ល្បងប្រាជ្ញា

ល្បងប្រាជ្ញាមួយទៀត


មាន​បុរស​បីនាក់ នាំ​គ្នា​ទៅ​ហូប​អាហារនិងផឹក​ស៊ី បន្តិច​បន្តួច នៅ​ក្នុង​ហាង​មួយ​។ បន្ទាប់​ពី​អង្គុយ​ហូប​អាហារ និង​ផឹក​ស៊ី មួយ​សន្ទុះ​ធំ​រួច​មក ពួក​គេ​ក៏​ហៅ​អ្នក​បំរើ​គិត​លុយ​។ អ្នក​បម្រើគិត​ចុះ​គិត​ឡើង ក៏ប្រាប់​ថា អស់​ទាំង​អស់​ ៣០ដុល្លារ ។​ អ្នក​ទាំង​បី ក៏​ចែក​គ្នា​ចេញ​ម្នាក់​១០ដុល្លារ រួច​ហុច​ទៅ​ឲ្យ​អ្នក​បម្រើ​។ អ្នក​បម្រើ​ក៏​យក​លុយ​នេះ​ទៅ​ឲ្យ​ថៅកែ​។ សំណាង​ល្អ​ថ្ងៃនេះ ថៅកែ​មាន​សទ្ធា​ជ្រះថ្លា​ ក៏​បញ្ចុះ​តម្លៃ​ឲ្យ​អ្នក​ទាំង​បី​៥ដុល្លារ ដោយ​ហុច​៥ដុល្លារ​ ឲ្យ​អ្នក​បម្រើ​យក​ទៅ​ឲ្យ​ពួក​គាត់​វិញ​។ ប៉ុន្តែ​អ្នក​ទាំង​បី​នៅ​តែ​សំណាង​មិន​ល្អ អ្នក​បម្រើ​ចិត្ត​ខ្មៅ​បាន​លួច​កេង​ប្រវ៏ញ្ច​ទុក​អស់​២ដុល្លារ ដោយ​យក​តែ​៣​ដុល្លារ​មក​ឲ្យ​អ្នក​ទាំង​បី​។ អ្នក​ទាំង​បី​ក៏​ចែក​គ្នា​ម្នាក់​១ដុល្លារ​។

វិភាគ៖ បើ​អ្នក​ទាំង​បី​ទទួល​បាន​ម្នាក់​១ដុល្លារ​វិញ ដូច​នេះ​ម្នាក់ៗ​ត្រូវ​ចេញ​អស់​៩ដុល្លារ នោះ​លុយ​សរុប​​បាន​ពីអ្នក​ទាំង​បីគឺ 9 \times3 = 27 បូក​នឹង​លុយ​អ្នក​បម្រើ​កេង​អស់​២ដុល្លារ​ទៀត គឺ​២៩​ដុល្លារ រួច​ចុះ បាត់១ដុល្លារទៀត​ទៅ​ណា​បាត់ហើយ ?❓❓❓

10 thoughts on “ល្បងប្រាជ្ញាមួយទៀត

  1. 9 x 3 = 27 ហ្នឹង​ជា​តំលៃ​ដែល​បុរស់​ទាំង​បី​បង់ក្នុង​ករណី​ដែល​គេ​ចុះតំលៃ ដូច្នេះ​វា​មិន​អាច​ស្មើ ​30 ទេ។ គេ​ចុះ​​តំលៃ​សល់​ 25ដុល្លា ហើយ​ អ្នក​បំរើ​យក​ 2ដុល្លា ដូច្នេះ​វា​ត្រូវ​ ២៧ដុល្លា​។ គ្មាន​បាត់​ 1ដុល្លា​ ទៅ​ណា​ទេ។

  2. ចាំ​ខ្ញុំ​ពន្យល់​ម្ដង៖ លុយ​ម្ចាស់​ហាង​មាន​ $30 រួច​ដក​ឲ្យ​អ្នក​ទាំង​បី $5 នៅ​សល់​ម្ចាស់​ហាង $25 ។ ហើយ​លុយ​នៅ​នឹង​អ្នក​បម្រើ $2 ចំនែកលុយ $3 ទៀត​នៅ​អ្នក​ទាំង​បី។ ដូច្នេះ​លុយ​សរុប $30 ។

    ហើយ​លុយ​ដែល​អ្នក​ទាំង​បី​ត្រូវ​បង់ $9 នោះ​គ្រាន់​តែ​ជា​ការ​បន្លំ​របស់​អ្នក​សួរ​ប៉ុណ្ណោះ។ យល់​តែ​ប៉ុណ្ណឹង?:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s