បទពិសោធន៍ខ្លីៗ · ព័ត៌មាន

រង្វាន់ ១.០០០.០០០ ផោនអង់គ្លេស សំរាប់អ្នកប្រើប្រាស់ Gmail


អត្ថន័យចុតហ្មាយ

Subject: Contact Mr James McMillian

Dear Sir / Madam,

This mail is to bring to your notice that your email emerged as one of our winning email address in our last lotto sweepstakes programme that made you automatically a winner of the sum of 1,000,000.00(G.B.P).

In order to claim your prize from the lottery board, you are required to fill out the claim’s processing form and send it to our claims officer here in the UK with the details below:

Name Of Claims Officer:Mr James McMillian
Email address: g9866177@googlemail.com

Below is the claims form you are required to fill:

PAYMENT PROCESSING FORM
1.FULL NAMES:
2.ADDRESS:
3.SEX:
4.AGE:
5.MARITAL STATUS:
6.OCCUPATION
7.TELEPHONE NUMBER:
8. COUNTRY:

Sincerely,
Maria Phillips
Online Coordinator

បរិយាយធិប្បាយ

សំបុត្រខាង​លើនេះ មាន​ន័យថា លោក​អ្នក​ត្រូវ​បាន​ឈ្នះ​រង្វាន់​ចំនួន ១.០០០.០០០ ផោន​អង់គ្លេស ប្រហែល​នឹង ១.៧០០.០០០ ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ការ​ចាប់ឆ្នោត​​ផ្សង​សំណាង​ដល់​អ្នក​ប្រើប្រាស់​សេវា Gmail ទាំង​អស់​ ដែល​រៀប​ចំ​ឡើង​ដោយ ក្រុមហ៊ុន Google។ ដើម្បី​យក​រង្វាន់​នេះ លោក​អ្នក​ត្រូវ​ផ្ញើ​នូវ​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ទៅ​លោក James McMillian ដើម្បី​បើក​រង្វាន់​។

ប្រត្យក្សការណ៍

ការ​ពិត​ ក្រុមហ៊ុន Google ពុំ​មាន​ការ​ចាប់​ឆ្នោត ឬ​ការ​ផ្ដល់​រង្វាន់​អ្វី​នោះ​ទេ​។ នេះ​គឺ​ជា​សំបុត្រ​បន្លំ​មួយ​ ដែល​ផ្ញើ​ដោយ​ពួក​អគតិ ទមិឡ ពួក​បាតសង្គម ដែល​ប្រើ​ចំណេះ​ដឹង​របស់​ខ្លួន​ ទៅ​ធ្វើ​បាប​អ្នក​ដទៃ និង​បោក​ប្រាស់​អ្នក​ដទៃ​។ ពួក​គេបាន​​លួច​យក​ឈ្មោះ​ក្រុមហ៊ុនធំៗ ដូច​ជា ក្រុមហ៊ុន Google ជាដើម ដើម្បី​បន្លំភ្នែក​អ្នក​ទទួល​សំបុត្រ​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍ផ្ទាល់​ខ្លួន​​។ នៅ​ពេល​ដែល​ជន​រងគ្រោះ​​ទទួល​សំបុត្រនេះ អ្នក​ដែល​មិន​ដឹង​ ប្រាកដ​ជា​ផ្ញើ​នូវ​ព័ត៌​មាន​សំខាន់​ៗ ដល់​ពួក​គេ​​​។ បន្ទាប់​មក ពួក​ទមិឡ​នោះ ក៏​ផ្ញើ​សំបុត្រ​មក​វិញ ដោយ​ទាម​ទារ​នូវ​ប្រាក់​ឈ្នួល​សំរាប់​បើក​រង្វាន់​នេះ។ ជន​រង​គ្រោះខ្លះ ដោយ​ចង់​បាន​រង្វាន់​ធំ ក៏​ផ្ញើ​នូវ​លេខ​កាត​ធនាគារ ឬ​គណនី​ធនាគារ​ឲ្យ​ដល់​ពួក​គេ​។ ប៉ុន្តែ​នៅ​ចុង​ក្រោយ​ ជន​រងគ្រោះ​គ្មាន​ទទួល​បាន​អ្វី​ទាំង​អស់ គឺ​បាន​ត្រឹម​តែ​បាត់​បង់​ប្រាក់​កាស​មួយ​ និង​ចាញ់​ការ​បោក​ប្រាស់​របស់​ពួក​ទមិឡ​ទាំង​នោះ​។

ដំបូន្មានពីវាចិកហារី

អ្នក​ទាំង​អស់​គួរ​តែ​ប្រុងប្រយ័ត្ន នៅ​ពេល​ដែល​លោក​អ្នក​ទទួល​បាន​សំបុត្រ ដែល​ទាម​ទារ​ឲ្យ​បំពេញ​នូវ​ព័ត៌មាន​សំខាន់ៗ ផ្ទាល់​ខ្លួន​របស់​អ្នក​។ អ្នក​ទាំង​អស់​គ្នា ក៏​គួរ​តែ​គិត​ពិចារណា​ផង​ដែរ​ថា ហេតុអី​ក៏​យើង​អាច​ឈ្នះ​រង្វាន់​អ្វី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​នេះ ដោយ​យើង​ពុំ​បាន​ធ្វើ​អ្វី​បន្តិច​សោះ​។ ទោះ​ជា​ឈ្នះ​ក្ដី ក៏​យើង​ត្រូវ​ឆ្លង​កាត់​ការ​ចុះ​ឈ្មោះ​នៅ​វែបសាយ​ណាមួយ​ ដើម្បី​ប្រកួត​ប្រជែង​ ឬ​ធ្វើ​ការ​ចាប់​ឆ្នោត​ ហើយ​រង្វាន់​ទៀត​សោត ក៏​មិន​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះ​ដែរ​។ នេះ​គឺ​ជា​បទពិសោធ​មួយ​ដែល​ខ្ញុំ​ទទួល​បាន ហើយ​សូម​ឲ្យ​ទាំង​អស់​គ្នា កុំ​ចាញ់​បោក​ពួក​ជន​អគតិ​ ទមិឡ បាតសង្គម​ទាំង​នោះ​ឲ្យ​សោះ​៕

4 thoughts on “រង្វាន់ ១.០០០.០០០ ផោនអង់គ្លេស សំរាប់អ្នកប្រើប្រាស់ Gmail

  1. ធ្លាប់ជួបបញ្ហានេះដែរ តែដំបូងដូចអរដែរ​ ដល់តែដាក់សារមួយទៅ ដឹងថាវាបោក ក៏ជេរមួយសារទៀត វាលែងតបមក ហាសហា៎ ឮថានៅខ្មែរមានអ្នកខ្លះវាបោកបាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s