ចំណេះដឹង · បទពិសោធន៍ខ្លីៗ

ទឹករំអិល Number One Plus ធ្វើឲ្យមុខបាត់មុន ?


ទឹករំអិល Number One Plus
ទឹករំអិល Number One Plus

ស្ដាប់ទៅ វាគួរឲ្យចម្លែក ដែលថា ទឹករំអិល Number 1+ អាចធ្វើឲ្យមុខបាត់មុនបាន។ ប៉ុន្តែ​នេះគឺជាសម្ដី ដែលខ្ញុំទទួលបានអ្នកគ្រូជីវវិទ្យា នៅឯសាលា។ បើតាម​ការ​រៀបរាប់​របស់​គាត់ពីដំបូង គឺថា គាត់ក៏ពុំដែលដឹងថា ទឹករំអិល​ស្អីគេហ្នឹង​អាចធ្វើឲ្យបាត់​មុនលើ​មុខ ដែរ ប៉ុន្តែដោយសារមានអតិថិជនរបស់គាត់ម្នាក់ បានជាវយក​ទឹករំអិលនេះ​ពីគាត់​។ ក្រោយមក អ្នកគ្រូគាត់ចេះតែឆ្ងល់ថា ហេតុអីបានជាមុខអតិថិជនម្នាក់នោះ ចេះ​តែ​ស​ទៅៗ ស្អាតទៅៗ គាត់ក៏សួរទៅ ហើយទើបដឹងថា អតិថិជនរូបនោះយក ទឹក​រំអិល Number1+ ទៅលាបមុខសោះ។ ខ្ញុំក៏ពុំដែលដឹង ពុំដែលឮរឿងនេះ ពីមុនមកដែរ។ ក្រោយ​ពេល ដែលអ្នកគ្រូ និយាយចប់ ស្រាប់តែមានមិត្តរួមថ្នាក់ខ្ញុំ ជាច្រើន នាំ​គ្នា​ប្រជែង​ទិញ ទឹករំអិល Number One Plus នេះពីគាត់តែម្ដង។ មិនដឹងថា វាមាន​ប្រសិទ្ធ​ភាព​យ៉ាង​ណាទេ មានតែចាំមើលមុខពួកគេហើយ៕

9 thoughts on “ទឹករំអិល Number One Plus ធ្វើឲ្យមុខបាត់មុន ?

  1. អីគេពិសិដ្ឋ ពត៌មានអីប្លែកម៉្លេះ។ ហើយមិត្តភក្តិរួមថ្នាក់ពិសិដ្ឋ នាំគ្នាប្រជែងទិញ ទឹករំអិល Number One Plusទៀត។ ហាហា មិនដឹងថារឿងនឹងពិតឬអត់ទេនៀក

  2. ធ្លាប់លឺគេថាដែរ ហើយ​ក៏មាន​គេ​សរសើរ​ថា​មាន​ប្រសិទ្ធភាព​ច្រើន​នាក់​ដែរ! ហើយ​អ្នកប្រើពាក្យអាណា គួរ​យក​ទៅអោយ​ញាតិសន្តាន​សាក​មើលទៅ!

  3. ទឹករំអិល Number One Plus អូហ៍ ដូចជាធ្លាប់លឺនៅកន្លែងណាមិនដឹង អូ៎ គឹគេ
    ផ្សាយក្នុង TV ទិញស្អី!! ទិញស្រោម គេថែម អាហ្នឹងឲ្យ free ។ ហើយគេយកវាទៅ
    លាបលើមុខម៉េចកើត  ….អ្នកគ្រូជីវវិទ្យា នៅឯសាលាប្រហែលជាធ្លាប់ឲ្យប្តីលាប
    អោយហើយ​ បើទៅ បានជាផ្សព្វផ្សាយឲ្យសិស្សប្រើដែរ។ សុំទោស ខ្ញុំគ្មានបំណង
    ថាឲ្យទេ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s