ពិសិដ្ឋ

ក្លាយ​ជា​គ្រូ​កុំព្យូទ័រហើយ​ខ្ញុំ​


ហេ ហេ!!! តាំង​ពី​ប្រព័ន្ធ ០៩៧ បិទ​លែង​ឲ្យ​ប្រើ​អិនធឺណែត​ឥតគិត​ថ្លៃ​រួច​មក ខ្ញុំ​ពុំ​សូវ​មាន​ពេល​មក​លេង​ភូមិ WordPress ទេ សូម​អ្នក​ទាំង​អស់​គ្នាអធ្យាស្រ័យ​ផង​។

ថ្ងៃ​នេះ ខ្ញុំ​មាន​ក្ដី​សោមនស្សណាស់ នឹង​យក​ដំណឹង​ល្អ​មួយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​។ បន្ទាប់​ពី​មិត្ត​ភក្តិ​ខ្ញុំ​ គេ​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​បារាំង រួច​មក​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូ​បង្រៀន​កុំព្យូទ័រ​នឹង​គេ​ដែរ។ ឥលូវ​គេ​ទទួល​ពាក្យ​ខ្ញុំ​ហើយ។ ហេហេ ជិត​ក្លាយ​ជា​គ្រូ​នឹង​គេ​ហើយ​ខ្ញុំ​។ តែ​ប្រាក់​ខែ ប្រហែល​ជា​មិន​បាន​ច្រើន​ទេ​។ ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហាទេ​។😀😀😀

23 thoughts on “ក្លាយ​ជា​គ្រូ​កុំព្យូទ័រហើយ​ខ្ញុំ​

  1. ពេលបង្រៀនតំបូង សូមកាន់ដបទឹកជាមួយផង ហើយកុំប្រឹងនិយាយខ្លាំងពេក ងាយឈឺករណាស់(ព្រោះតំបូង) ទឹកត្រូវមានញាំជាប់ ការពាររលាក តាំងចិត្តគិត ថា បង្រៀនមនុស្សជិតដិត មិនខ្លាចគេថាអោយ គិតថាសមញ្ញៗ ដូចនិយាយក្នុងប្លុកធម្មតាៗ។ កាលខ្ញុំរៀនឆ្នាំទីមួយ(RUPP) ខ្ញុំធ្លាប់បង្រៀនសាលាឯកជន ជិតម៉ាឆ្នាំដែរ គេអោយ៥០ដុល្លា ម៉ាខែ ឡូយណាស់កាលណឹង ជាងម៉ាម្ភៃមឺន រៀលឯណោះ។ ​

  2. អរគុណ​បង​ៗ​ទាំង​អស់​គ្នា​ហើយ! អរគុណ​បង​សុភា បង​វុឌ្ឍី បង​វីរិយា បង​សាម៉ែនឌី បង​បឿន​ បង​ម៉េង បង​ Sophia បង​សូគី បង​សាយ័ន្ត​ បង​ភ័ណ្ឌ បង​សុទ្ធា បង​វណ្ណ និង​ NETH។ ខ្ញុំ​ពិត​ជា​រីករាយ​មែន​ទែន។ ចាំ​ថ្ងៃ​ណា​មួយ​ជប់​លៀង​ម៉ា​អស់​ដៃ​ម្ដង​ !!!😀

  3. បើ​ជ្រុល​បាន​ជា​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​កេ​ទៅ​ហើយ គិត​តែ​បង្រៀន​ទៅ តែ​កុំ​សូវ​សម្លឹង​មើល​សិស្ស​ស្រីៗ ពេក​ប្រ​យ័ត្ន​បែក​ឆ្វេង! ខ្ញុំ​ធ្លាប់​បាន​បទពិសោធន័​រួច​ម្តង​ហើយ។ ប្រយ័ត្ន​ថ្ងៃ​ក្រោយ​ទៅ​ ក្លាយ​ទៅ​ជា​មាន​ឈ្មោះ​ថា បងជា​គ្រូ​អូន
    ហិ​ហិ​ហិ​

  4. មិន​មែន​និយាយ​លេង​ទេ អារឿង​ហ្នឹង​វា​ត្រូវ​តែ​ចឹង ហ្មង បើ​សិស្ស​ស្អាត​ពេក គ្រូ​​ត្រូវ​តែ​លង់​ហើយ បង្រៀន​ មួយ​ម៉ោង​យ៉ាង​ហោច​ណាស់​លួច​មើល​មុខ​គេ​តិច​ណាស់ក៏​ 5 ដង​ដែរ?​

  5. មាន​ពាក្យ​មួយ​ចង់​និយាយ
    ធ្វើ​ជា​គ្រូ​ខុស​ពី​កាល​នៅ​ជា​កូន​សិស្ស។ អ្វីៗត្រូវច្បាស់​លាស់ ១​ថា១, ២​ថា២។​ កុំ​បន្លំ​យក​ម៉ា​រួច​ខ្លួនសិន។ នេះ​​មិន​ល្អ​ទេអាច​ធ្វើ​អោយ​សិស្ស​និយាយ​ដើម​ថ្ងៃ​ក្រោយ។ បើ​ប្អូន​មិនចេះ​ ថា​គ្រូមិនចេះ​ទេ​ត្រង់ហ្នឹង​ ចាំ​គ្រូ​ទៅ​ស្រាវ​ជ្រាវ​សិន ហើយ​នឹង​ប្រាប់​ នៅ​ថ្ងៃ​ស្អែក ឬ​អាទិត្យ​ក្រោយ​ជា​ដើម។ តែ​កុំ​ប្រើ​ពាក្យ​នេះ​ញឹក​ញាប់ពេក​អាច​ធ្វើ​អោយ​ប្អូន​ធ្លាក់​កូដ។ ធ្វើ​ជា​គ្រូ​ ១​វគ្គ​ ២​វគ្គ​ដំបូង​ប្រាកដ​ជា​លំ​បាក​បន្តិច​ តែ​បន្ទាប់​ពី​ហ្នឹង​មក​ ស្រួល​ដូច​បក​ចេក​អញ្ចឹង។
    កុំ​ភ្លេច​អាន​សៀវ​ភៅ​អោយ​បាន​ច្រើនណា!

  6. អរគុណ​ចំពោះ​មតិយោបល់។ ខ្ញុំ​គិត​ថា ក៏​មិន​ស្រួល​ដែល​ ធ្វើ​ជា​គ្រូ​គេ តែ​ហ៊ាន​បង្រៀន​គេ​ខុស ប្រាកដ​ជា​ត្រូវ​គេ​និយាយ​ដើម​ហ៊ុយ​ដី​ហើយ​។

  7. ត្រឹមត្រូវណាស់ ជាគ្រូបើបង្រៀនគេខុស គឺនិយាយដើមហើយ តែបើជាសិស្សល្អ
    ក៏មិនត្រូវនិយាយដើមគ្រូដែរ!យ៉ាងណាសូមជូនពរអោយពិសិដ្ឋ ជួបសិស្សល្អៗ
    តែខ្ញុំចង់បានសិស្សដែលអាចរកចំនុចខ្វះខាតរបស់គ្រូ ដើម្បីលើកំពស់សមត្ថភាព
    ជាជាងការយកទៅនិយាយដើម។
    សិស្សហ៊ាននិយាយ គ្រូហ៊ានទទួល កែលំអដើម្បីការរីកចំរើន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s