ពិសិដ្ឋ · ព័ត៌មាន · អន្តរបណ្ដាញ

គំរោងបកប្រែ Hi5 ជាខេមរភាសា


ខ្ញុំឃើញ វែបសាយ ធំៗ មួយ​ចំនួន មាន​ជំរើស​ភាសា​ជាច្រើន ហើយ​ឃើញ​ថា ភាសា​ខ្មែរ​យើង​នៅ​ពុំ​ទាន់​មាន​នៅ​ឡើយ។ ដូច្នេះខ្ញុំ​ក៏​សំរេច​ចិត្ត​ចូល​រួម​អភិវឌ្ឍ​ភាសាខ្មែរ ដោយ​បាន​ផ្ញើជាសំណើ​មួយ​ដល់​អ្នក​បង្កើត​វែបសាយ​ហាយ​ហ្វាយ (Hi5) ដើម្បីសុំសិទ្ធបកប្រែជាភាសាខ្មែរ។ គេ​ក៏​បាន​យល់​ព្រម​នឹង​សំណើ​នេះ។ ប៉ុន្តែ​ក្នុង​ការ​បកប្រែ​នេះ ខ្ញុំ​មាន​នៅ​មាន​ការ​លំបាក​ច្រើន ដោយសារ​ពាក្យ​បច្ចេកទេស​នៅក្នុងវែបសាយ​នោះ ពុំ​ដឹង​ថា​ត្រូវ​បក​ជាភាសា​ខ្មែរ​ថាដូចម្ដេច ដើម្បីឲ្យសម ហើយ​មានន៏យគ្រប់គ្រាន់​។ ពាក្យទាំងនោះរួមមាន៖

Profile; Body; Header; Fives; Tweak; Scroll; Navigation; Configurations; Scrapbook; Application; Button; Skin; Online; Border; Mouse over effect; Field …

ហើយនឹងពាក្យជាច្រើនទៀត ដែល​ខ្ញុំ​បកប្រែរួចហើយ តែគិត​ថា ពុំទាន់​សមនៅឡើយ​។ ដោយសារ​តែ​ខ្ញុំ​ពុំ​ទាន់​មាន​បទពិសោធ​ខាង​បកប្រែ​វែបសាយ ដូច​នេះ​សូម​អ្នក​ទាំង​អស់​គ្នា​ជួយ​ផ្ដល់​ជា​មតិយោបល់​ដល់​ខ្ញុំ​ផង​។

10 thoughts on “គំរោងបកប្រែ Hi5 ជាខេមរភាសា

  1. ហ៊ើយ! ច្រើន​ម្ល៉ឹងៗ​ នរណា​បក​អស់។ ចាំ​ខ្ញុំ​ជួយ​ផ្ដល់​យោបល់​ខ្លះៗ៖
    Profile: ទម្រង់
    Body: តួ
    Header: ក្បាល
    Application: កម្មវិធី
    Field: វាល
    Border: ព្រំដែន
    Online: ភ្ជាប់​អ៊ីនធើណែត
    Configuration: តំរៀប​ចំ
    ……😆😆😆😉

  2. ចំពោះ​ការ​បក​ប្រែ Hi5 នឹងខ្ញុំ​បាន​ចួល​រូមបក​ប្រែ​បាន​១០ ទៅ​២០​ពាក្យដែរ មក​ដល់​ពេល​នេះ​ នៅ​សល់​បន្តិច​បន្តូច​ទេ​នឹង​ចប់​ហើយ ព្រោះ​មាន​បងប្អូន​ខ្មែរ​យើង​ចួល​រូមបក​ប្រែ​ច្រើន​គួសមដែរ មាន​បឿន រចនា និង​ជាច្រើន​ទៀត សូមមើ​ទីនេះ ក្រុម​អ្នក​បកប្រែ hi5 ជាភាខ្មែរ។ ចំនែក Facebook នោះ​ពិត​ជាល្បីខ្លាំណាស់ វាជាប់លំដាប់ថ្នាក់​លេខពី២ បន្ទាប់ពី Myspace បើតាម alexa។ Facebook នេះ​ទើប​ដំនើការ​បាន​ប្រហែល​៣ ៤​ឆ្នាំប៉ុណ្ណោះ អនាគត វានឹង​អាច​ឈាន​ឡើង​លំដាប់លេខ​មួយ​លើ​ពិភពលោក​សំរាប់​គេហទំព័រ បណ្ដាញសង្គម(Social Network)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s