ចម្រៀង · ពិសិដ្ឋ

ក្រោយ​ពី​ចូល​ឆ្នាំ​រួច​


នៅ​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​បាន​ទៅ​លេង​ខេត្ត​កំពង់​ចាម​ចំនួន​ពីរ​ថ្ងៃ។ ក្នុង​ពេល​នោះ​ខ្ញុំ​បាន​ ទៅ​លេង​ពីរស្រុក​​ គឺ​ថ្ងៃទីមួយ​ទៅ​ឃុំ​ព្រែក​តានង់ ស្រុក​កោះ​សូទិន​ (ស្រុក​ខាង​លោក​ឪពុក) និង​ឃុំ​ពាមជីកង ស្រុក​កង​មាស ​(ស្រុក​ខាង​អ្នក​ម្ដាយ​) ខេត្ត​កំពង់ចាម​។ កាល​ដែល​ទៅហ្នឹង គឺ​គ្មាន​ដើរ​ ឬ ជិះ​ទៅណា​ឆ្ងាយ​ទេ​។ បើ​ពេល​ថ្ងៃ មាន​តែ​ជុំៗ​គ្នាអង្គុយ​វាត​វង់​ ហើយ​ដាក់​លុយ​ពី​មុខ​។ បើ​ពេល​យប់ គឺ​ទៅ​មើល​​គេ​រាំ​ធុង​ប៉ាស់ (ចង់​រាំ​ដែរ តែ​មិន​ហ៊ានចូល​ទេ បាន​តែ​លួច​រាំ​តិចៗខ្លួន​ឯង​ហ្នឹង​ហើយ)​។

គិត​ថា​ចង់​ថតរូប ផ្ដិត​យក​ទេស​ភាព​ស្រុក​ស្រែ​ចំការ​មក​ដែរ តែ​សំណាង​អាក្រក់​ គ្មាន​លុយ​ទិញ​ម៉ាស៊ីន​ថត​ នឹង​គេ​ទេ​។ មាន​តែ​ទូរស័ព្ទ ថតមិន​បាន​ធំ​ ហើយ​ច្រើន​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ខ្ញុំ គ្មាន​បាន​ថត​អី​សំខាន់​ទេ​ ថត​បាន​រូប​ក្មេង​ៗ​មួយ​ គិត​ថា​ស្អាត​ ហើយ​ឡូយ​គួរ​សម​ ក៏​យក​ដាក់​ទៅ​។

ក្មេងៗ

បន្ទាប់​ពី​នេះ ត្រូវ​ចាប់​សៀវ​ភៅ​មក​រៀប​ចំ​កិច្ច​ការ​សាលា​ម្ដង​ហើយ ព្រោះ​គេ​ចូល​រៀន​ថ្ងៃទី ២១ នេះ​ហើយ​។

អូ ភ្លេច​ឲ្យ​ឈឹង! ខ្ញុំ​មាន​បទ​ចម្រៀង​មួយ​ដែរ ដែល​គេ​នាំគ្នា​ចាក់​រាំ​នៅថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​ គឺ​បទ ចង់​បាន​ប្រពន្ធ​ខ្មែរ ច្រៀង​ដោយ ខេមរៈ សេរីមន្ត​៖

9 thoughts on “ក្រោយ​ពី​ចូល​ឆ្នាំ​រួច​

  1. ចង់​ដើរ​លេង​ដែរ តែ​មិន​ដឹង​ទៅ​ណាទេ បើ​គ្មាន​ស្រី​ស្អាត​ទៅ​ជាមួយ​ផង​! គ្មាន​ពេល​ទៅ​លេង​គប់​ទឹកទេ បើ​អង្គុយពែន​វាត​វង់​រហូត​ហ្នឹង​។😆😆😆

  2. អត់​បាន​ទៅ​ណា​ ក្រៅ​ពី​ទឹក​ដី​កំពង់​ចាម​ទេ​បង​អើយ! គឺ​ឆ្លង​សាឡាង​ពី​កង​មាស ទៅ​​កោះសូទិន និង ពី​កោះ​សូទិន ទៅ​កង​មាស តែ​ប៉ុណ្ណឹង​ឯង​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s