គ្រូ និងសិស្ស

អ្នកណាខុស អ្នកណាត្រូវ?


មានសិស្សម្នាក់​ បាន​ទទួលបញ្ជា​ពី​លោក​នាយក​ ឲ្យ​មក​ប្រាប់​ប្រធាន​ថ្នាក់​មួយ​ អំពី​ព័ត៌មាន​ខ្លះ ដែល​គាត់​បាន​ទទួល​ពី​ខាង​ក្រុមប្រឹក្សាយុវជន​។ យុវសិស្ស​នោះ ក៏​បាន​ដើរ​ឆ្ពោះ​ទៅ​ថ្នាក់​ ដែល​លោក​នាយក​បាន​ប្រាប់​។ នៅ​ក្នុង​ថ្នាក់​នោះ មាន​សភាព​ស្ងប់​ស្ងាត់​ ហើយ​លោក​គ្រូ​កំពុង​អង្គុយ​នៅ​តុ​របស់​គាត់​​។ យុវសិស្ស​យើង ក៏​បាន​ដើរ​ចូល​ទៅ​យ៉ាង​សុភាពរាបសា។ ឃើញ​ដូច​នោះ លោកគ្រូក៏​សួរ​ទៅ​សិស្ស​មិន​ស្គាល់​នោះ ដោយ​សម្ដី​សោះ​កក្រោះ៖

  • មានការអីដែរ?

យុវសិស្ស​ ក៏​ឆ្លើយ ទៅ​វិញដោយ​ពាក្យ​សម្ដី​គួរសម និង​ទឹកមុខ​ញញឹម​៖

  • អត់ទោសលោកគ្រូ! ខ្ញុំ​មាន​ការ​ចង់​និយាយ​ជាមួយ​ប្រធាន​ថ្នាក់​បន្តិច​។

លោក​គ្រូ​ ក៏​សម្លឹង​មើល​សិស្ស​ម្នាក់​នោះ ពី​ចុង​ជើង ដល់​ចុង​សក់​ ហើយ​សួរ​ដោយ​សម្ដី​សោះ​កក្រោះ​ដដែល​ថា ៖

  • រួច មក​ពី​ខាង​ណា​ដែរ​? មាន​ការអី​ចង់​ជួប​ប្រធាន​ថ្នាក់​?

សិស្ស​នោះ​ក៏​ឆ្លើយ ដោយទឹក​មុខ​ញញឹម​ដដែល​ ថា៖

  • បាទ! ខ្ញុំ​ បាន​ទទួល​បញ្ជា​ពីលោក​នាយក មក​ប្រាប់​ប្រធាន​ថ្នាក់​នេះ ពី​ព័ត៌មាន​ដែល​គាត់​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​យុវជន​។

លោក​គ្រូ ក៏​តប​ទៅ​វិញ​ដោយ​សម្ដី គំរោះ​គំរើយ​បន្តិច​ ហើយ​ប្រកាន់​ទឹក​មុខ​មាំ ថា៖

  • រួច​ មាន​សំបុត្រ​ស្នាម​អី​ទេ? ក្រដាស​បញ្ជាក់​ពី​លោក​នាយក​ អី មាន​ទេ?

សិស្ស​នោះ​ មើល​ទៅ​ដូច​ជា​ភ័យ​បន្តិច តែ​នៅ​តែ​តប​ដោយ​ទឹក​មុខ​ញញឹម​ដដែល​ថា៖

  • បាទ លោកគ្រូ! គ្មាន​ទេ! តែ​គាត់​បាន​ផ្ដាំ​ ខ្ញុំ​ ឲ្យ​មក​ប្រាប់​ប្រធាន​ថ្នាក់នេះ​។

លោក​គ្រូនោះ ក៏​សើច​បន្តិច ហើយ​តប​ទៅ​វិញ​ របៀ​ប​បញ្ឆិត​បញ្ឆៀង​៖

  • តិចលោ សិស្ស​បន្លំ​មក​ពី​ក្រៅ​ទេអ្ហី!!! លោក​នាយក​គួរតែ​មក​ដោយ​ខ្លួន​ឯង! ចាត់​សិស្ស​អត់​មាន​សំបុត្រ​ស្នាម​អីត្រឹម​ត្រូវ! ខ្លាច​សិស្ស​មក​បន្លំ​ខ្លួនអ្ហីទៅ​! ទៅ​ ទៅ​សុំ​សំបុត្រ​ស្នាម​អី​ ត្រឹម​ត្រូវ ឬ ក៏​ចាំ​ចេញ​លេង ​ចាំ​មក​ម្ដង​ទៀត! ទៅ​!

មើល​ទៅ​សិស្ស​នោះ ដូច​ជា​ធ្លាក់​ទឹក​មុខ​បន្តិច ហើយតប​​មួយ​ម៉ាត់​វិញ ទៅ​លោក​គ្រូ​ថា « បាទ! » ហើយ​ដើរ​ចេញ​ទៅ​ដោយ​ក្ដី​អាម៉ាស​យ៉ាង​ខ្លាំង​។
តាម​ខ្ញុំ​គិត​ទៅ មិន​មែន​លោក​គ្រូនោះ មិន​ដឹង​ថា​ សិស្ស​នោះ​​មក​មាន​ការ​ពិត​ប្រាកដ​ទេ ប៉ុន្តែ គាត់​ដូច​ជា​ប្រកាន់​ថា ខ្លួន​ឯង​ហ្នឹង​ ជា​អ្នក​គោរ​ព​ច្បាប់​ត្រឹម​ត្រូវ ឬ​ក៏​ចាត់​ទុក​ខ្លួន​ឯង​ដូច​ជា​អ្នក​ធំ​អញ្ចឹង​។ ចុះ​អ្នក​ទាំង​អស់​គ្នា គិតថា​​អំពើ​របស់​លោក​គ្រូ​ម្នាក់​នេះ​ ជា​កំហុស​ឆ្គង​មួយ​ ឬ​អត់​? ឬ​ក៏​នេះ ជា​កំហុស​មួយ​របស់​សិស្ស​ម្នាក់​នោះ​ដែរ​?

Advertisements

6 thoughts on “អ្នកណាខុស អ្នកណាត្រូវ?

  1. នេះរឿងកំប្លែង ឬរឿងអីនឹង! អត់ដឹងទេស្រេចលើម្ចាស់ប្លក ចុះថាមួយណាខុស ស្របតាមហើយ ហើយថាមួយណាត្រូវក៏ស្របតាមដែរ! ហាស​​​​..ហាស..ហា៎! 😀

  2. រឿង​នេះ មិនមែន​ជា​រឿង​កំប្លែង​ទេ តែ​ជា​រឿង​ពិត​មួយ​។ គ្រូ​ម្នាក់​ ដែល​ធ្វើ​អំពើ​ខាង​លើ​នោះ ក៏​មាន​ឈ្មោះ​ល្បី​គួរ​សម​ដែរ ប្រហែល​ជា​មាន​សិស្ស​ខ្លះ​នៅ​ភ្នំពេញ​អាច​ស្គាល់​គាត់​។

  3. ជួន​កាល​យើង​មិន​អាច​កាត់​ក្ដី​ថា​នរណា​ខុស​រឺ​ត្រូវ​បាន​ទេ ពី​ព្រោះ​គំនិត​ម្នាក់​ៗ​សុទ្ធ​តែ​ផ្សេងៗ​ពី​គ្នា។ បើ​ជា​ខ្ញុំ ខ្ញុំ​សុខ​ចិត្ត​នៅ​កណ្ដាល​វិញ​ល្អ​ជា​ជាង សុខ​ចិត្ត​យល់​ថា ខាង​នេះ​ក៏​ល្អ ខាង​នោះ​ក៏​ល្អ​ដែរ។ ដូច​ពាក្យ​ចាស់​មួយ​​លោក​ថា “អាហារ​ឆ្ងាញ់​របស់​មនុស្ស​ម្នាក់ អាច​ជា​ថ្នាំ​ពុល​សម្រាប់​មនុស្ស​ម្នាក់​ទៀត”។

  4. នេះជាទង្វើមិនល្អទេដែលធ្ចើនៅចំពោះមុខស្សិសដូច្នេះ។ ម្យ៉ាងទៀងឥរិយាបទបែបនេះធ្វើឲបាត់នូវសីលធម៌ជាគ្រូ។ចំណែកអ្នកណាខុសខ្ញុំសូមមិនឆ្លើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s