គណិតវិទ្យា · ចំណេះដឹង · ល្បងប្រាជ្ញា

នាំ​គ្នា​លេង​ចាក់​ទឹក


យើង​មាន​ធុង​បី​ចំនុះ​១០លីត្រ, ៧លីត្រ និង ៣លីត្រ។ យើង​យក​ធុង​មួយ​ផ្សេង​ទៀត ចំនុះ​១០លីត្រ មាន​ទឹកពេញ ទៅ​ចាក់​​ចូល​ធុង​ទាំង​បី​ ដោយ​ចាក់​ម្ដង​ទាំង​អស់ៗ​។ ចូរ​ចាក់​ទឹក​​ក្នុង​ធុង​ទាំង​៤​ត្រឡប់​ចុះ ត្រឡប់​ឡើង​ ដើម្បី​ឲ្យ​ធុងទាំង​បី​ដែល​គ្មាន​ទឹក ​មាន​ចំនុះ​ទឹក​រៀង​គ្នា ៥លីត្រ, ៥លីត្រ និង​០លីត្រ​។ តើ​អ្នក​ណា​អាច​ចាក់​បាន​​តិច​ដង​ជាង​គេ​?

14 thoughts on “នាំ​គ្នា​លេង​ចាក់​ទឹក

  1. លេង​ល្បែង​ចាក់​ទឹក​របស់​ពិសិដ្ឋ​ពិត​ជា​សប្យាយ​ដល់​ហើយ​ ខ្ញុំ​ចាក់​អស់​ដប់​ដង​ទើប​បាន​សម្រេច។ ខាង​ក្រោម​នេះ​ជា​របៀប​ចាក់​របស់​ខ្ញុំ😀

    |10| 0 | 0 | 0 |
    | 7 | 0 | 0 | 3 |
    | 7 | 3 | 0 | 0 |
    | 4 | 3 | 0 | 3 |
    | 4 | 3 | 3 | 0 |
    | 1 | 3 | 3 | 3 |
    | 1 | 6 | 3 | 0 |
    | 1 | 2 | 7 | 0 |
    | 1 | 2 | 4 | 3 |
    | 1 | 5 | 4 | 0 |
    | 0 | 5 | 5 | 0 |

  2. ហើយ​ចុះ​មេច​មិន​ចាក់​ដូច​ខាង​ក្រោម​ទៅ។ ចខ្ញុំ​មិន​សូវ​យល់ប្រធាន​ទេ “… ដោយ​ចាក់​ម្ដង​ទាំង​អស់ៗ” មិន​ដឹង​មាន​ន័យ​ថា​មេច។ តែ​ដូច​អត់​ឃើញ​មាន​​លក្ខខណ្ឌច្រើន​ទេ ចឹង​ខ្ញុំ​ចាក់
    10|0|0|0
    0|5|5|0

    ថា​លេង​ទេ​ណា។ ជួយ​ប្រយល់​ប្រធាន​ផង❓

    1. ឧទាហរណ៍​ក្នុង​ធុង​ដែល​យើង​ចង់​ចាក់​ហ្នឹង​មាន​ទឹក​៦លីត្រ គឺ​យើង​ចាក់​​៦​លីត្រ​​តាម៉ង អត់​មាន​ទុក​មួយ​លីត្រ ឬ​ពីរ​លីត្រ​ក្នុង​ធុង​នោះ​វិញ​ទេ​។

    1. អត់​ទាន់​ត្រឹម​ត្រូវ​ទេ​បង! បើ​បង​យក​អា​៧លីត្រ​ចាក់​ចូល​អា​នៅ​សល់​៣លីត្រ ម្ដេច​អាច​សល់​៥​លីត្រ បើ​ធុង​សល់​៣លីត្រ​ហ្នឹង​មាន​ចំនុះ​៧លីត្រ​​ឯណោះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s