ព័ត៌មាន · សៀវភៅរឿងនិទាន

គំរោងហេរី ផោតធ័រវគ្គទី២ ត្រូវរំសាយចោល


ហេរីផោតថ័រវគ្គទី២
ហេរីផោតថ័រវគ្គទី២

កាល​ពី​លើក​មុន ខ្ញុំ​បាន​ចុះ​ផ្សាយ​ថា ខ្ញុំ​នឹង​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ក្រុម បាន​បក​ប្រែ​រឿង Harry Potter And The Chamber Of Secret ជា​ភាសា​ខ្មែរ ហើយ​ថា​ពួក​យើង​កំពុង​ស្វែង​រក​ថវិកា ដើម្បី​បោះ​ពុម្ព​ផង​ដែរ​។ បន្ទាប់​មក​ពួក​យើង​បាន​ទាក់​ទងទៅ​លោក Bernard Krisher ដើម្បី​សុំ​សិទ្ធិ​បោះ​ពុម្ព​ពីអ្នក​ស្រី J.K Rowling ថែម​ទៀត​ផង​។

ប៉ុន្តែ​ឥលូវនេះ ដោយសារ​តែ​កង្វះ​ខាត​ផ្នែក​ថវិកា​ខ្លាំង​ពេក និង​ដោយ​សារ​ការ​សុំ​ជំនួយពី លោក Bernard Krisher ពុំ​បាន​សម្រេច​ផង​នោះ​ ធ្វើ​ឲ្យ​ពួក​យើង​សំរេច​ចិត្ត​រំលាយ​គំរោង​នេះ​ចោល​។ លោក​ Bernard Krisher​ បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​លោក​បាន​ជួយ​ពួក​យើង​ពុំបានសំរេច តាម​រយៈសារ​អេឡិច​ត្រូនិចថា លោក​កំពុង​មាន​គំរោង​ទាក់​ទង​ទៅ​ម្ចាស់​អ្នក​និពន្ធ​សៀវភៅ​មួយ​ចំនួន ហើយ​លោក​នឹង​សុំ​សិទ្ធិ​បក​ប្រែ​ជា​ភាសា​ខ្មែរ ដោយ​ខ្លួន​លោក​ផ្ទាល់​តែ​ម្ដង​។

គំរោង​នេះ ត្រូវ​បាន​ពួក​យើង​សំរេច​រំសាយ​ចោល​មែន តែ​ពួក​យើង​នៅ​មាន​គំនិត​មួយ​ទៀត​ដែរ​គឺ នៅ​ពេល​ដែល​ពួក​យើង​មាន​ថវិកា​គ្រប់គ្រាន់ ពួក​យើង​នឹង​បោះ​ពុម្ព​សៀវ​ភៅនេះ តែ​ពុំ​មាន​លក្ខណៈ​ជាអាជីវកម្ម​ទេ គឺ​បោះ​ពុម្ព​​រួច​ហើយ​ នឹង​ផ្ដល់​ជូន​ទៅ​ខាង​បណ្ណាល័យសាលា ដើម្បី​ទុក​ជា​ស្នាដៃ​ដល់​ប្អូន​ជំនាន់​ក្រោយ​តទៅ​ទៀត​៕

Advertisements

7 thoughts on “គំរោងហេរី ផោតធ័រវគ្គទី២ ត្រូវរំសាយចោល

  1. ខ្ញុំ គិតថាពិសិដ្ឋប្រាកដជាស្គាល់សៀ លីហួង មែនអត់? ព្រោះអីរៀននៅឬស្សីកែវជាមួយគ្នា ហើយគេជាសិស្សមេដាយមាសផង៕​ហាហា ខ្ញុំធ្លាប់លេងបៀជាមួយលីហូងពេលទៅបាត់ដំបង៕ កូននឹងមើលទៅមហាស្លូត មែនអត់? ហាហា គេប្រហែលជាមិនចាំមុខពួកបងៗនៅបាក់ទូកទេ។ តែយ៉ាងណាផ្ញើរសួរសុខទុក្ខលីហួងផង ពីបងៗថ្នាក់ទី១២នៅបាក់ទួកឆ្នាំសិក្សា២០០៧៕ អរគុណពិសិដ្ឋ:D

  2. ពាក្យចិនគេថា អ្នកខ្លាហាន បើមិនប្រយុទ្ធគ្នាមិនស្គាល់គ្នាទេ តែសុវុឌ្ឍី ប្រយុទ្ឋគ្នាដោយបៀវិញណ៎ អស្ចារ្យមែន។
    ពិសិដ្ឋ ពិតជាមានគំនិតខ្ពស់មែន បងនឹកមិនដឹល់ទេនែក។ ជួយគំទ្រ តែនាំគ្នាធ្វើតែពេលទំនេរទៅណា​ កុំភ្លេចរៀន ចង់បានសំណង់ផង 😀

  3. តើ​ពិសិដ្ឋ​អាច​ផ្ញើ​អ៊ីមែល​មក​ខ្ញុំបានទេ រៀបរាប់​ពី​ផែនការលំអិត​ដែល​ក្រុមការងារ​របស់​ពិសិដ្ឋ​គ្រោង​នឹង​ធ្វើ​ដើម្បី​បោះពុម្ភ​សៀវភៅ​នោះលក់ ព្រមទាំង​ថវិការចាំបាច់សំរាប់​បោះពុម្ភដំបូង។
    សូមឆ្លើយ​នឹង​សំនួរបន្ថែម​របស់ខ្ញុំ​ដូចតទៅ៖
    ១. តើពិសិដ្ឋ​សុំ​សិទ្ធ​បកប្រែ​នឹង​លក់​ធ្វើ​អាជីវកម្ម​សៀវភៅ​នោះ​ពីម្ចាស់ដើម​បានសំរេចហើយឬនៅ?
    ២. តើពិសិដ្ឋ​ចង់អោយ​ក្រុមហ៊ុនណាបោះពុម្ភ ហើយតើពិសិដ្ឋ​ចង់លក់វា​ដោយ​របៀបណា?
    ៣.​ តើពិសិដ្ឋ​មានអោយ​គេ proofread និង ត្រួតពិនិត្យ​ខ្លឹមសារ​សៀវភៅ​នោះ​ហើយ​ឬនៅ?

    ខ្ញុំ​ចង់​បានពត៌មានលំអិត​ ថែមទៀតក្រែងលោ​ខ្ញុំមាន​លទ្ធភាព​ជួយបាន។ ខ្ញុំ​ក៏សូមអោយ​ពិសិដ្ឋ​សាកល្បង​យកសៀវភៅ​នេះ​ទៅបង្ហាញ​ក្រុមហ៊ុនបោះពុម្ភ ឬបណ្ឌាគារនានា ដូចជាបណ្ឌាគារអង្គរ ក្រែងលោ​ពួកគេ​មាន​ចំនាប់អារម្មណ៍​ជួយអោយ​សៀវភៅនេះ​បោះពុម្ភចេញលក់​លើ​ទៅផ្សារ​បាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s