ពិសិដ្ឋ

ប្រវត្តិអ្នកស្រីពិសិដ្ឋ ពីលីកា

អ្នកស្រី ពិសិដ្ឋ ពីលីកា គឺ​ជា​តារាសំដែង​ដ៏មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​។ គាត់​កើត​នៅឆ្នាំ ១៩៦៥។ នៅ​ថ្ងៃទី ០៦ ខែ​មិថុនា ឆ្នាំ ១៩៩៩ គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​ ក្នុង​ខណៈពេល អ្នក​ស្រី ដើរ​ផ្សារ នៅ​ផ្សារ​អូរឫស្សី។ ហើយ​នៅ​ថ្ងៃទី ១៣ មិថុនា គាត់​ក៏​បាន​លា​ចាក​លោក​ទៅ ដោយសារ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​។ គាត់​បាន​ទុក​ឲ្យ​លោក ខៃ ប្រសិទ្ធ ជាស្វាមី និង កុមារា ខៃ សិដ្ឋ​លីសាក់​ជាកូន​រស់​នៅ​កំព្រា​ឯកោ​។ អ្នក​ស្រី មាន​ឈ្មោះ​ពិត​ថា ឱក អៀបពីលី រស់​នៅ​ភ្នំពេញ។ គាត់​មាន​ប្អូន​ស្រី​ពីរ​នាក់​ទៀត ដែល​គាត់​ជា​កូន​ច្បង​។ ក្រោយ​ពី​ឱពុក ម្ដាយ​ស្លាប់​នៅ​របប​ខ្មែរក្រហម នៅ​ឆ្នាំ ១៩៨០ គាត់​បាន​ចូល​រៀន​របាំ​នៅ​សាលាវិចិត្រសិល្បៈ​ ហើយ​ក្លាយ​ជា​គ្រូបង្ហាត់​នៅ​ឆ្នាំ ១៩៨៨។ នៅ​ឆ្នាំ១៩៩០ គាត់​បាន​រៀបការ​ជាមួយ​លោក ខៃប្រសិទ្ធ ហើយ​ប្រសូត​បាន​បុត្រ​ម្នាក់នៅឆ្នាំ ១៩៩២​។ លោក​ខៃ ប្រសិទ្ធ និង​អ្នកស្រី បាន​បែក​បាក់​គ្នា ដោយ​សារ​ពាក្យ​ចចាមអារ៉ាមថា លោកខៃ ប្រសិទ្ធ​ទៅ​មាន​ស្រី​ថ្មី។… Continue reading ប្រវត្តិអ្នកស្រីពិសិដ្ឋ ពីលីកា

ពិសិដ្ឋ

ស្នេហាធ្វើឲ្យខ្ញុំឆ្កួត

តាំង​ពី​ខ្ញុំ​ដឹង​ក្ដីមក ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​ឈឺ​ចាប់​ដូច​ពេល​នេះទេ​។ ពេល​ខ្ញុំ​ចូល​រៀន​រហូត​មក ខ្ញុំ​គិត​តែ​ពី​ខំ​រៀន​ រហូត មិន​ដែល​គិត​អ្វី​ផ្ដេស​ផ្ដាស​ទេ​។ បន្ទាប់​ពី​ប្រលង​សញ្ញា​មធ្យម​សិក្សា​រួច​មក​ គឺ​មាន​រឿង​មួយ​កើត​ឡើង ដូច​ក្នុង​រឿង​ទុំ​ទាវ​អញ្ចឹង​។ លោក​គ្រូ​ខ្ញុំ​បាន​ឲ្យ​ទំនាយ​មួយ​ ដល់​សិស្ស​គ្រប់​គ្នាថា ពេល​ឡើង​ថ្នាក់​ទី ១០ សិស្ស​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឆ្កួត​មិន​ខាន ។ ទំនាយ​មួយ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ខ្ញុំ​សង្កេត​ឃើញ​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន​ធំ មាន​អាការៈ​ប្រែ​ប្រួល​ស្ទើរ​តែ​ទាំង​ស្រុង​។ ធ្លាប់​តែ​ខំរៀន ធ្លាប់​តែ​សុភាព​រាបសា អ្នក​ខ្លះ ក៏​ចេះ​ដើរ​លេង​ អ្នក​ខ្លះ ក៏​ចេះ​មាន​ស្នេហា​ទាំង​នៅ​ក្មេង​ខ្ចី​។ ចំពោះ​ខ្ញុំ​វិញ​ ខ្ញុំ​យល់​ថា ខ្ញុំ​ឥលូវ​ដូច​ជា​មនុស្ស​ឆ្កួត​អញ្ចឹង​។ រឿង​នេះ​ខ្ញុំ​មិន​ហ៊ាន​ និយាយ​ប្រាប់​អ្នក​ណា​ទេ​ តែ​ឥលូវ​បើ​ខ្ញុំ​មិន​និយាយ ខ្ញុំ​ប្រាកដ​គេង​មិន​លក់ បក់​មិន​ល្ហើយ​ទេ​។ មែន​ហើយ! ពាក្យ​ដែល​គេ​ថា មាន​ស្នេហា​នៅ​វ័យ​សិក្សា​ពិត​ជា​មិន​ល្អ​ទេ ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​។ កាល​ពី​មុន​ខ្ញុំ​ធ្លាប់​មាន​ស្នេហា​ជាមួយ​នារី​ម្នាក់​ ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​។ តែ​ឥលូវ​ នាង​បែរ​ជា​មាន​អ្នក​ថ្មី​។ អង្គ​ហេតុ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ម្ដង​រួច​ទៅ​ហើយ​។ ឥលូវ​នេះ​ទៀត​ ខ្ញុំ​ក៏​បាន​ចាប់​ចិត្ត​លើ​នារី​ម្នាក់​ទៀត​ តែ​នាង​មិន​ដែល​មើល​ឃើញ​ខ្ញុំ​តែ​ម្ដង​។ និយាយ​ឲ្យ​ចំ​ទៅ ស្រឡាញ់​គេ​តែ​ម្នាក់​ឯង​។ នាង​មិន​ដែល​និយាយ​ថា​ស្រលាញ់​ខ្ញុំ​មែន តែ​កាយវិការ​នាង​ហាក់​ដូច​ជា​ប្រាប់​ខ្ញុំ​នាង​ស្រលាញ់​ខ្ញុំ។ ការ​ពិត​ទៅ នាង​មាន​សង្សារ​រួច​ទៅហើយ​។ រាល់​ពេល​ដែល​សង្សារ​នាង​មក​រក​នាង ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រច័ណ្ឌ​យ៉ាង​ខ្លាំង។ កន្លង​មក… Continue reading ស្នេហាធ្វើឲ្យខ្ញុំឆ្កួត

한국어 · 中文

新年快乐!

在这一特殊的时候,我想说新年好朋友。 我想,希望所有男性有一个好的时间在新一年,幸运的,有良好的健康,并取得成功,你的学习和就业。 所有魔鬼就会消失,新的一年和很好的事情将会出现。 ,都为你我。 新年快乐! 新年快乐! 이 특별한 시간, 나는 행복하고 싶은 새해에는 내 친구들 모두는 여기에 있습니다. 나는 모든 사람들이 바라는 새해에는 운이 좋았고, 좋은 건강과 성공을 연구하고. 모든 것은 악마가 새해에서 사라지고 있는 훌륭한 것들에 나타나 있습니다. €™시키를 모두다. 새해 복 많이 받으세요! 새해 복 많이 받으세요!

គ្រូ និងសិស្ស

អ្នកណាខុស អ្នកណាត្រូវ?

មានសិស្សម្នាក់​ បាន​ទទួលបញ្ជា​ពី​លោក​នាយក​ ឲ្យ​មក​ប្រាប់​ប្រធាន​ថ្នាក់​មួយ​ អំពី​ព័ត៌មាន​ខ្លះ ដែល​គាត់​បាន​ទទួល​ពី​ខាង​ក្រុមប្រឹក្សាយុវជន​។ យុវសិស្ស​នោះ ក៏​បាន​ដើរ​ឆ្ពោះ​ទៅ​ថ្នាក់​ ដែល​លោក​នាយក​បាន​ប្រាប់​។ នៅ​ក្នុង​ថ្នាក់​នោះ មាន​សភាព​ស្ងប់​ស្ងាត់​ ហើយ​លោក​គ្រូ​កំពុង​អង្គុយ​នៅ​តុ​របស់​គាត់​​។ យុវសិស្ស​យើង ក៏​បាន​ដើរ​ចូល​ទៅ​យ៉ាង​សុភាពរាបសា។ ឃើញ​ដូច​នោះ លោកគ្រូក៏​សួរ​ទៅ​សិស្ស​មិន​ស្គាល់​នោះ ដោយ​សម្ដី​សោះ​កក្រោះ៖ មានការអីដែរ? យុវសិស្ស​ ក៏​ឆ្លើយ ទៅ​វិញដោយ​ពាក្យ​សម្ដី​គួរសម និង​ទឹកមុខ​ញញឹម​៖ អត់ទោសលោកគ្រូ! ខ្ញុំ​មាន​ការ​ចង់​និយាយ​ជាមួយ​ប្រធាន​ថ្នាក់​បន្តិច​។ លោក​គ្រូ​ ក៏​សម្លឹង​មើល​សិស្ស​ម្នាក់​នោះ ពី​ចុង​ជើង ដល់​ចុង​សក់​ ហើយ​សួរ​ដោយ​សម្ដី​សោះ​កក្រោះ​ដដែល​ថា ៖ រួច មក​ពី​ខាង​ណា​ដែរ​? មាន​ការអី​ចង់​ជួប​ប្រធាន​ថ្នាក់​? សិស្ស​នោះ​ក៏​ឆ្លើយ ដោយទឹក​មុខ​ញញឹម​ដដែល​ ថា៖ បាទ! ខ្ញុំ​ បាន​ទទួល​បញ្ជា​ពីលោក​នាយក មក​ប្រាប់​ប្រធាន​ថ្នាក់​នេះ ពី​ព័ត៌មាន​ដែល​គាត់​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​យុវជន​។ លោក​គ្រូ ក៏​តប​ទៅ​វិញ​ដោយ​សម្ដី គំរោះ​គំរើយ​បន្តិច​ ហើយ​ប្រកាន់​ទឹក​មុខ​មាំ ថា៖ រួច​ មាន​សំបុត្រ​ស្នាម​អី​ទេ? ក្រដាស​បញ្ជាក់​ពី​លោក​នាយក​ អី មាន​ទេ? សិស្ស​នោះ​ មើល​ទៅ​ដូច​ជា​ភ័យ​បន្តិច តែ​នៅ​តែ​តប​ដោយ​ទឹក​មុខ​ញញឹម​ដដែល​ថា៖ បាទ លោកគ្រូ!… Continue reading អ្នកណាខុស អ្នកណាត្រូវ?

ខ្សែភាពយន្ត · ភាពយន្ត · ភាពយន្តចិន

កំលាំងដាវទេព

កំលាំងដាវទេព (ភាសាចិន 強劍) គឺ​ជា​ខ្សែ​ភាពយន្ត​ បែប​វាយ​ប្រហារ​ដោយ​ប្រើ​យុទ្ធសិល្ប៍​។ រឿង​នេះ កំពុង​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​កង​យុទ្ធពលខេមរភូមិន្ទ រៀង​រាល់​យប់​។ រឿង​បាន​ថត​ដោយ​ ជនជាតិ​ហុងកុង​ ហើយ​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០០៧​។ មាន​បក្ស​ពីរ​ក្រុម​ គឺ​បក្ស​បិសាច និង​បក្ស​សុចរិត។ បក្ស​បិសាច​ មាន​បក្ស​ស្រមោល​លោហិត ហើយ​បក្ស​សុចរិត មាន​ឈ្មោះ​ថា បក្ស​ដាវទេព​ ដែល​យក​ឈ្មោះ​តាម​មេបក្ស​របស់​ខ្លួន​។

ព័ត៌មាន

ធ្លាក់យន្តហោះ​នៅញូវយ៉ក សំណាង​ល្អធ្លាក់​ក្នុង​ទឹក​

នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​នេះ មាន​ឧប្បត្តិហេតុ​មួយ​បាន​កើត​ឡើង​នៅ​ទី​ក្រុង​ញូវយ៉ក គឺ​មាន​យន្ត​ Airbus 320 មួយ​គ្រឿង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេហុន សុន​។ អ្នក​ដំណើរ​ទាំង​អស់ ១១៥នាក់​ បាន​រួច​ជីវិត​ពី​ភយន្តរាយ​នេះ។ ចំពោះ​មូល​ហេតុ​គឺ ដោយ​សារ​មាន​បក្សី​មួយ​វ៉ូង បាន​ហើរ​ចូល​ទៅ​ក្នុង​​ម៉ាស៊ីន​ស្លាប​ទាំង​ពី​រ​របស់​យន្ត​ហោះ​។ ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ដែរ​ 🙂 ។ ព័ត៌មានលំអិត http://news.yahoo.com/s/ap/20090116/ap_on_re_us/plane_in_river_survivors

គណិតវិទ្យា

ចម្លើយ៖២០០៩ស្ថិតនៅត្រង់ណា?

ខ្ញុំ​ពិត​ជា​មាន​ក្ដី​សោមនស្ស​រីករាយ​មែន​ទែន ដែល​បាន​អ្នក​ទាំង​អស់​គ្នា​ជួយ​ដោះ​ស្រាយ​នូវ​លំហាត់​របស់​ខ្ញុំ​។ ខ្ញុំ​បាន​មើល​ការ​ដោះ​ស្រាយ​របស់​លោក​គ្រូ​វិចិត្រ​ (ខ្ញុំ​ប្រហែល​ត្រូវ​ហៅ​គាត់​ថា​លោក​គ្រូដែរ​ហើយ ព្រោះ​អ្នក​ទាំង​អស់​គ្នា​ហៅ​គាត់​ថា​លោក​គ្រូ​គ្រប់​គ្នា) ហើយ ប៉ុន្តែ​ដូច​ជា​ពិបាក​យល់​បន្តិច។ ខាង​ក្រោម​នេះ​គឺ​ជា​ដំណោះ​ស្រាយ​របស់​ខ្ញុំ ប្រសិន​បើ​កំហុស​ឆ្គង​ ឬ​កង្វះ​ខាត​ត្រង់​ណា​ សូម​លោក​គ្រូវិចិត្រ​ ក៏​ដូច​ជាអ្នក​ទាំង​អស់​គ្នា​ជួយ​កែ​សម្រួល​ផង​៖ ពិនិត្យ 1; 5; 13; 25; … ៖ តាង U1 = 1 = 1 + 2*1*(1-1) តាង U2 = 5 = 1 + 2*2*(2-1) តាង U3 = 13 = 1 + 2*3*(3-1) តាង U4 = 25 = 1 + 2*4*(4-1) យើង​អាច​ទាញ​បាន Un = 1… Continue reading ចម្លើយ៖២០០៩ស្ថិតនៅត្រង់ណា?