ចំណេះដឹង · ព័ត៌មាន

ត្រឡប់ទៅមើលកាលពី១២ឆ្នាំមុន


ហឹម… គិតទៅៗ តែមួយភ្លែតសោះ រយៈពេល១២ឆ្នាំបានកន្លងផុតទៅហើយ។ ទោះ​បី​ជាឥលូវ យើងបានរស់នៅដោយក្ដីសុខ មានសុវត្ថិភាពគ្រប់ៗគ្នាក៏ដោយ ក៏​អតីតកាល​បានធ្វើឲ្យយើងឈឺចាប់ និងបានចងចាំវាទុកមកដល់បច្ចុប្បន្ន។ ភាពឈឺចាប់របស់ ជនជាតិខ្មែរយើងនោះ គឺមានច្រើនរាប់មិនអស់ណាស់ទៅហើយ។

លោក សម រង្ស៊ី

ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩៩៧ គឺកាលពី១២ឆ្នាំមុន នៅទីក្រុងភ្នំពេញ មាន​ព្រឹត្តិកាណ៍​មួយ​គួរ​ឲ្យរន្ធត់ និង សោក​សង្រេង​បំផុត បានផ្ទុះឡើង នៅ​កណ្ដាល​ក្រុង។ ក្នុង​ខណៈ​ពេល​ដែលមាន ក្រុម​បាតុកម្មមួយក្រុម ដែលដឹកនាំដោយ មេដឹក​នាំ​គណបក្សប្រឆាំងលោក សម រង្ស៊ី នៅ​មុខអតីតអាគារ​រដ្ឋ សភា ជាតិនៃកម្ពុជា។ នៅពេលនោះ មានជន​មិន​ស្គាល់មុខ មួយ​ក្រុម បានបោះគ្រាប់ បែក​ទៅ​លើ​ក្រុម​បាតុករ ធ្វើឲ្យមានមនុស្ស ១៩នាក់ បានស្លាប់ និង​ជាង​១៥០​នាក់​ទៀត រងរបួស។ ព្រឹត្តិកាណ៍នេះ បានកើត​ឡើងក្នុង​ខណៈ​ពេល ដែល​ស្ថានភាព នយោបាយនៅ ក្នុងប្រទេសកម្ពុជា មាន ភាព​រង្គោះ រង្គើ​ឡើង។

លោក សម រង្ស៊ី និង លោក ជា វិជ្ជា
លោក សម រង្ស៊ី និង លោក ជា វិជ្ជា

នៅ​ពេល​ដែល​មាន​ព្រឹត្តិកាណ៍​នេះ បាន​កើត​ឡើងគឺខ្ញុំ​ពុំទាន់​ដឹងក្ដីអ្វីទេ តែ​ក្រោយ​មក​ដោយ​សារ លឺពីឪពុក ម្ដាយ និងឯកសារ​​​មួយចំនួន ធ្វើ​ឲ្យ​ខ្ញុំមាន​ចិត្ត​ចង់ស្រាវជ្រាវ និង​ស្វែងរកការពិត នៅ​ជុំវិញ​ព្រឹត្តិកាណ៍នេះ។ ចុងក្រោយ បំណង​របស់ខ្ញុំ ក៏​បាន​សំរេច គឺ​បាន​ស្វែង​រកឃើញ ឯកសារ​ដ៏សំខាន់មួយ របស់​សាក្សី​ដែល បានឃើញព្រឹត្តិកាណ៍ នេះផ្ទាល់។ ឯកសារ​នេះ ត្រូវ​បានផ្ដល់ ដោយ​ទីភ្នាក់ងារប៉ូលីស​អន្តរជាតិ FBI ។ ខ្ញុំពុំ បាន​រៀបរាប់​វែង​ឆ្ងាយ​ទេ ទុក​ឲ្យ​ឯកសារ​ទាំង​ពីរ​នេះ រ៉ាយរ៉ាប់ ពី​ភាព​តក់ស្លុត និង​គួរ​ឲ្យ​ភ័យខ្លាច នៃ​ព្រឹត្តិកាណ៍​​ពិតៗ ជាក់ស្ដែង ដែល​សាក្សីបានឃើញនឹងភ្នែកស្រស់ ចុះ។

ចុចលើតំណភ្ជាប់ខាងក្រោម ដើម្បីទាញយកឯកសារ៖

មើលបន្ថែម៖

Advertisements

3 thoughts on “ត្រឡប់ទៅមើលកាលពី១២ឆ្នាំមុន

  1. តាមពិត​ឃាតករ​រកឃើញតែ​ពេលរកឃើញគឺឃាតករ​ស្លាប់បាត់ហើយ គឺជា​សំលាប់​បំបិទ​មាត់​យ៉ាងពិតប្រាកដ។ លោក​សមរង្សីរួចផុតពីសេចក្តីស្លាប់ គឺដោយ​បាន​អង្គរក្ស​ចិត្ត​ស្មោះ​ម្នាក់រងគ្រាប់ជំនួស។ អោយ ពួកស្អីចិត្តអាក្រក់សំលាប់មនុស្សគ្មាន​ប្រណី​បែបនេះ​។

  2. វា​ពិត​ជា​សោក​សង្រេង ដល់​ប្រជាជន​ខ្មែរ​យើង​ ជា​ជន​ស្លូត​ត្រង់​ ដែល​ត្រូវ​ស្លាប់​រងោករងួយ​ ពេញ​ផ្លូវ។ ហឹម… មិន​អាច​ជួយ​អ្វី បាន​ បាន​ត្រឹម​តែ​សោក​ស្ដាយ។

  3. រឿង​នេះ​រក​មិន​ងាយ​ឃើញ​ទេ។
    តែ​បើ​ធ្វើ​ដាក់​ម្ខាង​ទៀត​វិញ ធានា គ្រាន់​តែ​គិត​មិន​ទាន់​ធ្វើ​ផង​ ប៉ូលីស​ចាប់​បាន​បាត់​ទៅ​ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s