ពិសិដ្ឋ

មិត្តភាពប្រេះឆា


ឥលូវ​នេះ ខ្ញុំ​កំពុង​តែ​មាន​រឿង​វិវាទ​ជា​មួយ​មិត្ត​ខ្ញុំ​ម្នាក់​។ និយាយ​ទៅ ប្រហែល​នេះ​ជា​កំហុស​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​គេ​ខឹង​ រហូត​ដល់​មិន​ព្រម​ហាស្ដី​មក​រក​ខ្ញុំ សូម្បី​តែ​ពាក្យ​មួយ​ម៉ាត់​។ ខ្ញុំ​អាច​និយាយ​បាន​ថា គេ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់។ ពេល​គេ​ មាន​ព័ត៌មាន​អ្វីល្អៗ គេ​តែង​យក​មក​ចែក​រំលែក​ដល់​ខ្ញុំ ក៏​ដូច​ជា​មិត្ត​ឯទៀត​ៗ ដែល​គេ​រាប់​អាន​។ តែ​ទាស់​បន្តិច ត្រង់​អ្វី​ៗដែល​ប្រាប់​មក​យើងហើយ គេ​មិន​ចង់​ឲ្យ​ផ្សេង​ទៀត ដឹង​រឿង​នេះ​ឡើយ​។ ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​មួយ​ពី​គេ ឲ្យ​ទៅ​រៀន​នៅ​ភ្នំពេញ​។ ចៃ​ដន្យ មាន​មិត្ត​ម្នាក់​ទៀត មក​សួរ​ខ្ញុំ​អំពី​រឿង​នេះ។ ដោយសារ​តែ​មិត្ត​ភាព ខ្ញុំ​ពិត​ជា​មិន​អាច​លាក់​កំបាំង​រឿង​នេះ​បាន​ឡើយ។ ខ្ញុំ​ក៏​ជ្រុល​មាត់ ទំលាយ​រឿង​នេះ​ទៅ​។

ក្រោយ​ពី​​ដឹង​ថា ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ទៅ​អ្នក​ផ្សេង​ទៀត គេ​ក៏​ខឹង​នឹង​ខ្ញុំ។ រាល់​ថ្ងៃ​គេ​លែង​ និយាយ​ស្ដី​រក​ខ្ញុំ​ហើយ​។ តើ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ? ខ្ញុំ​ពិត​ជា​ទទួល​ស្គាល់​ថា ខ្ញុំ​មាន​កំហុស​មែន​។😥

47 thoughts on “មិត្តភាពប្រេះឆា

    1. ខ្ញុំ​ក៏​មិន​ដឹង​ដែរ តែ​តាម​ខ្ញុំ​សួរ​ទៅ​មិត្ត​ផ្សេង​ទៀត​ គេ​ថា គាត់​ហ្នឹង​ចរិត​តែ​អញ្ចឹង តាំង​ពី​ក្មេង​មក គឺ​ធ្វើ​អ្វី​មិន​ដែល​នៅ​ក្រោម​គេ​ទេ នៅលើ​គេ​ជានិច្ច​។

    2. សម្រាប់​ខ្ញុំ​មិន​ថា​ប្លែក​ទេ គេ​ប្លែក​ដោយ​សារ​តែ​យើង​មិន​ដូច​គេ​ មែន​ទេ?🙂 ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ចរិត​និស្ស័យ​មិន​ដូច​គ្នាទេ ខ្លះ​ខុស​ខ្លះដូច​… ជារឿង​ធម្មតា​របស់​ធម្មជាតិ។
      មិត្តពិសិដ្ឋគេ​លាក់​ព្រោះ​គេ​មាន​ហេតុ​ផល​របស់​គេ។ ពិសិដ្ឋសាក​ល្បង​សួរ​គេ​ពី​ហេតុ​ផល​នោះ​មើល៍ ព្រោះ​មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​ខ្លះៗ​ចឹង​ហើយ។
      ពិសិដ្ឋពិត​ជា​ធ្វើ​ខុស​នឹង​គេ​ពិត​មែន តែ​មិន​ធំដុំ​អ្វី​ទេ ព្រោះ​ខ្ញុំ​ជឿ​ថា​គេ​ខឹង​ពិសិដ្ឋមិន​យូរ​ទេ។ បើ​ពិសិដ្ឋដឹង​ខ្លួន​ខុស​ ម៉េច​មិន​ទៅ​សុំ​ទោស​គេ​ទៅ? ខ្ញុំ​ជឿ​ថា​គេ​ពិត​ជា​មិន​ថា​អី​ទេ ដំបូង​គេ​អាច​មិន​តប​ត​នឹង​ពិសិដ្ឋ តែ​នរណា​ទៅ​ដឹង​ថា​ នៅ​ក្នុង​ចិត្ត​គេ​កំពុង​តែ​លួច​ញញឹម ដែល​ឃើញ​ពិសិដ្ឋធ្វើ​ខុស​ហើយ​ចេះ​សុំ​ទោស?
      មិត្ត​ល្អ​ពិត​ជា​កម្រ​រក​បាន​ណាស់ បើ​មាន​មិត្ត​ល្អ​ហើយ​ ត្រូវ​តែ​ថែរក្សា​ឲ្យ​បាន​គង់វង្សទៅ ព្រោះ​បើ​មាន​មិត្ត​ល្អ​នៅ​ក្បែរ​ ជីវិត​យើង​នឹងបាន​កក់ក្តៅ​ មិន​ឯកោ​ ហើយ​ជា​ជីវិត​ដែល​មា​នន័យ​ណាស់។

        1. រវាង​ពាក្យ​«សុំទោស» និង​ «មិត្តល្អ» មួយ​ណាសំខាន់​ជាង? មាន​អី​ពិបាក​គ្រាន់​តែ​សុំ​ទោស​មួយ​ម៉ាត់? ថោក​អី​នឹង​ដៃ​ ថ្លៃ​អី​នឹង​មាត់? នេះ​មាន​ន័យ​ថាមិត្ត​របស់​ពិសិដ្ឋ​គ្មាន​តម្លៃ​ស្មើ​នឹង​ពាក្យសុំ​ទោស​មួយ​ម៉ាត់​នេះ​ឬ?

          បើ​ពិបាក​និយាយ ពិសិដ្ឋសាក​ល្បង​ផ្ញើសារ​ទៅ​គេ​សាក​មើល គឺ​បា​ន​ផល​ដូច​គ្នា។ ឬម្យ៉ាង​បើ​ពិសិដ្ឋ​ចង់​ឲ្យ​កាន់​តែ​ជិតស្និទ្ធជាង​នេះ​ទៀត សាក​សរសេរ​ជា​សំបុត្រ​វិញ​ទៅ ឃើញ​ថា​សុទ្ធ​តែ​ជា​វិធី​ដ៏​ល្អៗ​និង​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ពិសិដ្ឋថា​ គេ​មាន​ន័យ​ប៉ុណ្ណា​សម្រាប់​ភាព​ជាមិត្ត​របស់​គេ។

          1. ចឹង យប់​នេះ​ប្អូន​នឹង​ព្យាយាម​ទាក់​ទង​ទៅ​គេ​ដោយការ​ផ្ញើសារ​។ សង្ឃឹម​ថា​គេ​នឹង​លើក​លែង​ទោស​ឲ្យ​ប្អូន ហើយ​យើង​នៅ​តែ​រក្សា​មិត្ត​ភាព​រវាងគ្នា ជា​រៀង​រហូត​។

    1. អត់​មាន​ស្នេហា​អីទេ គ្រាន់​តែ​ជម្លោះ​​មិត្ត​ភក្តិ​តែ​ប៉ុណ្ណោះ។ គេ​ខឹង​នឹង​ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់​រឿង​មួយ​ទៅ​មិត្ត​ភក្តិ​ផ្សេង​ទៀត ដែល​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​ប្រាប់​ឡើយ​។

  1. សុំ​បន្ថែម​មួយ​ទៀត។ សិដ្ឋ​ឯង​ធ្វើ​ហ្នឹង​គ្មាន​អី​ខុស​ទេ គ្រាន់​តែ​ថា​មនុស្ស​យើង​ឲ្យ​តែ​ខឹង​គេ​លេង​ស្ដាប់​ហេតុ​ផល​ហើយ។ ដូច្នេះ​ពេល​គេ​ខឹង​ កុំ​ទាល់​អាល​និយាយ​អី។ ចាំ​ដល់​គេ​បាត់​ខឹង យើង​ពិភាក្សា​គ្នា​វិញ​វា​ប្រសើរ​ជាង។:mrgreen:

  2. ហេតុ​អី​ក៏​ គេ​ម្នាក់ ងរ អីក៏​ ងរ ​ម្លេះ? គេ​ស្រលាញ់​ពិសិដ្ឋ​ឯង​ទេ​ដឹង? ព្រោះ​មិន​ចង់​អោយ​ពិសិដ្ឋ​ឯង​ធ្វើ​អ្វី​មួយ​ដែល រំលង​គាត់​ឡើយ, ហិ​ហិ​ហិ

  3. អូ រឿងមិត្តភាពប្រេះឆានេះ គឺកើតឡើងញឹកញាប់ណាស់​ នៅក្នុងភាពជាយុវវ័យ។ ខ្វល់ឥលូវ ក៏មិនបានការដែរ ជឿបងទៅណាពិសិដ្ឋ។ ចាំតែគេបាត់ខឹង គេមកនិយាយរកពិសិដ្ឋវិញហើយ។ តែសុំអោយពិសិដ្ឋជឿជាក់ថា ពិសិដ្ឋមិនបានធ្វើអីខុសពិតមែន។ ប្រសិនបើពិសិដ្ឋខុស សុំទោសគេទៅ។ ថ្ងៃនេះ គេមិនអត់ទោសអោយ សុំទោសថ្ងៃស្អែកទៀត ប្រាប់គេពីអារម្មណ៍របស់យើងថា ពិសិដ្ឋមិនចង់បាត់បង់មិត្តល្អម្នាក់ដោយសារតែរឿងអត់បានការបែបនេះទេ។ ស្រីៗស្រួលលួងសឹងអី អោយតែយកចិត្តតែបន្តិច ក៏ទន់ល្អូកបាត់ទៅហើយហ្នឹង។

  4. សង្ស័យតែសាម៉ាឌី គិតត្រូវទេដឹង! តិចលោម្នាក់ហ្នឹងគេស្រលាញ់ពិសិដ្ឋចុះ! បើគ្រាន់តែជាមិត្តភ័ក្រ្តធម្មតាសោះហេតុអីក៏ឆាប់ងរង៉ក់ម្លេះ មើលទៅរឿងរាវដូចជាមិន ធំដុំអីផង ។ ចាំមើលអោយគេស្ងប់ចិត្តបន្តិចទៅ ហើយទៅលួងគេទៅបានហើយ បើមិត្តហ្នឹងជាស្រី មិនពិបាកលួងទេ កុំទៅខ្វល់អី!

  5. ពិសិដ្ឋ អ្ហើយ​…..! ជឿ​តែ ខ្ញុំ​ទៅ, គេ​ស្រលាញ់​ពិសិដ្ឋ​ហើយ ចំនែក​ពិសិដ្ឋ​ក៏​មាន​ចិត្ត​លើ​គេ​ដែ​មែន​ទេ…? (ស្រលាញ់​គេ​ដោយ​មិន​ដឹង​ខ្លួន) ចុះ​បើ​ពិសិដ្ឋ​ឯងថា អត់? ហេតុ​អី​ចាំ​បាច់​ខ្វល់​ធ្វើ​អី? បើ​គ្រាន់​តែ​ជា​មិត្ត​សោះ​ហ្នឹង?

    1. យ៉ាប់​ចាស់​ៗ​នាំ​ក្មេង​ខូច​តែ​ម្តង។ គ្រាន់​ក្មេង​លេង​ដី​ជា​មួយ​គ្នា​សោះ ទៅ​បង្អាប់​វា​ថា​ស្រលាញ់​គ្នាឯណា​ទៅ​វិញ…:D

  6. វិចិត្រ ដូច​ជា​ច្រលំ ទេ​ដឹង? សម័យ​នេះ​ក្មេងៗ អាឡូវ អត់​ទាន់​ដាច់​ទឹក​ដោះ​ទេ ក៏​ចេះ​ស្រលាញ់​គ្នា​ដែរ…. ខ្ញុំ​ឃើញ​ក្មេង​រៀន​ថ្នាក់​ទី 4 ទី 5 សោះ​ចេះ​មាន​សង្សារ? ឳ…. ខ្ញុំ​អ្ហើយ, សិស្ស​រៀន​នៅឯ​សាលា​​អាឡូវ​កុំ​ជោ​ជា​មួយ​ពួក​វា​អោយ​សោះ, ស្តី​អោយ​វា​ ស្រួល​មិន​ស្រួល​វា​ស្តី​អោយ​វិញ​ផង​មិន​ដឹង​?

  7. ការ​ដែល​គេ​មិន​ចង់​ឲ្យ​យើង​និយាយ​រឿង​អ្វី​មួយ​ដែល​គេ​ប្រាប់​យើង​ទៅ​អ្នក​ណា​ផ្សេង​ទៀត ក៏​ព្រោះ​តែ​គេ​ម្នាក់​នោះ​បាន​ទុក​ចិត្ត​លើ​យើង​ហើយ ។ ដូច​រឿង​ប្អូនចឹង (តាម​គេ​និយាយ​ខាង​លើ​មិត្ត​ដែល​ខឹង​នោះ គឺ​ជា​នារី) ការ​ពិត​គេ​ខំ​ទុក​ចិត្ត​ប្អូន និង​សង្ឃឹម​ថា​រឿង​អ្វី​មួយ​ មិន​ចង់​ឲ្យ​អ្នក​ណា​ទៀត​ដឹង​ឡើយ ។ ប្អូន​មាន​ដែល​សង្កេត​សំដី​របស់​គេ​ទេ នៅពេល​ដែល​គេ​និយាយ ដូចជា “​រឿង​នេះ​ខ្ញុំ​ប្រាប់​តែ​ពិសិដ្ឋ​អែង​ទេ” “រឿង​នេះ​មាន​តែ​ពិសិដ្ឋ​ទេ​ ដែល​ដឹង” “​មិន​ដែល​ប្រាប់​នរណា​ទេ ក្រៅ​ពី​ពិសិដ្ឋ​អែង” […] មាន​ច្រើន​ទៀត រៀប​រាប់​មិន​អស់​ទេ ។

    ការ​ដែល​គេ​ខឹង​នោះ​អាច​មក​ពីយល់​ថា ពិសិដ្ឋ​បាន​ធ្វើ​ខុស ទៅ​និយាយ​ឲ្យ​អ្នក​ទី៣​ទៀត​ដឹង (ចំណុច​ហ្នឹង គួរ​ខឹង​អូតូម៉ាទិច) ។ រឿង​ខ្លះ​អាច​ខឹង​តិចតិច មិន​ស្ដី​រក​តែ​មួយ​ង៉ៃ ពីរង៉ៃ តែ​បើ​ឲ្យ​ខ្លាំង​ក្លា​ណាស់​គឺ ប្រសិន​បើ​ពិសិដ្ឋ​យក​រឿង​អ្វី​មួយ​ដែល​គេ​មិន​ចង់​ឲ្យ​នរណា​ដឹង ទៅ​ប្រាប់​មនុស្ស​ម្នាក់​ទៀត (មិត្ត​ពិសិដ្ឋ​ដែរ) ដែល​ចំ​មនុស្ស​ដែល​គេ​កំពុង​ស្អប់ ឬ​មិន​ចូលចិត្ត នោះ​ពិសិដ្ឋ​កំពុង​ជួប​គ្រោះ​ថ្នាក់​ដែល​ពិបាក​ស្រោចស្រង់​បន្តិច​ហើយ ។

    បញ្ហា​បែប​នេះ​មាន​ច្រើន​ករណី​ណាស់ នេះ​មក​ពី​ប្អូន​មិន​ធ្លាប់​ជួប ទើប​ពិបាក​ដោះ​ស្រាយ ។ ពេល​ខ្លះ​បើ​ប្អូណ​យល់​ថា ប្អូន​ពុំ​បាន​ធ្វើ​ខុស​ទេ ប្អូន​នឹង​គ្មាន​អារម្មណ៍​ចង់​សុំទោស​ឡើយ (បង​ធ្លាប់​ជួប​រឿង​ស្រដៀង​ហ្នឹង រហូត​គេ​សុំ​បែក​ពី​ភាព​ជា​បង​ប្អូន​មក​មិត្ត​ធម្មតា … អាច​ថា​បង​មិន​ខុស​ទាំង​ស្រុង​ឡើយ តែ​រួម​ចំណែក​ខុស​តែ​បន្តិច- បង​មិន​សុំទោស​ឡើយ ព្រោះ​គ្មាន​ពាក្យ​សុំទោស​ដែល​ផុសចេញ​ពី​ចិត្ត​សោះ-​ត្រូវ​ប្រាកដ​ប្រជា​ចឹង- ) ។ ធ្វើ​ជា​មនុស្ស​គឺ​នឹង​ត្រូវ​ជួប​រឿង​ច្រើន​ទៀត ដែល​ម្សិល​មិញ​មិន​មាន ។

    នេះ​ប្អូន​លើក​ត្រឹម​រឿង​មិត្តភាព​ប៉ុននោះ វា​ពិបាក​ថ្នាក់​ហ្នឹង ចុះ​ទម្រាំ​ដល់​រឿង​ស្នេហា ប្អូន​មិន​ឈឺ​ក្បាល​រឹត​តែ​ខ្លាំង​ជាង​នេះ ។ ចំពោះ​រឿង​ខាង​លើ​ ប្អូន​សាក​គិត​ចុះ​ឡើង​លោ​មើល​ថា​មិត្ត​ទាំង​សង្ខាង​របស់​ប្អូន​ហ្នឹង មាន​បញ្ហា​អ្វី​ដែរ​ទេ ។ ប្អូន​ដឹង​ទេ ធ្វើ​ជា​អ្នក​នៅ​កណ្ដាល ពិបាក​ណាស់ ។ […]

    1. មិត្ត​ម្នាក់​ផ្សេង​ទៀត​ នឹង​គេ​គ្មាន​កើត​អី​នឹង​គ្នា​ទេ ដូច​ខ្ញុំ​ប្រាប់​ខាង​លើ​ដូច្នោះ​ដែរ​។ គេ​ជា​មនុស្ស​ម្នាក់ ដែល​មិន​ចង់​ឲ្យ​មាន​នរណា​ម្នាក់​នៅ​លើ​គេ​ឡើយ​។ ចិត្ត​របស់​គេ​ ពិបាក​នឹង​ស្វែង​យល់​ណាស់​។ តែ​គេ​ពិត​ជា​មិត្ត​ម្នាក់ដ៏​ល្អ និង​មាន​សមត្ថភាព ខ្ញុំ​មិន​ចង់​បាត់​បង់​គេ​ទេ​។

      1. សិដ្ឋ! មើល​នឹង​ភ្នែក​មិន​ដឹង​ឡើយ បាន​ន័យ​ថា​មិត្ត​ដែល​កំពុង​ខឹង​នឹង​ពិសិដ្ឋ​មិន​ទាន់​ស្និទ្ធ​ទេ ចូល​កៀក​បន្តិច​នឹង​ដឹង​ពី​ចិត្ត​របស់​គេ ។ មនុស្ស​ដែល​មិន​ចង់​នៅ​ក្រោម​គេ ភាគ​ច្រើន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ខ្សែ​លើ … (សូម​និយាយ​បន្តិច) មនុស្ស​ប្រភេទ​នេះ ចូលចិត្ត​គិត​ច្រើន រាល់​ទង្វើ​ដែល​ធ្វើ​ សុទ្ធ​តែ​ធ្វើ​ដោយ​ការ​គិត​របស់​គេ​ទាំង​អស់ ។ ដែល​ចាប់​អារម្មណ៍​ទេ? គេ​អាច​ធ្លាប់​និយាយ​ថា គេ​ជា​មនុស្ស​ស្អប់​មនុស្ស​មាន​ចិត្ត​មិន​ស្មោះ ឬ​ស្អប់​មនុស្ស​ពូកែ​សំដែង ការ​ពិត​ខ្លួន​គេ​ជា​មនុស្ស​ដែល​ពូកែ​សំដែង​បំផុត ។ របស់​​ដែល​គេស្រលាញ់ គេ​យក​ចិត្ត​ទុក​ដាក់​ណាស់ (តែ​ចរឹត​ខ្សែ​លើ​ មិន​បោះបង់​ឡើយ) ប្រសិន​មាន​នរណា​ម្នាក់​មក​ជ្រៀត​ជ្រែក គេ​នឹង​បោះបង់​របស់​ដែល​ស្រលាញ់​នោះ​ចោល ។ មនុស្ស​ប្រភេទ​នេះ កន្លែង​ដែល​គេ​ចេញហើយ មិន​មក​ជាន់​ម្ដង​ទៀត​ទេ ។ ចំណុច​ខ្សោយ​គឺ ត្រចៀកស ទន់ជ្រាយ​ខាង​ក្នុង អាង​អ្នក​ដទៃ…. ហេហេ និយាយ​ខុស​ទេ​ដឹង សុំទោស​ណា៎ បើ​កន្លែង​ណា​អាក្រក់​ស្ដាប់ ។

        PS: គេ​ច្រើន​សម្លឹង​មនុស្ស​ប្រភេទ​នេះ​ក្នុង​ផ្លូវ​ខ្ពស់ (លើក​តម្កើង) ។ ចង់​បង្ក្រាប ឬ​យក​ឈ្នះ​ចិត្ត​គេ មាន​វិធី​មួយ ត្រូវ​មើល​គេ​ក្នុង​ផ្លូវ​ធម្មតា​ស្មើ​នឹង​យើង កុំ​ខ្ពស់ កុំ​ទាប​ជាង​យើង ។ ពិសិដ្ឋ​សាក​សង្កេត​មើល៍ បង​ទាយ​ត្រូវ​អត់? ប្រាប់​ផង… បើ​ម៉េច​ម៉ា​អាចកាន់​កំប៉ុង​ធូប​ទៅ​រក​ស៊ី​នៅ​វត្ត​ភ្នំ​បាន ។

  8. ពិសិដ្ឋប្រាប់​ឲ្យ​ច្បាស់​មើល៍​ តើ​គេ​ជា​ស្រី​ឬប្រុស? ព្រោះ​អាន​ចុះ​អាន​ឡើង​ ដូចចង់​សង្ស័យ😛

    មិត្ត​ភាព​គេច​មិន​ផុត​ពី​រឿង​ជម្លោះ​បន្តិច​បន្តួច​នោះទេ។ រាល់​ជម្លោះ​នីមួយៗ​សុទ្ធ​តែ​មាន​ផ្លូវ​ដោះ​ស្រាយ​ទាំង​អស់។ រាល់​ដំណោះ​ស្រាយ​ទាំង​អស់​ បើ​យើង​ដាក់​ខ្លួន​ថា​យើង​ជា​អ្នក​ខុស​ នោះ​អ្វីៗ​នឹង​កាន់​តែ​ងាយ​ដោះ​ស្រាយ។ ថ្វី​បើ​យើង​មិន​បាន​ធ្វើ​ខុស​ តែ​បើ​យើង​ពិត​ជាមិត្ត​ល្អ​របស់​គេ​ ចង់​បន្ត​រាប់​អាន​គេ​ជាមិត្ត ហេតុ​អី​យើង​មិន​អាច​ទទួល​​កំហុស​របស់​មិត្ត​មក​ធ្វើ​ជា​កំហុស​របស់​ខ្លួន? រឿង​បន្តិច​បន្តួច​បែប​នេះ​ បើ​យើង​ចេះ​លះ​បង់​ ចេះ​ទទួល​ខុស នោះ​មិត្ត​ភាព​នឹង​មិន​ងាយ​សាប​សូន្យ​ទេ។

    មាន​មិត្ត​ម្នាក់​ដែល​យល់​ចិត្ត​ គឺ​ពិត​ជា​រឿង​មួយ​ដែល​អស្ចារ្យ​ណាស់​សម្រាប់​ជីវិត។ មិត្ត​មាន​ច្រើន​ណាស់​នៅ​ជុំ​វិញ​ខ្លួន​យើង​ តែ​មិត្ត​ល្អ​មិន​ងាយ​រក​បាន​នោះ​ទេ។ អ្នក​ខ្លះ​មិន​បាន​ឲ្យ​តម្លៃ​មិត្ត នោះ​ព្រោះ​គេ​មិន​ទាន់​ស្គាល់​មិត្ត​ច្បាស់។ «មិត្ត»​ និង​ «អ្នក​ដែល​យើង​ស្គាល់» គឺ​ខុស​គ្នា​ស្រឡះ! អ្នក​ខ្លះ​រស់​នៅ​ភូមិ​ជាមួយ​គ្នា​​តាំង​ពីតូច រៀន​ថ្នាក់​ជាមួយ​គ្នា​តាំង​ពី​បឋម​រហូត​ដល់​សាកល តែ​នៅ​មាន​ឈ្មោះ​ត្រឹម​ជា​មនុស្ស​ដែល​យើង​«ធ្លាប់​ស្គាល់»ប៉ុណ្ណោះ។

    រឿង​រ៉ាវ​ដូច​ពិសិដ្ឋ​ខ្ញុំ​ធ្លាប់​ជួប​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។ រឿង​នឹង​ងាយ​ដោះ​ស្រាយ​បំផុត​ បើ​ពិសិដ្ឋ​ដាក់​ចិត្ត​ទៅ​សុំ​ទោស​គេ។ សួរគេ​ពីហេតុ​ផល​ដែល​គេ​លាក់ និង​ប្រាប់​គេ​ពី​ហេតុ​ផល​ដែល​ពិសិដ្ឋ​ប្រាប់​អ្នក​ដទៃ។ បើ​គេ​នៅ​តែ​ចាត់​ទុក​ពិសិដ្ឋ​ជា​មិត្ត​ល្អ​របស់​គេដដែល​ នោះ​អ្វី​ៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​មិន​ខាន។ សុំ​ជូន​ពរ​ឲ្យ​ពិសិដ្ឋ​និង​គេ នៅ​តែ​ជាមិត្ត​ល្អ​នឹង​គ្នា​រហូត​ទៅណ៎ា!

    1. គេ​គឺ​ជា​នារី តែ​យើង​ធ្លាប់​មាន​រឿង​ជា​ច្រើន​ ធ្លាប់​ឆ្លង​កាត់​រួច​មក​ហើយ។ ហើយ​ពួក​យើង​មិន​ចង់​ឲ្យ​វា​ត្រឡប់​មក​វិញ​ទេ។ ពួក​យើង​ចង់​ត្រឹម​តែ​រក្សា​ទំនាក់​ទំនង​យើង ជា​មិត្ត​នឹង​គ្នា ដែល​យល់​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។ កាល​ពី​មុន​មក ក៏​មាន​រឿង​ដូច្នេះ​កើត​ឡើង​ដែរ តែ​គេ​មិន​ដល់​ថ្នាក់​មិន​និយាយ​រក​ខ្ញុំ​ទេ។ តែ​ឥលូវ គេ​លែង​និយាយ​រក​ខ្ញុំ​ សូម្បី​តែ​មក​ជួប​ខ្ញុំ​ក៏​អត់​ដែរ។ ខ្ញុំ​ពិត​ជា​មិន​ចង់​បែក​បាក់​ជាមួយ​គេ​ឡើយ​។
      អរគុណ​ចំពោះ​ការ​ណែនាំ​របស់​បង ប្អូន​នឹង​ព្យាយាម​ក្នុង​ចិត្ត ដើម្បី​រក្សា​ទំនាក់​ទំនង​យើង​ឲ្យ​បាន ទោះ​ក្នុង​មធ្យោបាយ​ណា​ក៏​ដោយ​។🙂

    2. អ្នក​ក្លាហាន​អាចម៍​ពិត​ជា​មាន​មោទនភាព​ចំពោះ​និយមន័យ​មិត្ត​ពេក ។ អ្នក​ក្លាហាន​ដើរ​ក្នុង​ពិភពគុន កាន់​សច្ចៈធម៌ ស្មោះ​ត្រង់ ឃើញ​ខុស ថា​ខុស ឃើញ​ត្រូវ​ថា​ត្រូវ … បើ​មិន​បាន​ធ្វើ​ខុស​ផង តើ​ឲ្យ​ទទួល​ម្ដេច​ទៅ ។ តើ​សុខ​ចិត្ត​ទទួល​យក​មិត្ត​ពិត​ប្រាកដ ដោយ​បន្សល់​វិប្បដិសារៈ​ឬ? ធ្វើ​ដូច​នេះ​ដូច​យក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម​ចឹង ។ លោក​ប្អូន​ដូច​ជា​លះបង់​ពេក​ហើយ… តែ​អា​ស្នៀត​ចុង​ក្រោយ​អាច​ប្រើការ​បាន វិធី​សាស្ត្រ​ទន់​បង្ក្រាប​រឹង គឺ​ល្អ​បំផុត ។ […]

      សូម​ជួយ​ណែនាំ​ផង 😀

      1. មិត្ត​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ! ដូច​បង​និយាយ​ពិត​ជា​ត្រឹមត្រូវ​ណាស់ ឃើញ​ខុស​ថា​ខុស​ ឃើញ​ត្រូវ​ថា​ត្រូវ តែ​ពេល​ខ្លះកំហឹង​ធ្វើ​ឲ្យ​មនុស្សឃើញ​ខុស​ថា​ជា​ត្រូវ​ ឃើញ​ស​ថា​ជា​ខ្មៅ​ ដំបូង​ភាគី​ជម្លោះអាច​មើល​មិន​ឃើញ​ពី​កំហុស​របស់​ខ្លួន​ទេ ដូច្នេះ​ដើម្បី​បញ្ចប់​ជម្លោះ​ដោយ​ងាយ និង​ដើម្បី​រក្សាចំណង​មិត្តភាព​មួយ ដែល​មា​នតាំង​ពី​យូរ​មក​ហើយ​ឲ្យ​បា​នគង់វង្សនោះ ហេតុអី​យើង​មិន​លះ​បង់​ខ្លះ? ខុស​ឬត្រូវ​មិន​មែន​ជាបញ្ហាទេសម្រាប់​មនុស្ស​ពីរនាក់​ ដែល​ជាមិត្ត​ល្អ​នឹង​គ្នា។

        វិប្បដិសារីជាអ្វី បើ​យើង​ដាក់​ចិត្តធ្វើ​អ្វី​មួយដោយ​ការ​លះ​បង់​ហើយ​នោះ? ការ​លះ​បង់​គ្មាន​ទេ​វិប្បដិសារី ព្រោះ​មុន​នឹង​យើង​លះ​បង់យើង​បាន​ពេញ​ចិត្ត​រួច​ទៅហើយ​នូវ​អ្វី​ដែល​យើង​ធ្វើ ទោះ​ជាលទ្ធផល​ចេញ​មក​ស​ឬខ្មៅ​ក៏​ដោយ។ ដូច្នេះ​ការ​លះ​បង់​គ្មាន​ទេការ​ស្តាយ​ក្រោយ។

  9. ប្អូនអស់យោបល់ហើយ។ គេលែងត្រូវការប្អូនតទៅ ទៀតហើយ។ ឥលូវ គេដើរផ្លូវគេ ប្អូនដើរ ផ្លូវប្អូន អស់មានអី ទាក់ទងគ្នាហើយ។

    Neth! You’re free on sunday? Go to study nov Chey Thavy tov!

  10. piseth ha..kom os sok kem pek mel,try tech teth tov,friendship pi bak find nas.
    hemm…by the way about study at chey tavy nos neth kor jong del,but neth ort sov deng tak tic ke rean mech te,coz ort del tov rean nov ti nos pong.jos piseth del tov rean nov ti nos ort??oh…at chey tavy study on sunday del hor?for neth i have free on sat pong neg sunday pong.so i really want to study at chey tavy nas.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s