ព័ត៌មាន

គ្រាន់​តែ​រយៈ​ពេល​ចូល​ឆ្នាំ សិស្ស​ថ្នាក់​ទី១១​នៃ​វិទ្យា​ល័យ​ឫស្សីកែវ​ស្លាប់​អស់​ពីរ​នាក់​


នៅ​ថ្ងៃ​ច័ន្ទទី ២០​នេះ គឺ​ជា​ថ្ងៃ​ចូល​រៀន​វិញ​ បន្ទាប់​ពី​វិស្សមកាល​អស់​រយៈ​ពេល កន្លះ​ខែ ដើម្បី​អប​អរ​ ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​។ នៅ​ពេល​ទៅ​ដល់​សាលា​ភ្លាម ស្រាប់​តែ​ខ្ញុំ​ឮ​ព័ត៌មាន​ ពី​មាត់​ចាប​មាត់​ព្រាប​ ថា​មាន​សិស្ស​ថ្នាក់​ទី១១​យើង មាន​ស្លាប់​មួយ​ចំនួន​ នៅ​ថ្ងៃ​វិស្សមកាល​។ ក្រោយ​មក ខ្ញុំ​ក៏​ទៅ​សាក​សួរ​មិត្ត​ភក្តិ​មួយ​ចំនួន រួច​ក៏​ដឹង​ថាវា​ជា​រឿង​ពិត​មែន​។

នៅ​វិស្ស​មកាល​ចូល​ឆ្នាំ គឺ​មាន​សិស្ស​ថ្នាក់​ទី១១​នៃ​វិទ្យាល័យ​ឫស្សីកែវ ស្លាប់​ចំនួន​ពីរ​នាក់។ ម្នាក់​មក​ពី​ថ្នាក់​ទី១១B ស្លាប់​ដោយ​សារ ជម្ងឺ​រលាក​ស្រោម​ខួរ ម្នាក់​មក​ពី​ថ្នាក់​ទី១១C ស្លាប់​ដោយ​​ឡាន​កិន​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​។ តាម​ប្រភព​ព័ត៌មាន​បន្ថែម​ទៀត​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ មាន​ទី​លំនៅ​ក្រួស ចំងាយ​ពី​វិទ្យា​ល័យ​ប្រហែល​ដប់​គីឡូម៉ែត​ឯណោះ។ គេ​បាន​ជួប​នឹង​គ្រោះ​ថ្នាក់ នៅ​ពេល​ដែល​ជិះ​ម៉ូតូ​មក​រៀន រួច​ក៏​​ត្រូវ​ឡាន​ដឹក​ទឹក​កក កិន​បែក​ក្បាល​ ស្លាប់​ភ្លាម​មួយ​រំពេច​។

គួរ​កត់​សម្គាល់​ផង​ដែរថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ខ្ញុំ​បាន​ជួប​នឹង​ករណី​បែបនេះ នៅ​វិទ្យាល័យ​ឫស្សីកែវ​។

9 thoughts on “គ្រាន់​តែ​រយៈ​ពេល​ចូល​ឆ្នាំ សិស្ស​ថ្នាក់​ទី១១​នៃ​វិទ្យា​ល័យ​ឫស្សីកែវ​ស្លាប់​អស់​ពីរ​នាក់​

  1. បើក​បរ​ត្រូវ​បន្ថែម​​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ឥឡូវ​ហ្នឹង​​ឡានម៉ូតូ​ច្រើនណាស់ ពួក​ម៉ាក​បង​ម្នាក់ត្រូវ​ឡាន​កៀរ​ដែរ​មុន​ថ្ងៃ​ចូល​ឆ្នាំ​មួយ​ថ្ងៃ​ តែមិន​មានគ្រោះថា្នក់ដល់ជីវិត​ទេ ។

  2. ខ្ញុំ​ឥឡូវ​ស្ទើរ​តែ​មិនហ៊ាន​ជិះ​ម៉ូតូ​ទេ យើង​​ប្រយត្នគេ​មិន​ប្រយត្ន គ្រោះ​ថ្នាក់​ដូច​គ្នា។ ជិះយឺត​គេគៀរ ជិះលឿន​គ្រោះ​ថ្នាក់។ ក្រោយ​ពី​គ្រោះ​ថ្នាក់​ 1 ខែ 3 ដង លែង​ចង់​ជិះ​ម៉ូតូ សុខ​ចិត្ត​ដើរ​វិញ😀

  3. ខ្ញុំ​ជិះ​ម៉ូតូ​ឥឡូវ​ មិន​ហ៊ាន​ភ្លឹក​ទេ ខ្លាច​មាន​គ្រោះ​ថ្នាក់។ បើ​ខ្ញុំ​មាន​គ្រោះ​អីៗ​វា​មិន​សូវ​សំខាន់​នោះទេ តែ​ពិបាក​នោះ​គឺ​នាំ​ឲ្យ​ឪពុក​ម្ដាយ​ឈឺ​ចិត្ត។ ដូច​គេ​ថា Safety First:mrgreen:

  4. ត្រូវ​ហើយ​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ ឥលូវ​កំពុង​យ៉ាប់យឺន​ហើយ។ បន្តិច​ស្ទះ ទីនេះ បន្តិច​ស្ទះ​ទីនោះ ហើយ​បើ​យើង​ជិះ​គោរព​ច្បាប់​ ក៏​អាច​មាន​អ្នក​ដែល​មិន​គោរព​ច្បាប់​ មក​បុក​យើង​ទទេៗ​ដែរ​។

  5. សុភា ៖ ដើរ ពេល​ឆ្លង​ផ្លូវ ក៏​អាច​ត្រូវ​គេ​បុក​ងាប់​ដែរ។ សុភា​នៅ​ចាំ​ទេ អ្នក​កូពី​នៅ​តិចណូ ត្រូវ​ឡាន​បុក​ពី​ស្តុប​កាច់​ជ្រុង​តិចណូ​ អូស​ដល់​កៀន​ពេទ្យ​កុមារ?

  6. ​រឿង​ណឹង លឺ​គេ​ថា​ដែរ។ ដូច​យ៉ាប់ណាស់​ចឹង។ ព្រោះ​ថា​អ្នក​បើក​បរ​ភាគច្រើន​មិន​គោរពច្បាប់​​ ថែម​ទាំង​អត់ប័ណបើក​បរទៀត។ យាន្តធំ សិទ្ធិ ធំ​ជាង​យាន្តតូច។

  7. ច្បាប់​ចរាចរណ៍​ស្រុក​ខ្មែរ៖ ភ្លើង​ខៀវ​ឲ្យ​ទៅ​មុខ ភ្លើង​លឿង​ឲ្យ​ទៅ​មុខ​ឲ្យ​លឿន​បំផុត ភ្លៀង​ក្រហម​ឲ្យ​ទៅ​មុខ​ដោយ​ប្រុង​ប្រយ័ត្ន រឺ​ស៊ុត​ឲ្យ​ដាច់​តែ​ម្ដង។😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s