ពត៌មានកំសាន្ដ · ព័ត៌មាន

Sean Kingston នឹង​មក​សម្ដែង​នៅ​កម្ពុជា


តារា​ចម្រៀង​អាមេរិក​ដ៏ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​ៗគ្នា តាម​រយៈ​បទ​ចម្រៀង​ដំបូង​របស់គាត់​ ដែល​មាន​ចំណង​ជើងថា Beautiful Girl នឹង​មក​សម្ដែង​នៅ​ប្រទេស​កម្ពុជា​ នា​ឆ្នាំ​២០០៩​ខាង​មុខ​នេះ​ហើយ​។ គាត់​មាន​ឈ្មោះថា Sean Kingston។ គាត់​នឹង​មក​បង្ហាញខ្លួន និង​សម្ដែង​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃសុក្រ ទី​០៦ ខែ​កុម្ភៈ ឆ្នាំ ២០០៩ នៅ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិជ​​​ នាទីក្រុង​ ភ្នំពេញ​។

កម្មវិធី​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា​ ស៊ី ធី អិន ដែល​ជា​ស្ថានីយ​ទូរទស្សន៍​នាំ​មុខ​គេ​ នៅ​កម្ពុជា​។ តារា​ចម្រៀង​Sean Kingston នឹង​ពាំ​នាំ​មក​នូវ​បទ​ចម្រៀង​ល្បី​ៗ​ របស់​គាត់​យក​មក​សម្ដែង​នា​ពេល​នោះ។ ចំពោះ​ព័ត៌មាន​ អំពី​តម្លៃ​សំបុត្រ​ ខាង​អ្នក​រៀប​ចំ​កម្មវិធី នឹង​ប្រកាស​ក្នុង​រយៈ​ពេល​ពីរ បី​សប្តាហ៍​ខាង​មុខ​នេះ​។ មាន​ព័ត៌​មាន​មួយ​បន្ថែម​ទៀត​ថា កម្មវិធី​នឹង​ពុំ​មាន​ចាក់​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍​ទេ​។

នេះ​ជា​​កិត្តិយស​មែន​ ដែល​តារាចម្រៀង​ដ៏ល្បី​នៅ​លើ​ពិភព​លោក មក​សម្ដែង​ក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ក៏​ចង់​ទស្សនា​នឹង​គេ​ដែរ តែ​ដល់​ឮថា​ ពុំ​មាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ មែន​ទែន​។ តើ​អ្នក​ទាំង​អស់​គ្នា​ គិត​ដូច​ខ្ញុំ​ទេ​?

Advertisements

9 thoughts on “Sean Kingston នឹង​មក​សម្ដែង​នៅ​កម្ពុជា

  1. ប៊ីយូធីហ្វូល​ហ្គើល! ទោះ​មក​ច្រៀង​ ក៏ប្រហែលអត់​បាន​ទៅ​មើល​ដែរ! បើ​ពិសិដ្ឋ​បានទៅ​មើល កុំ​ភ្លេច​យក​មករៀប​រាប់​ក្នុង​ប្លក់ ឲ្យគ្នា​ដឹង​ផង!

  2. ស៊ី ធី អិន នេះ ពិត​ជា​កំណាញ់​ណាស់។ ថា​អត់​ចាក់​ផ្សាយ អត់​មែន អត់​មាន​អាណិត​អ្នក​ដែល​គេ​ចង់​ទស្សនា​ដែរ​ អី​អត់​ទេ !!! ពិត​ជា​យ៉ាប់​មែន​ !!!

  3. ឲ្យ​ទៅ​មើល​ច្រើន​ម៉េចកើត បើ​សំបុត្រ​ថ្លៃ​ម្លឹងៗ ! ៨ ដុល្លារ ត្រូវ​ទៅ​អង្គុយ​ចំងាយ​ចង់​១០០ម៉ែត ពីឆាក ឯ​២៥ដុល្លារវិញ ចង់​ស្មើ​ប្រាក់​ខែ​កម្មករ​មួយ​ខែ​ទៅ​ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s