មិត្ត​ខ្ញុំ​ · អនុស្សាវរីយ៍

ដំណើរទស្សនកិច្ច ទៅកាន់ព្រះបរមរាជវាំង និង​សារមន្ទីរជាតិ


នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០០៨នេះ គ្រប់​សិស្ស​ថ្នាក់​ទី​១១​មក​ពី​វិទ្យាល័យ​ទាំង​អស់​ ក្នុង​រាជធានីភ្នំពេញ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ទស្សនកិច្ច នៅ​ព្រះបរមរាជវាំង និង​សារមន្ទីរ​ជាតិ​។ ក្នុង​នោះ​ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​ ក៏​បាន​ចូល​រួមផងដែរ​​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​ប្រវត្តិខ្លះៗនៃព្រះបរម​រាជវាំង និង​សារមន្ទីរជាតិ​។ ខ្ញុំ​សូម​និយាយ​ត្រួស​ៗអំពី​ ព្រះបរម​រាជវាំង និង​សារមន្ទីរ​ជាតិ​។

trip-to-royal-palace-phnom-penh3ព្រះបរមរាជវាំង​ត្រូវ​បាន​កសាង​ឡើង​ចំនួន​ពីរ​លើក​ គឺ​លើក​ទី​មួយ ក្នុង​រជ្ជកាល​ព្រះបាទពញាយ៉ាត នា​ឆ្នាំ​១៤៣៤ និង​លើក​ទី​២ ក្នុង​រជ្ជកាល​ព្រះបាទនរោត្ដម នា​ឆ្នាំ​១៨៦៦​។ ព្រះបរមរាជវាំង​ ត្រូវ​បាន​រុះ​រើ​សាង​សង់​ជា​ថ្មី​នៅ​ឆ្នាំ​១៩១៣​ ក្នុង​រាជ្យ​ព្រះបាទនរោត្ដមសីហនុ​។ ព្រះបរមរាជ​វាំង​ មាន​ឈ្មោះ​ជា​ផ្លូវ​ការ ព្រះបរមរាជវាំង​ចតុមុខ​មង្គល ត្រូវ​បាន​គេ​សាង​សង់​បែរ​មុខ​ទៅ​ខាង​កើត​ មាន​កំពែង​ព័ទ្ធ​ជុំវិញ​ប្រវែង​១៧៧២​ម៉ែត មាន​ក្លោង​ទ្វារ​ចូល​ចំនួន​ប្រាំ។
នៅ​ក្នុង​ព្រះបរម​រាជវាំង មាន​ប្រាសាទ​ផ្សេងៗ​ទៀត​ ដែលមាន​ដូច​ជា​៖

  • ប្រាសាទទេវាវិច្ឆ័យ សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩១៣ – ១៩១៧ សម្ពោធ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ១៩១៩ ជា​ទីកន្លែង​សម្រាប់​ ធ្វើ​ពិធី​រាជាភិសេក​ព្រះមហាក្សត្រឡើង​សោយ​រាជ្យ​។
  • ប្រាសាទខេមរិន្ទ កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៧ – ១៩៣០ ជា​ទីកន្លែង​សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស ឬ​បណ្ដា​ប្រមុខ​រដ្ឋ ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។
  • ប្រាសាទសហមេត្រី កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៥០ ពី​មុនជា​ព្រះរាជដំណាក់​របស់​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សព្វ​ថ្ងៃ ជា​លេខា​ធិការ​ដ្ឋាន នៃ​ក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់​។
  • ប្រាសាទហោសម្រាន្តភិរម្យ កសាង​ឡើង​ក្នុង​ឆ្នាំ ១៩១៥ – ១៩១៧ ជា​កន្លែង​សម្រាប់​ទុក​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ សម្រាប់​ត្រៀម​ក្នុង​ពិធី​ផ្សេងៗ​។
  • ប្រាសាទច័ន្ទឆាយា កសាង​ឡើង​នា​ឆ្នាំ ១៩១៣ ជា​វេទិកាកិត្តិយស សម្រាប់​ព្រះមហាក្សត្រ​ទ្រង់​ទត​ ការហែ​ក្បួន​ព្យុហយាត្រា​នា​ថ្ងៃ​បុណ្យ​កង​ទ័ព​ជាតិ និង​សម្រាប់​ព្រះមហាក្សត្រ​សម្ដែង​សុន្ទរកថា ទៅ​កាន់​ប្រជារាស្ត្រ​របស់ព្រះអង្គ​។
  • ប្រាសាទហោព្រះខ័ន ឬ​សំរឹទ្ធភិមាន កសាង​ឡើង​នា​ឆ្នាំ ១៩១៥ – ១៩១៧ ប្រើ​សម្រាប់​តម្កល់​នូវ​គ្រឿង​បញ្ចកកុធភ័ណ្ឌ មាន​ដូច​ជា ព្រះខ័នរាជ្យ ម្កុជរាជ្យ​ជាដើម​។
  • ព្រះទីនាំងភោជនីយ កសាង​ឡើង​ក្នុងឆ្នាំ ១៩១៣ – ១៩១៧ ប្រើ​សម្រាប់​លៀងសាយភោជ​ន៍ ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ និង​សម្រាប់​សម្ដែង​ទស្សនីយភាព ជូន​ភ្ញឿវ​កិត្តិយស​ជាន់​ខ្ពស់​។
  • វិមាន​ស្ដេច​ណាប៉ូឡេអុង​ទី៣ ត្រូវ​បាន​គេ​ប្រើ​ជា​ដំណាក់​របស់​ព្រះនាង​អីហ្ស៊េនី ពេល​ព្រះនាង​​យាង​មក​សម្ពោធ​ព្រែក​ជីក​ស៊ុយអេ នា​ឆ្នាំ​១៨៦៩​។
  • ព្រះដំណាក់ច័ន្ទ ឬ​ព្រះរាជការិយាល័យ កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៥៤ – ១៩៥៩ ជា​ព្រះរាជការិយាល័យ​របស់​ព្រះបាទនរោត្ដមសីហនុ សព្វ​ថ្ងៃ​ជា​មន្ទីរការិយាល័យរដ្ឋបាល នៃ​ក្រសួង​ព្រះបរមរាជវាំង​។
  • ព្រះវិហារព្រះកែវមរកត កសាងឡើង​ក្នុង​ឆ្នាំ ១៨៩២ – ១៩០២ ជា​ទី​វត្តអារាម​សម្រាប់​ព្រះបាទនរោត្ដមសីហនុ ពេល​ទ្រង់​សាង​ព្រះផ្នួស សព្វ​ថ្ងៃ​ជា​កន្លែង​សម្រាប់ព្រះរាជវង្សានុវង្ស​​ប្រារព្ធ​ពិធីឧបោសថសីល ឬ​បុណ្យ​សាសនា​ផ្សេងៗ​។
  • សារមន្ទីររោងដំរី កសាង​ឡើង​ក្នុង​ឆ្នាំ ១៨៩២ ពី​មុន​ជា​រោង​សម្រាប់​ចិញ្ចឹម​ដំរី និង​ទុក​ប្រដាប់​ប្រដា​ហែ​ក្បួន សព្វ​ថ្ងៃ ជា​កន្លែង​ទុក​រូប​ព្រះឆាយាលក្ខណ៍​ស្ដី​ពី​ព្រះរាជសកម្មភាព របស់​ព្រះបាទនរោត្ដមសីហនុ​។

trip-to-national-musuem-phnom-penh3ចំណែក​ឯ សារមន្ទីរ​ជាតិ​វិញ​ ត្រូវ​បាន​កសាងឡើង​ក្នុង​ឆ្នាំ១៩១៧ គូរ​ប្លង់​ដោយ​លោក​George Groslier ហើយ​ដាក់​សម្ពោធ​នៅ​ថ្ងៃ ទី ១៣ មេសា ១៩២០ ក្រោម​ព្រះរាជាធិបតីភាព​របស់​ ព្រះបាទស៊ីសុវត្ថិ​។ ក្នុង​សារមន្ទីរ​ជាតិ​ ចែក​ចេញ​ជា​បួន​ថែវ​៖

  • ថែវ​ខាង​កើត សម្រាប់​តាំង​ពុទ្ធបដិមា នា​ក្រោយសម័យ​អង្គរ​​។
  • ថែវ​ខាង​ត្បូង សម្រាប់​តាំង​វត្ថុ​សិល្បៈ នៅ​សតវត្ស​ទី៦ ដល់​ទី១១ ដែល​យក​គំរូតាម​រចនាបទ​បាពួន​។
  • ថែវ​ខាង​ជើង សម្រាប់​តាំង​ចាន​ ឆ្នាំង ក្អម និង​វត្ថុ​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ដោយ​ដី​។
  • ថែវ​ខាង​លិច មាន​តាំង​​នូវ​រូប​ចម្លាក់ រូប​បដិមា ដែល​មាន​គំរូរចនាបទ​ចំនួនពីរ គឺ​រចនា​បថ​អង្គរវត្ត និង​រចនា​បទ​បាយ័ន​។
Advertisements

2 thoughts on “ដំណើរទស្សនកិច្ច ទៅកាន់ព្រះបរមរាជវាំង និង​សារមន្ទីរជាតិ

  1. ចំពោះ​ឯកសារ​យោង​ គឺ​ប្អូន​ទទួល​បាន​ពី​មគ្គុទ្ទេសក៍​នៅ​ក្នុង​ព្រះបរម​រាជវាំង​ ហើយ​អត្ថបទ​ដែល​ខ្ញុំ​បាន​ទទួល​ ក៏​ផ្ទៀង​ផ្ទាត់​ជាមួយ​អត្ថបទ​នៅ​វីគីភីឌា​ភាសា​ខ្មែរ​ផង​ដែរ​ ហេតុ​នេះ​ ខ្ញុំ​គិត​ថា​អត្ថបទ​នេះ​ត្រឹម​ត្រូវ​ហើយ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s