ចំណេះដឹង · ទូរស័ព្ទ · បទពិសោធន៍ខ្លីៗ

សារអនាមិក


តើ​អ្នក​ទាំង​អស់​គ្នា​ ដែល​មាន​ទូរស័ព្ទ​ហើយ​ប្រើ​ប្រព័ន្ធ​Mobitel មាន​ដែល​ទទួល​សារ​ពី​លេខ​812 ដែល​សរសេរ​ថា «Transaction failed. The PIN of the originating user is not enabled.» ដែរ​ឬ​ទេ? តើ​អ្នក​ចង់​ដឹង​ថា អ្នក​ណា​ជា​អ្នក​ផ្ញើ​សារ​នេះ​ទៅ​អ្នក​ដែរ​ឬ​ទេ?


ការ​​ពិត​ទៅ​ គ្មាន​អ្នក​ណា​ក្រៅ​ពី​មិត្តភក្តិ​របស់​អ្នក​ទេ​។ អ្នក​ប្រាកដ​ជា​ឆ្ងល់​ថា តើ​គេ​ផ្ញើសារ​នេះ​ដូច​ម្ដេច​? ហេតុ​អី​សារ​បង្ហាញ​លេខ​របស់​ក្រុមហ៊ុន​(812) ហើយ​មិន​បង្ហាញ​លេខ​​របស់​អ្នក​ផ្ញើ​? វា​ជា​ការ​ងាយ​ស្រួល​ទេ​ ក្នុង​ការ​ផ្ញើ​សារ​អនាមិក​នេះ​។ ដើម្បី​ផ្ញើ​សារ​អនាមិក​នេះ​បាន​ លុះ​ត្រា​តែ​អ្នក​ផ្ញើ​ និង​អ្នក​ទទួល​ប្រើ​ប្រព័ន្ធ​Mobitel ដូចគ្នា ហើយ​អ្នក​ផ្ញើ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក្នុង​សេវា Pass”N”Talk ទើប​អាច​ផ្ញើ​បាន​។ ប្រសិន​បើ​ទូរស័ព្ទ​របស់​អ្នក បំពេញ​លក្ខខណ្ឌ​នេះ​ហើយ សូម​វាយ​លេខ​​តាម​ដំណាក់​ខាង​ក្រោម​៖

  • *133*
  • លេខ​ទូរស័ព្ទ​របស់​អ្នក​ទទួល​ ដោយ​មិន​ត្រូវ​វាយ​លេខ​សូន្យ។ ឧទា. 12345678 ។
  • ចំនួន​ទឹក​ប្រាក់​ គឺ​វាយ​* ហើយ​ថែម​ចំនួន​ដែល​អ្នក​ពេញ​ចិត្ត​។ ឧទា. *15 ។
    លេខ​សម្ងាត់ គឺ​វាយ​* ហើយ​ថែម​លេខ​ប្រាំ​ខ្ទង់ លេខ​ណា​ក៏​បាន​។ ឧទា. *86574 ។
  • ថែម​សញ្ញា​ទ្រូង​ជ្រូក​ (#) ហើយ​ចុច​បញ្ជូន​។ សូម​មើល​ឧទាហរណ៍៖ *133*12345678*15*86574# ។
  • ចុច​Answer រួច​វាយ​លេខ​1 ហើយ​ចុច​Send សារ​អនាមិក​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​មិត្ត​របស់​អ្នក​៕
Advertisements

8 thoughts on “សារអនាមិក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s