែ​ម្តង​”

  3. ព្យាយាម​ផ្សព្វផ្សាយ​ទៅ។
    អ្នក​ដឹង​ទេ​ឥឡូវ​នេះ​គ្រប់​ឯកសារ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ​​គឺ​សុទ្ធតែ​ប្រើ​យូនីកូដ។ កាល​ពី​សប្តាហ៍​មុន​ខ្ញុំ​បាន​ទៅ​លេង​មណ្ឌលគីរី ខ្ញុំ​បាន​ឃើញ​សេចក្ដី​ប្រកាស់​ផ្សេងៗ​របស់​ក្រសួង​អប់រំ​សុទ្ធ​តែ​យូនីកូដ​បិទ​នៅ​តាម​វិទ្យាល័យ​​និង​មន្ទីរ​អប់រំ​ខេត្ត។

  4. តិច​ទៀត​គេ​​ប្រើ​តែ​យូនិកូដ​​ប៉ុណ្ណោះ….​អាឡូវ​គេ​អត់​ទាន់​ស្គាល់​​ទើប​គេ​មិន​ព្រម​ប្រើ​ ដូច​នេះ​បើ​យើង​ផ្សព្វ​ផ្សាយ ពេល​គេ​សាក​ប្រើ​ម្តង​ឃើញ​ថា​ស្រួល​គេ​ប្រើ​រហូត​ហើយ មែន​អត់? …. ​អ្នក​ណា​​ដែល​មិន​ចង់​ស្រួល? ទាំង​គេ​ទាំង​ខ្ញុំ​​ ខាង​ណា​ស្រួល​ទៅ​ខាង​ហ្នុង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s