ចម្រៀង · ពត៌មានកំសាន្ដ · ព័ត៌មាន

ក្រុមតន្ត្រី​បង​ប្អូន​


ក្រុមតន្ត្រីបងប្អូន
ក្រុមតន្ត្រីបងប្អូន

ក្រុម​តន្ត្រី​បង​ប្អូនSibling Band គឺ​ជា​ក្រុម​តន្ត្រី​ដែល​បាន​ចាប់​កំណើត​នៅ​ថ្ងៃទី ១៤ ខែ កញ្ញា​ ឆ្នាំ ២០០៧ មាន​សមាជិក​ទាំង​អស់ ៦​នាក់​។ សមាជិក​ទាំង​នោះ​រួម​មាន​៖

  1. ភីស កាន់ ហ្គីតា សូឡូ និង​ជា​ប្រធាន​ក្រុម (ឈរ​នៅ​ខាង​ស្ដាំ​ដៃ​បំផុត)
  2. ភុត​ចាន់ណា កាន់​អកកាដង់ និង​ជា​អនុប្រធានក្រុម (ឈរ​ខាង​ឆ្វេង​ដៃ បន្ទាប់​ពីភីស)
  3. ស្រីនា កាន់ខាង​ស្គរ (ឈរ​ខាង​ឆ្វេង​ដៃ បន្ទប់​ពី​ចាន់ណា)
  4. លីវ៉ន កាន់​ហ្គីតាប៉ាស់  (ឈរ​ខាង​ឆ្វេង​ដៃ​បំផុត)
  5. កាកា កាន់ក្លារីណែត និង វាយ​​ស្គរដៃ (អង្គុយខាង​ស្ដាំ​បំផុត)
  6. ប៉ាវ រ៉ៃចូ កាន់​ក្លារីណែត និង វាយ​ស្គរដៃ (អង្គុយ​ខាង​ឆ្វេង​ដៃ​បំផុត​)។

សមាជិក​ទាំង​ប្រាំមួយ​នាក់​នេះ ត្រូវ​បាន​ហ្វឹកហាត់​ដោយ​លោក​គ្រូ កែវ ផេន។ កាល​ពី​មុន​ពួក​គេ​ជា​កុមារ​ ដែល​រស់​នៅ​ក្នុង​គ្រួសារ​ក្រី​ក្រ​លំបាក​។ ដោយ​សារ​ស្រឡាញ់​តន្ត្រី ធ្វើ​ឲ្យ​ពួក​គេ ចង់​ទៅ​រៀន​ភ្លេង​។ ឪពុក​ម្ដាយ​ របស់​ពួក​គេ បាន​បដិសេធ​នូវ​សំណើ​របស់​ពួក​គេ។ ប៉ុន្តែ ក្រោយ​ពី​បាន​ឃើញ នូវ​ទេពកោសល្យ​របស់​ពួកគេ ជាមួយ​ឧបករណ៍​ភ្លេង ពួក​គាត់​ក៏​បាន​អនុញ្ញាត​ ឲ្យពួក​គេ​ទៅ​រៀន​។ ក្រោយ​ពី​រៀនរួច​ហើយ ធ្វើ​ឲ្យ​ទេពកោសល្យ​របស់​ពួក​គេ កើន​ឡើង​មួយ​កំរិត​ទៀត​។ ឥ​លូវ​នេះ ពួក​គេ​អាច​លេង​ ឧបករណ៍​តន្ត្រី​ជាមួយ​គ្នា បាន​យ៉ាង​ពីរោះ​។ ក្រោយ​ពី​បាន​ទទួល​ ការ​គាំ​ទ្រ​ពី​ប្រិយ​មិត្ត​ហើយ ពួក​គេ​បាន​ជួប​នឹង​បញ្ហា​មួយ​ គឺ​ខ្វះ​ខាត​ថវិកា​ ក្នុង​ការ​សិក្សា​បន្ត​។ ប៉ុន្តែ​ ដោយ​មាន​ជំនួយ​បន្ថែម​ពី FCOSO ពួក​គេ ក៏​អាច​សិក្សា​ភ្លេង​បន្ត​ទៀត​៕

2 thoughts on “ក្រុមតន្ត្រី​បង​ប្អូន​

  1. តាមពិត​ទៅ ខ្ញុំ​ក៏​បាន​ឃើញ​នូវ​ស្នាដៃ​របស់​ពួក​គេ​ដែរ, ចំ​ពោះ​ខ្ញុំ​វិញ​គិត​ថា សមត្ថភាព​របស់​ពួក​គេ នៅ​មិន​ទាន់​អាច​យក​ជា​លក្ខណៈ អាជីព​ ឡើយ ប៉ុន្តែ​គឺ​ល្អ​ណាស់ ខ្ញុំ​ជៀ​ថា​ថ្ងៃ​ក្រោយ​គេ​អាច​ក្លាយ​ទៅ​ជា​ក្រុម​ភ្លេង​ដែល​ខ្លាំង​ជា​សព្វថ្ងៃ​នេះ។ ព្រោះ​ថា​ពួក​គេ​នៅ​ក្មេង​តែ​មាន​សមត្ថភាព អាច​ធ្វើ​បាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s