ពិសិដ្ឋ

តើវានឹង​ល្អ​យ៉ាង​ណា ប្រសិន​បើ​ខ្មែរ និង​ថៃ ក្លាយ​ជា​បង​ប្អូន​នឹង​គ្នា​?


តើ​វា​នឹង​ល្អ​យ៉ាង​ណា​ទៅ ប្រសិន​បើ​ខ្មែរ និង​ថៃ ក្លាយ​ជា​បង​ប្អូន​នឹង​គ្នា? នេះ​ជា​សំណួរមួយ ដែល​ខ្ញុំ​តែង​តែ នឹក​គិត ហើយ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ ខ្មែរ​ និង​ថៃ​ឈ្មោះ​គ្នា ដូច​សព្វ​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ថា សោកស្ដាយផង និង​ខឹង​ផង​។

បើ​យើង​សិក្សា​តាម​ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទំលាប់ យើង​ឃើញថា ខ្មែរ និង​ថៃ ស្ទើរ​តែ​មាន​ប្រពៃណី វប្បធម៌​ អក្សរសាស្ត្រ​ដូច​គ្នា​ទៅ​ហើយ​។ ខ្ញុំ​តែង​តែ​ស្រមៃ​ថា ថ្ងៃ​ណាមួយ​ ប្រទេស​ទាំង​ពីរ​នឹង​អាច​ក្លាយ​ជា​មិត្ត​នឹង​គ្នា​បាន​។ ខ្ញុំ​ប្រាថ្នា​សុំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​បងប្អូននឹងគ្នា រួបរួម​គ្នាដើម្បី​ឈ្មោះ​ល្បី​របស់​ប្រទេស​របស់​ខ្លួន​ នៅ​ក្នុង​អាស៊ី ក៏​ដូច​ជា​លើ​ពិភព​លោក ព្រោះ​ថា ប្រទេស​ទាំង​ពីរ ថៃ និង​សៀម សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ ​មួយ​រៀងៗ​ខ្លួន​។

ចំពោះ​បញ្ហា​ប្រវត្តិសាស្ត្រ ខ្ញុំ​ដឹង​ថាអ្នក​សិក្សា​ខ្មែរ​មួយ​ចំនួន​ធំ តែ​ង​តែ​មាន​ចិត្ត​ស្អប់ ក្នាញ់​ប្រទេស​ថៃ ​ ឯ​អ្នក​សិក្សា​ថៃ ក៏មិន​​តិច​ដែរ ដែល​មាន​អារម្មណ៍​ខឹង​សម្បារ​នឹង​ប្រទេស​ខ្មែរ​។ និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ស្អប់​ថៃ​​ដែរ​។ តែ​យើង​គួរ​តែ​នាំ​គ្នា​គិត​មើល អរិយប្រទេស នៅ​ប៉ែក​ខាង​អីរ៉ុប នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ សុទ្ធ​តែ​មាន​ការ​បង្ហូរ​ឈាម​គ្នា ឈ្នានីស​គ្នា ដណ្ដើម​ទឹក​ដី​គ្នា​ទៅ​វិញ​ទៅមក មិន​បាច់​មើល​សម័យ​យូរ​លង់​ណា​​ទេ មើល​តែ​សង្គ្រាម​លោក​លើក​ទីមួយ និង​ទី​ពីរ​ទៅ​ប្រាកដ​ជា​ដឹង​ហើយ​។ តែ​ឥលូវ​ ពួក​គេ​នៅ​តែ​ឈ្មោះ​គ្នា​ឬ? ស្អប់​គ្នា​ឬ? មិន​មែន​ទេ ឥលូវ​នេះ ពួក​គេ​កំពុង​តែ​ចាប់​ដៃ​គ្នា​ សហការ​គ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស​រៀង​ៗ​ខ្លួន​។ ឥលូវ​ សូម​ត្រឡប់​មក​ប្រទេស​នៅ​ក្បែរ​ៗ​យើង​វិញ។ យើង​ឃើញ​ថា ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ ក៏​មាន​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់​ដែរ​។ ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ឈ្នានីស​គ្នា​ទៅវិញ​ទៅ​មក​។ ប៉ុន្តែ​ឥលូវ​គេ​ចេះ​សហការ​គ្នា អត់​ឱន​គ្នា​ទៅវិញ​ទៅ​មក​ ដែល​ធ្វើ​ប្រទេស​ពួក​គេ​រីក​ចម្រើន ដែល​ស្ទើរ​តែ​ពុំ​ជឿ​។

ចុះ​ពួក​យើង ហេតុ​អី​ក៏​ពួក​យើង​មិន​ធ្វើ​ដូច​គេ? ហេតុ​អី​ពួក​យើង​ចេះ​តែ​ឈ្លោះ​គ្នា​ដូច្នេះ​?

ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​ចេះ​អត់​ឱន​ឲ្យ​គ្នា និង​ចង់​ឲ្យ​ប្រជាជន​ទាំង​ពីរ​ចេះ​ស្រលាញ់​គ្នាណាស់​។

10 thoughts on “តើវានឹង​ល្អ​យ៉ាង​ណា ប្រសិន​បើ​ខ្មែរ និង​ថៃ ក្លាយ​ជា​បង​ប្អូន​នឹង​គ្នា​?

  1. វា​ពិត​ជា​មិន​អាច​ទៅ​រួច​ទេ​ពិសិដ្ឋ​អើយ។ បញ្ហា​ជាតិ​និយម​នៅ​អាស៊ី​អគ្នេយ៍​នេះ​វា​ហួស​និស្ស័យ​សម្បើម​គិត​ណាស់ វា​ខុស​ពី​អឺរ៉ុប​ទាំង​ស្រុង។ ជនជាតិ​អាស៊ី​តែង​តែ​មាន​មោទនភាព​ចំពោះ​ជាតិ​ខ្លួន ជួន​កាល​ជា​ជ្រុល​និយម​ហួស​ហេតុ។ បញ្ហា​វា​មិន​មែន​មក​ពី​ប្រទេស​យើង​ទេ វា​ពិត​ណាស់​មក​ពី​ប្រទេស​ថៃ និង​ជនជាតិ​ថៃ​ខ្លួន​ឯង​នេះ​តែ​ម្ដង។ អ្វី​ដែល​មើល​ឃើញ​ជាក់​ស្ដែង​នឹង​ភ្នែក ពិសិដ្ឋ​មើល​ចុះ ប្រទេស​ជិត​ខាង​ទាំង​អស់​គ្មាន​មួយ​ណា​ដែល​ថៃ​រាប់​រក​បាន​ល្អ​ទេ ហេតុ​ដូច​នេះ​អ្នក​ដែល​ត្រូវ​មើល​ខ្លួន​ឯង​ឡើង​វិញ គ្មាន​នរណា​ក្រៅ​ពី​ថៃ​ទេ។ មួយ​វិញ​ទៀត​សោត អ្នក​នយោបាយ​ថៃ​ធ្លាប់​បាន​ធ្វើ​នយោបាយ​ជាតិ​និយម​ថៃ គឺ​ជា​យុទ្ធនាការ​ដ៏​សម្បើម​អស្ចារ្យ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ និង​នៅ​ក្នុង​ពេល​សង្គ្រាម​ត្រជាក់ ហេតុ​ដូច​នេះ​ផ្នត់​គំនិត​អស់​ទាំង​នោះ​វា​ដក់​ជាប់​ក្នុង​សន្ដាន​ថៃ​ពេញ​ខួរ ដែល​មិន​អាច​ងាយ​នឹង​រាប់​រក​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ខ្លួន​បាន ជា​ពិសេស​គឺ​ខ្មែរ​នេះ​ឯង​ដែល​រាប់​បាន​ថា​ជា​សត្រូវ​សួរ​ពូជ​របស់​ជនជាតិ និង​ប្រទេស​ថៃ៕

  2. ពិត​មែន​ហើយ គឺ​ប្រទេស​ថៃ​ខ្លួន​ឯង​ ដែល​មិន​ចង់​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ ប្រទេស​ថៃ បែរ​មាន​ចិត្ត​ចង់​បាន ចង់​លួច​របស់​ទ្រព្យ​របស់​ប្រទេស​ជិត​ខាង​ទៅវិញ។ ខ្លួន​មាន​ទឹក​ដី​ធំ មាន​សេដ្ឋកិច្ចរីក​ចំរើន និង​វិស័យ​ផ្សេង​ៗ​ទៀត មាន​ការ​រីក​ចំរើន​ខ្លាំង​ទៅ​ហើយ​ តែ​ថៃ​នៅ​តែ​មាន​ចិត្ត​ចង់​យក​របស់​គេ​ទៀត​។ ហឹម!!!!!!!! តើ​ពេល​ណា​ ទើប​ថៃ​ភ្ញាក់​ខ្លួន​ទៅ​?

  3. ខ្មែរយើង អោយគេធ្វើល្អជាមួយត្រឹមតែ ៥ ណឹង ធ្វើល្អជាមួយគេដល់ទៅ ១០ ឯណោះ។ ខ្ញុំថាដើមចមម៉ោពីថៃ បើថៃដឹងខ្លួនពិតជាល្អណាស់ ហើយ។ តែទៅមិនរូចទេ​ពូកគាត់ណឹង ឈ្លោះជាមួយគេអោយជុំវិញគ្មានលោះពេល។

  4. មិន​បាច់​ចង​បង​ប្អូន​នឹង​គ្នា​ក៏​បាន​ដែរ ការ​សំខាន់​នោះ​គឺ​ថា​យើង​មិន​មើល​ងាយ​គេ ហើយ​គេ​ក៏​មិន​មើល​ងាយ​យើង តែ​ប៉ុណ្ណឹង​គឺ​ល្អ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។ ឲ្យ​តែ​ប្រទេស​យើង​ខិត​ខំ​កសាង​ឲ្យ​បាន​រីក​ចំរើន​ កុំ​ថា​ឡើយ​ថៃ សូម្បី​តែ​ប្រទេស​ផ្សេងៗ​ក៏​ចង់​មក​ចង​មិត្ត​ដែរ។ ការ​សំខាន់​នោះ​គឺ​ថា មិន​ដឹង​ជា​ស្មាល​ណា​ពេល​ណា ទើប​ប្រទេស​យើង​ស្រួល​បួល​ហ្នឹង​គេ​ឯង​នោះ​ទេ បើ​ចេះ​តែ​មាន​រឿង​រកាំ​រកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មើល​ទៅ​ប្រទេស​គេ ដូច​ជា​អភិវឌ្ឍ​លើស​ប្រទេស​យើង ផុត​ដាច់​កន្ទុយ​ភ្នែក។ សូម​ឲ្យ​មាន​អភ្ភូត​ហេតុ​មួយ​មក​ លោក​អើយ!

  5. សត្រួវរបស់ខ្មែរសូរពួជគឺចោសៀមនិងចោយួនហ្នឺងហើយ។
    ខ្មែរមិនដែលខឺងនឺងលាវទេព្រោះប្រវត្តសាសន៍លាវនិយាយច្បាស់ណាស់គី
    ស្ដេចលាវបាន​ស្ដេចខ្មែររៀបការកួនស្រីនីងប្រគល់ទីកដីឪយលាវដោយសុទ្វចិត្ត។
    ប៉ុន្តែសៀមនីងយួនស្ដេចខ្មែរមិនដែលប្រគល់ទឹកដីដោយសុទ្វចិត្តទេគីសៀមនឺង
    យូនឈ្លានពាន។បើសៀមយល់ថាខ្មែរជាអ្នកជួយសៀមកាលសៀមរត់ពីណងចៅ
    ពីពួកម៉ុងហ្កុលហើយបានទទួលយកអរយ្យធម៍ខ្មែរដលើសលប់នោះខ្មែរប្រកដ
    ជាស្រឡាញ់សៀមណាស់ទៅហើយ។ប៉ុន្តែដោយសៀមមានចិត្តលោពលន់ពេក
    ចង់បានខ្មែរជាចំណុះសៀមទើបខ្មែរយល់ថាវាខុស។សៀមចង់បំបាត់ខ្មែរឪយ
    អស់ដើម្បីលួចយកអរយ្យធម៍ខ្មែរហើយប្រកាស់ខ្លួនថាថៃជាអ្នកបង្កើតអរយ្យធម៍
    ថៃសព្វថ្វៃ។ដួច្នេះហើយទើបថៃដួរអ្វីៗដែលជារបស់ខ្មែរឪយទៅជាឈ្មោះថៃ
    ដួចជាខ្មែរព្រះវិហារឪយទៅជាព្រះវិហន។

  6. បើក្លាយជា​បង​ប្អូន ក៏គ្មាន​ចំនេញអី​ដល់​ខ្មែរដែរ! ព្រោះ​ខ្មែរ​អត់​គាំទ្រផលិតផល​ខ្មែរ​គ្នាឯង​ផង សាក​តា​ស្រុះស្រួល​គ្នាមើល បើ​មិន​ម្នាក់ៗ សំរុក​ប្រើផលិតផល​សៀម មើល​តែកុន​សៀម ពេល​នោះ​ខ្មែរ​ វេទនាជាង​អាឡូវ​នេះ​ទៀត!

  7. ដូច​តែ​បុត្រ​បញ្ជាក់​អញ្ចឹង​ខ្មែរ​យើង​​ស្រលាញ់​សៀម​ឡើង​បាក់​ទឹក​បាក់​ដី​ទៅ​ហើយ កុំ​តែ​សៀម​មើល​ងាយ​ កុំ​អី​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ។
    កាល​ជំនាន់​រឿងយាយ​វរនាថ ខ្មែរ​ពាក់​អាវ​ខ្មៅ​ពេញ​នគរ សូម្បី​ទៅ​ស៊ីការ​គេ។
    ហើយបើ​​មាន​តារាសៀម​មក​សំដែង​ស្រុក​ខ្មែរវិញ មិន​ដឹង​ខ្មែរ​យើង​ជ្រួល​ប៉ុណ្ណា​ទេ។ បរទេសអោយ​តែ​​ក្រៅ​ពី​យួន​ ខ្មែរ​ចូល​ចិត្ត​​ទាំង​អស់(?) (តែប្រហែល​លើក​លែង​ពូក​អាខ្មៅ​ចេញ)

  8. បើដូចមែននោះ វាក៏មិនអាក្រក់ និងក៏មិនល្អណាស់ណាដែរ ប៉ុន្តែអ្វីគឺសំខាន់លើឆន្ទះមិត្តថៃរបស់យើង។ សម្រាប់ខ្មែរ យើងជាជាតិដែលស្រឡាញ់តែសន្តិភាព ព្រោះយើងស្គាល់អស់ហើយនូវសង្គ្រាម

  9. អញ្ចឹង បើ​និយាយ​សរុប​ទៅ គឺ​មាន​តែ​ខ្មែរ​ខ្លួន​ឯង​ទេ តែ​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​អភិវឌ្ឍ​បាន​។ បើ​សិន​ជា​ខ្មែរ​ចេះ​សាមគ្គី​ ធ្វើ​ឲ្យ​ប្រទេស​រីក​ចំរើន​ដូច​អរិយប្រទេស​នោះ សៀម​មុខ​ជា​មិន​ហ៊ាន​មើល​ងាយ​យើង​ទៀត​ទេ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s