ព័ត៌មាន

ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ទៀត នឹង​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ


មាន​ដំណឹង​ថ្មី​មួយ​ទៀត​ហើយ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទស្សនា​ កម្មវិធី ក៏​ដូចជា​ខ្សែភាព​យន្ត​ផ្សេងៗ តាម​កញ្ចក់​ទូរទស្សន៍​។ បន្ទាប់​ពី​បណ្ដាញ​ទូរទស្សន៍​កម្ពុជា​ស៊ី ធី អិន បាន​ដំណើរ​ការ ស្ថានីយ​ទូរទស្សន៍​ម៉ាយធីវី របស់​ខ្លួន​ពី​ដើម​ឆ្នាំ​២០០៩​មក ក៏​មាន​ព័ត៌មាន​មក​ថា មាន​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ទៀត ប្រុង​នឹង​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ហើយ​។ ស្ថានីយ​ទូរទស្សន៍​នេះ បង្កើត​ឡើង​ដោយ​​ស្ថានីយ​វិទ្យុ​អាស៊ីអាគ្នេយ៍​ FM 106MHz ។ តាម​សេចក្ដី​ប្រកាស​ពី​ស្ថានីយ​វិទ្យុ​មួយ​នេះ គឺ​ពួក​គេ​កំពុង​​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​គ្រប់​ផ្នែក​ទាំង​អស់ ដែល​ទាក់​ទង​នឹង​ការ​ងារ​ទូរទស្សន៍ ដូច​ជា ការ​រៀប​ចំ​ឆាក ការី​ថត ការី​ផ្សាយ អ្នក​យក​ព័ត៌មាន អ្នក​អាន​ព័ត៌មាន​ជា​ដើម​។ ដូច្នេះ បើ​បង​ប្អូន​សិស្ស​ និស្សិត​ណា ត្រូវ​ការ​រក​ការ​ងារ​ធ្វើ ទាក់​ទង​នឹង​ការងារ​ទូរទស្សន៍​សូម​ទាក់​ទង​ទៅ​ខាង​ វិទ្យុ​អាស៊ី​អាគ្នេយ៍​ចុះ​។

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត សូម​រង់​ចាំ​ស្ដាប់​ការ​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ​អាស៊ីអាគ្នយ៍ FM 106MHz​៕

Advertisements

18 thoughts on “ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ទៀត នឹង​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ

    1. សង្ឃឹម​ថា ទូរទស្សន៍​នេះ​នឹង​ឯករាជ្យ​ (គ្មាន​ផ្លូវ​ទេ) ឬ​ក៏​ចាក់​ផ្សាយ​តែ​កម្មវិធី​កម្សាន្ត​ ដែល​មិន​ទាក់​ទង​នឹង​នយោ​បាយ​ទៅ​ចុះ​។ បើ​មិន​ដូច្នោះ​ទេ ប្រាកដ​ជា​​ខូច​ត្រចៀក ដោយសារ​​ព័ត៌មាន​របស់​បុស្តិ៍​ហ្នឹង​ ទៀត​ហើយ​​។

  1. ជ្រេញ​មុខ​ពិធី​ករ​បុស្តិ៍ MYTV នឹង​មែន​ទែន! និយាយ​​ឲ្យម៉ា​ញេច កាច់តុង​ខុស​របៀប​! បើ​និយាយ​ពី​មុខ​វិញហ៎ គ្មានអំណោយ​ទាន​អីតិច!

  2. មិនត្រឹមតែដូងទេមានរង្វាន់សូម្បី តែ លៀស, ងាវ, ខ្ចង់ ក៏មានរង្វាន់ធំដែរ គឺ រថយន្ត VIGO ស៊េរី ២០១០ មួយគ្រឿងឯនោះ និងមានរង្វាន់លួង​ចិត្តជាច្រើនទៀត ដូចជា Honda dream 2009 ១០ រង្វាន់, ទូរទស្សសូនី២១អីង ៥០រង្វាន់ ផងដែរកុំភ្លេចណា… ហាហា។ នៅ​ស្រុក​យើ​ស្អី​ក៏មាន​ដែរ លៀស​មួយ​កំប៉ុង​ ១តុលា​ឯនោះ 😆 ប្រកដជាមាន​រង្វាន់​ហើយ​ ពិសា​វា​ហើយ​កុំ​ភ្លេច​មើ​ល​សំបក​ផង។

  3. ពិសិដ្ឋ សុំ​ទោស​ច្រឡំ បញ្ចេញ​វិចា​ខាង​លើ​ខ្ញុំ​ដាក់​ក្នុង​ប្លក់​របស់​បឿន។ អគុណណាស់​ដែល​ប្រាប់​ពត៌មាន​ខាង​លើរ​ចង់​ធ្វើ​ពិធីករ 😆

  4. សូមអោយប៉ុសិ្តនេះល្អទៅចុះ។ប៉ុស្តិឥឡូវពិបាកមើលណាស់ ពិសេសរឿងនេយោបាយ បើនយោបាយណាសមសូមសរសើរសេ្តចរីអ្នកល្បី នៅស្រុកខែ្មរទំាងអស់មិនប្រកាន់បក្ស​ដូចស្រុកថៃ ហុងកុង សឹង្ហបុរី។បើថៅកែចិនមែន ប្រហែលជាមិនដូច​ប៉ុស្តិមានឥឡូវ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s