ពិសិដ្ឋ

ប្រវត្តិអ្នកស្រីពិសិដ្ឋ ពីលីកា


អ្នកស្រី ពិសិដ្ឋ ពីលីកា
អ្នកស្រី ពិសិដ្ឋ ពីលីកា

អ្នកស្រី ពិសិដ្ឋ ពីលីកា គឺ​ជា​តារាសំដែង​ដ៏មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​។ គាត់​កើត​នៅឆ្នាំ ១៩៦៥។ នៅ​ថ្ងៃទី ០៦ ខែ​មិថុនា ឆ្នាំ ១៩៩៩ គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​ ក្នុង​ខណៈពេល អ្នក​ស្រី ដើរ​ផ្សារ នៅ​ផ្សារ​អូរឫស្សី។ ហើយ​នៅ​ថ្ងៃទី ១៣ មិថុនា គាត់​ក៏​បាន​លា​ចាក​លោក​ទៅ ដោយសារ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​។ គាត់​បាន​ទុក​ឲ្យ​លោក ខៃ ប្រសិទ្ធ ជាស្វាមី និង កុមារា ខៃ សិដ្ឋ​លីសាក់​ជាកូន​រស់​នៅ​កំព្រា​ឯកោ​។

អ្នក​ស្រី មាន​ឈ្មោះ​ពិត​ថា ឱក អៀបពីលី រស់​នៅ​ភ្នំពេញ។ គាត់​មាន​ប្អូន​ស្រី​ពីរ​នាក់​ទៀត ដែល​គាត់​ជា​កូន​ច្បង​។ ក្រោយ​ពី​ឱពុក ម្ដាយ​ស្លាប់​នៅ​របប​ខ្មែរក្រហម នៅ​ឆ្នាំ ១៩៨០ គាត់​បាន​ចូល​រៀន​របាំ​នៅ​សាលាវិចិត្រសិល្បៈ​ ហើយ​ក្លាយ​ជា​គ្រូបង្ហាត់​នៅ​ឆ្នាំ ១៩៨៨។

នៅ​ឆ្នាំ១៩៩០ គាត់​បាន​រៀបការ​ជាមួយ​លោក ខៃប្រសិទ្ធ ហើយ​ប្រសូត​បាន​បុត្រ​ម្នាក់នៅឆ្នាំ ១៩៩២​។ លោក​ខៃ ប្រសិទ្ធ និង​អ្នកស្រី បាន​បែក​បាក់​គ្នា ដោយ​សារ​ពាក្យ​ចចាមអារ៉ាមថា លោកខៃ ប្រសិទ្ធ​ទៅ​មាន​ស្រី​ថ្មី។ អ្នក​ស្រី​បាន​ចេញលិខិតលែងលះ នៅ​ឆ្នាំ ១៩៩៨។

មក​ដល់​ឆ្នាំ ១៩៩៩ ក៏​មាន​លេចឮថា អ្នក​ស្រីពិសិដ្ឋ ពីលីកា មាន​លួច​លាក់​ស្នេហា ជាមួយ​លោក ហ៊ុន​ សែន​។ ក្រោយ​មក នៅ​ថ្ងៃ ទី ៦ ខែ មិថុនា ឆ្នាំ ១៩៩៩ អ្នក​ស្រី​ក៏​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​ ហើយ​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ថ្ងៃទី ១៣ ខែ មិថុនា វេលា​ម៉ោង ៦ និង ៣០ នាទីព្រឹក។

ព័ត៌មានផ្សេងៗទៀត៖

Advertisements

2 thoughts on “ប្រវត្តិអ្នកស្រីពិសិដ្ឋ ពីលីកា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s