គណិតវិទ្យា

លំហាត់​ប្រឡង​ឆមាស


ហេហេហេហេហ!!!!!!!!!!! អូយ! ប្រឡង​ឆមាស​ពេញ​មួយ​អាទិត្យ​ ហត់​ណាស់​។ នៅ​សល់​តែ​មួយ​ថ្ងៃទៀត​ទេ គឺ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ត្រូវ​ប្រឡង​គណិតវិទ្យា​ទៀត​។ ថ្ងៃនេះ ​ក៏​ឆ្លៀត​មក​លេង​អ្នក​ទាំង​អស់​គ្នា។ ឆ្លង​កាត់​ការ​ប្រឡង​ប្រាំមួយ​ថ្ងៃ​នេះ ខ្ញុំ​បាន​ជួប​លំហាត់រូបវិទ្យា ​គិត​ថា​ជា​លំហាត់​ល្អ​ដែរ​ ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​សាក​ល្បង​ដោះ​ស្រាយ​លមើល៖

  • កាណូត​មួយ​ធ្វើ​ដំណើរ​ស្រប​ចរន្ត​ទឹក​ពីA ទៅ​B ចំណាយ​ពេល​អស់​បីម៉ោង។ បន្ទាប់​កាណូត​ក៏​ត្រឡប់​ពី​B មក A វិញ ប្រើ​រយៈពេល​អស់​ប្រាំមួយ​ម៉ោង។ សំណួរ​សួរ​ថា តើ​កាណូត​ត្រូវ​ចំណាយ​ពេល​អស់​ប៉ុន្មាន ប្រសិន​បើ​កាណូត​ធ្វើ​ដំណើរ​ពីA ទៅ​B ដោយ​មិន​ប្រើ​ម៉ាស៊ីន?

22 thoughts on “លំហាត់​ប្រឡង​ឆមាស

  1. ចងហើយតើស្រ៊ុន តែដោះស្រាយចេញតែ ៤ម៉ោងកន្លះចឹង
    F1 + F2 = 3
    F1 – F2 = 6
    (F1 កំលាងម៉ាស៊ី F2 កំលាំងទឹក)
    រកឃើញ F1 = F2 = 1.5
    ចឹងហើយ បើអត់ម៉ាស៊ីន ប្រើពេលអស់ ៤ម៉ោងកន្លះ ហេហេ គិតមេចនៅតែចេញចឹង❓

  2. ចម្លើយ​វានោះ គឺ ១២ម៉ោង។
    របៀបដោះស្រាយគឺ យកចំងាយចរ យក​មក​ផ្ទឹម​គ្នា រួច​ឃើញ​ល្បឿនកាណូត យកទៅជំនួស​សមីការដើម​វិញ នឹង​ឃើញ​ល្បឿន​ម៉ាស៊ីន​ហើយ​។
    បងសុភា សាក​ម្ដង​ទៀត​មើល​។
    បុត្រ៖ ខ្ញុំ​ក៏​ចង់​ជប់លៀង​ខ្លះដែរ!😉

  3. តាង d ចំងាយរវាង AនិងB។ Vb ល្បឿនទូកធៀបទឹក Vw ល្បឿនទឹកធៀបដី។
    គេបានសមីការ៖
    Vb+Vw = d/3
    Vb-Vw = d/6
    គេចង់រករយៈពេលដែលគេត្រូវការ ដើម្បីធ្វើដំនើរ​ពីAទៅB មានន័យថា​យើងត្រូវរកល្បឿន​ទូក​ពេលអត់មានម៉ាស៊ីន គឺថា​ល្បឿនទូក​ស្មើល្បឿនទឹក។
    ដកអង្គទាំង២នៃសមីការហើយចែកនឹង២ ឃើញ
    Vw = (d/3-d/6)/2=(d/6)/2=d/12

    12ជារយៈពេល​ដែលគេប្រើ។(រយៈពេលស្មើចំងាយចរចែកល្បឿន។)
    បើចង់​ដឹងថែមទៀត មករៀនគួរផ្ទះខ្ញុំមក ខ្ញុំយកតែមួយម៉ោង១០០អឺរ៉ូទេ។ ចុះឈ្មោះ​មុខគេ បានគូផុនបញ្ចុះតំលៃ ១០០%។ ប្រញាប់ឡើង។ 😆

  4. ប្រាកដណាស់ ព្រោះតាំងពីខ្ញុំ​ប្រកាសបើកគួរ​មក ជិត១០០ឆ្នាំហើយ​កុំអោយតែមាន​អ្នកណាមកចុះឈ្មោះ។ ឥលូវ​វិបត្តិសេដ្ឋកិច្ចពិភព​លោក​ដុនដាបផង បើមិនចេះ​ផ្សាយពាណិជ្ជកម្មបញ្ចុះ​១០០%​អីគេ សំរាប់​ទាក់ម៉ូយ​ទេ ច្បាស់ជា​រលំហើយ។ ប្រញាប់​ជិះ​កុងកកម៉ោ ចាំខ្ញុំជិះកង់​ទៅទទួល​ដល់ព្រលានយន្តហោះ។😀

  5. គ្មានចំលើយ ព្រោះ​កាណូតគ្មានម៉ាស៊ីន ចឹងកាណូតនៅនិងថ្កល់ វាមិនមានចលនា ល្បឿនស្មើ០ ចំងាយចរស្មើ០ ដូចនេះរយៈពេលស្មើ០។ ហាហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s